អត្ថបទពាណិជ្ជកម្ម
យក​ឡាន​មក​លាង ដូច​មក​រើស​បាន​កំណប់​ពី​គោ​ជល់​
09, Sep 2019 , 2:28 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ អ្នកលក់​អន​ឡាញ​ម្នាក់​រស់នៅ បុរី​ប៉េង​ហួត​បឹង​ស្នោរ យក​ឡាន មក​លាង នៅ​កន្លែង​លាង​ឡាន​មួយកន្លែង ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ បាន​ត្រូវ​រង្វាន់​ម៉ូតូ​ពី​ក្រវិល​កំប៉ុង​គោ​ជល់ នៅពេលដែល​គាត់​ទិញ​គោ​ជល់​ពិសា នៅ​កន្លែង​លាង​ឡាន​នោះ​។

​អ្នកឈ្នះ​រង្វាន់​មាន​ឈ្នោះ ពូន រដ្ឋា ភេទ​ស្រី អាយុ ៣១​ឆ្នាំ រស់នៅក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោរ រាជធានី​ភ្នំពេញ​។ អ្នកស្រី រដ្ឋា បាន​និយាយថា ក្រោយពី​អាហារ​ពេលព្រឹក​ហើយ អ្នកស្រី និង​បងស្រី បាន​យក​ឡាន​មក​លាង​នៅ​កន្លែង​លាង​ឡាន ល្អ​ពេញចិត្ត​។ ដោយ​នឿយហត់ និង​អស់កម្លាំង​ពី​ការ​ឡាយ​លក់​អីវ៉ាន់​តាម​អន​ឡាញ​ដល់​យប់​ជ្រៅ បងស្រី​អ្នកស្រី បាន​ទៅ​ទិញ​គោ​ជល់ ពី​ទូ​ក្លាសេ​ភេសជ្ជៈ​ដែល​ដាក់លក់​នៅ​កន្លែង​លាង​ឡាន​នោះ​។ បងស្រី​ក៏​ហុច​ឲ្យ​គាត់​ជា​អ្នក​គាស់ ពេល​គាស់​ដំបូង​គាត់​ស្មានថា​គ្មាន​រង្វាន់ តែ​ឆ្ងល់​ថា​ម៉េច​បាន​លើក​នឹង​ដូច​មាន​រូប​រញ៉េរញ៉ៃ ក៏​លើ​កមក​ពិនិត្យ​ម្ដងទៀត ស្រាប់តែ ឃើញ​មាន​រូប​ម៉ូតូ អ្នកស្រី​អរ​រក​និយាយ​មិន​ចេញ​« ពេល​ឃើញ​រូប​ម៉ូតូ​ភ្លាម បេះដូង​បុក​លោត​សឹង​ហោះ​ចេញមកក្រៅ មិន​នឹកស្មានថា​បាន​ត្រូវ​រង្វាន់ ហើយ​អ្នក​លាង​ឡាន និង​អ្នក​មក​លាង​ឡាន​ទាំងអស់ រត់​មក​មើល​ក្រវិល​ភ្លាមៗ ហើយ​ពួកគាត់​ថា​ដូច​រើស​បាន​កំណប់​»​។​



​អ​ញ្ជឹ​ង​បាន​គេ​ថា​សំណាង​ពិតជា​មាន​មែន សម្រាប់​អ្នក​ដែល​មិនទាន់​មានសំណាង កុំ​ទាន់​អស់សង្ឃឹម ព្រោះថា​គោ​ជល់​នៅមាន​រង្វាន់​ជាច្រើន​គ្រឿង​ទៀត រង់ចាំ​លោកអ្នក​ដូចជា ឡាន​ម៉ា​ស្ដា អេ​ឃ្លី​ប​ឆ្នាំ​២០១៩ លុយ​សុទ្ធ ៥,០០០ ដុល្លារ ៥០០ ដុល្លារ ១០០ ដុល្លារ និង​រង្វាន់​មួយ​កំប៉ុង ជាច្រើន​រង្វាន់​ទៀត​ដែល​នៅ​រង់ចាំ​លោកអ្នក​។

#​គោ​ជល់​ពិសា​រាល់ថ្ងៃ​ឈ្នះ​រង្វាន់​រាល់ថ្ងៃ #​គោ​ជល់​រង្វាន់​ធំជាងគេ​ចែក​ពិត #​គោ​ជល់​តើ​អ្នកតស៊ូ​ដើម្បី​អ្នកណា​?





​(អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 CNC
© រក្សាសិទ្ធិដោយ thmeythmey.com