ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
គម្រោង«បុរី អាម៉ូរី ៧មករា» បើកលក់វគ្គទី២ ជាផ្លូវការ
09, Sep 2019 ,
4:52 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនអចលនទ្រព្យ អាម៉ូរី បានប្រារព្ធពិធីសម្ពោធបើកលក់ជាផ្លូវការ គម្រោង«អាម៉ូរីប្រាំពីរមករា»ជាលើកទីពីរ។ ពិធីដ៏ឱឡារិកនេះ ប្រព្រឹត្តទៅនៅសណ្ឋាគារ the Raffles Hotel Le Royal។ អតិថិជនសក្តានុពល សម្រាប់ការបើកលក់លើកនេះប្រមាណ៣០០នាក់។
លោក សួន វីរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានមានប្រសាសន៍ថា៖«គម្រោង បុរី អាម៉ូរី ៧មករា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានលទ្ធភាពក្នុងការវិនិយោគលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម»។ បើតាម លោក សួន វីរៈតារា ទីតាំងគម្រោង បុរី អាម៉ូរី ៧មករា បានបង្ហាញខ្លួន ស្ថិតនៅចំទីប្រសព្វសក្តានុពលសេដ្ឋកិច្ច រវាងតំបន់ពាណិជ្ជកម្ម ទីក្រុងរណបជ្រោយចង្វារ ព្រមទាំងគម្រោងអភិវឌ្ឍន៍ល្បីឈ្មោះធំៗជាច្រើន ដទៃទៀត ស្ថិតនៅជុំវិញទីតាំងបុរី។
ចំណុចពិសេសរបស់បុរី អាម៉ូរី ៧មករា គឺមានដងព្រែកធម្មជាតិ ដែលនាំឲ្យគម្រោងមានទេសភាពដ៏ស្រស់ត្រកាល ត្រូវបានធ្វើនៅលើផ្ទៃដីចំនួន ៣២ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវរដ្ឋ ៧មករា ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅកាន់ផ្លូវលី យ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ៥ ដែលពោរពេញដោយសក្តានុពលអភិវឌ្ឍន៍ខ្ពស់ និងជាទីប្រជុំជនដ៏កុះករបំផុត ក្នុងរាជធានីភ្នំពេញ។ ទីតាំងសក្កានុពលខ្លាំងដែលនៅជិតបុរី អាម៉ូរី ៧មករា មានដូចជា សួនសត្វសាហ្វារីវើល វិមានឈ្នះ ឈ្នះ ពហុកីឡដ្ឋានជាតិមរតកតេជោ និងសួនទឹក ហ្គោលឌិនស៊ីធីធំជាងគេនៅអាស៊ី និងគម្រោងបុរីល្បីៗជាច្រើនទៀត។
តាមរយៈការបើកលក់ជាផ្លូវការវគ្គទី២នេះ អតិថិជនដែលបានចូលរួមក្នុងពិធីនេះ បានទទួលបានបណ្ណសាច់ប្រាក់បញ្ចុះតម្លៃ ចំនួន ៣,០០០ដុល្លារ និងបណ្ណផ្តល់ជូនគ្រឿងសង្ហារឹមមួយឈុតធំដោយឥតគិតថ្លៃ សម្រាប់ការទិញផ្ទះពាណិជ្ជកម្មប្រភេទ A និង B ដែលនឹងបើកលក់ក្នុងខែតុលាខាងមុខនេះ។ លើសពីនេះទៅទៀត អតិថិជនដែលទិញក្នុងឱកាសបើកលក់នេះ នឹងទទួលបានការចាប់រង្វាន់ផ្សងសំណាងដែលរួមមាន រង្វាន់ធំ ដីឡូតិ៍ 5m*20m ប័ណ្ណសាច់ប្រាក់ ១០០០ ដុល្លារ ២០០០ ដុល្លារ និង ៣០០០ ដុល្លារ បន្ថែមទៀតផងដែរ។
ក្នុងដំណាក់កាលទី២នេះ បុរី អាម៉ូរី៧មករា មានផ្តល់ជូនជម្រើសចំនួន៤ដូចជា៖ ជម្រើសទី១ ដីទំហំ៥មX២០ម ជម្រើសទី២ ដីទំហំ១០មX២០ម ជម្រើសទី៣ ដីទំហំ២០មX៣០ម និងជម្រើសទី៤ ផ្ទះវីឡាកូនកាត់ទំហំ៥មX១២ម។
គួរបញ្ជាក់ផងដែរថា បុរីអាម៉ូរី ៧មករា គឺជាគម្រោងដែលផ្តល់ប្រាក់ចំណេញ និងមានភាពទទួលខុសត្រូវខ្ពស់ ក្នុងការអភិវឌ្ឍន៍គម្រោងរបស់ខ្លួនអោយបានល្អប្រសើរ និងតាមផែនការច្បាស់លាស់។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ លោកស្រី ស៊ី មែនឌី ប្រធានគ្រប់គ្រង
ទូរសព្ទ៖ 089 999 996 ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Blue Media
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម