​ហេតុអ្វី​ប្រកាស​លទ្ធផល​បាក់​ឌុប​នៅ​ភ្នំពេញ និង​កណ្តាល មុន​បណ្តា​ខេត្ត​? អ្នកនាំពាក្យ​ពន្យល់​
ជាតិ
បាក់ឌុប
សង្គមជាតិ
​ហេតុអ្វី​ប្រកាស​លទ្ធផល​បាក់​ឌុប​នៅ​ភ្នំពេញ និង​កណ្តាល មុន​បណ្តា​ខេត្ត​? អ្នកនាំពាក្យ​ពន្យល់​
09, Sep 2019 , 5:33 pm        
រូបភាព
​បេក្ខជន​នៅ​រាជធានី និង​កណ្តាល ដឹង​ច្បាស់​ថា ខ្លួន​ជាប់ ឬ​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) រួច​អស់ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយឡែក​បណ្តា​ខេត្ត​ផ្សេងទៀត ត្រូវ​រង់ចាំ​ដល់​ថ្ងៃស្អែក ទើប​ដឹង​ពី​វាសនា​របស់ខ្លួន​។​



​ទាក់ទង​នឹង​ការប្រកាស​លទ្ធផល​បាក់​ឌុប​សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល មុន​បណ្តា​ខេត្ត ត្រូវបាន​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា អះអាងថា គ្មានអ្វី​ខុសប្លែក​នោះឡើយ ពោលគឺ​ដូច​អ្វីដែល​បានធ្វើ​អស់​រយៈពេល​៥​ឆ្នាំកន្លងមក​។​

​អ្នកនាំពាក្យ​រូបនេះ បានលើកឡើង​ពី​ហេតុផល​ថា​៖ «​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ត្រូវ​ប្រកាស​មុន​បណ្តា​ខេត្ត គឺ​ដោយសារតែ​ក្រសួង​តម្រូវ​ឲ្យ​អ្នកតំណាង​ខេត្ត​ផ្សេងៗ ត្រូវ​ឡើងមក​ទទួលយក​បញ្ជី​ប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប នៅ​បន្ទប់​បូកសរុប​របាយ​ការណ៍ របស់​អគារ​រដ្ឋបាល​ក្រសួង​អប់រំ សម្រាប់​បិទ​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ​»​។​
 
​លោក រស់ សុ​វាចា បាន​ពន្យល់ថា សម្រាប់​លទ្ធផល​បាក់​ឌុប​ដែល​ព្រី​ន​ជា​ក្រដាស គឺ​តម្រូវ​ឲ្យ​ខេត្ត​ដែល​នៅ​ឆ្ងាយៗ មក​យក​លទ្ធផល​នៅ​ភ្នំពេញ​។ និយាយ​រួម ករណីនេះ គឺ​ទាក់ទង​នឹង​ទីតាំង​ភូមិសាស្ត្រ​។​

​សូមបញ្ជាក់ថា ការប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប​សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ប្រកាស​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ ចំណែក​បណ្តា​ខេត្ត​ផ្សេងៗ​នឹង​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​អង្គារ ថ្ងៃទី​១០ ខែកញ្ញា​៕ 

Tag:
 ក្រសួង​អប់រំ​
 ​រស់ សុ​វាចា​
 ​លទ្ធផល​
 ​ប្រឡង​
 ​បាក់​ឌុប​
 BacII2019
© រក្សាសិទ្ធិដោយ thmeythmey.com