តោះៗ​! ត្រៀមខ្លួន​ស្វាគមន៍​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Samsung Galaxy A10s នៃ​យុគសម័យ Live
អត្ថបទពាណិជ្ជកម្ម
តោះៗ​! ត្រៀមខ្លួន​ស្វាគមន៍​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Samsung Galaxy A10s នៃ​យុគសម័យ Live
09, Sep 2019 , 6:29 pm        
រូបភាព
ដោយ: ថ្មីៗ
​និយាយ​ទៅ​ក្រុមហ៊ុន សាម​សុង ពិតជា​ពូកែ និង​ដឹង​យ៉ាងច្បាស់​ថា អតិថិជន​របស់ខ្លួន​ក្នុងពេល​បច្ចុប្បន្ន ត្រូវការ​អ្វី និង​ចង់បាន​អ្វី ហេតុ​ដូច្នេះហើយ ទើប​ខ្លួន​មិន​ព្រម​នៅ​ស្ងៀម ក្នុងការ​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​អស្ចារ្យ ដើម្បី​បំពេញចិត្ត​អ្នកប្រើប្រាស់​ទាំងអស់ មិនឱ្យ​ខកចិត្ត​ឡើយ​។ ជាក់ស្តែង សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី A ទាំងអស់ គឺ​ត្រូវបាន​ផលិតឡើង​សម្រាប់​បំពេញ​សេចក្តីត្រូវការ ឱ្យ​ទទួលបាន​បទពិសោធ​ន៍​ដ៏​រីករាយ​អស្ចារ្យ ក្នុង​យុគសម័យ​ថត Selfie ឬ Live វីដេអូ​។

​តើ​មាន​អ្វី​ប្លែក និង​អស្ចារ្យ​ខ្លះទៅ​ហ្ន៎​? ជាការ​ពិតណាស់​ស្មា​ត​ហ្វូ​ន Samsung Galaxy A10s ដែល​នឹង​ដាក់លក់​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​នេះ គឺ​ពិត​ជាមាន​សមត្ថភាព និង​ចំណុច​លេចធ្លោ​មិនធម្មតា លើសពី​អ្វីដែល​លោកអ្នក​គិត​ទៅទៀត ក្នុងពេល​បច្ចុប្បន្ន ដែល​កំពុងតែ​ពេញនិយម​ខ្លាំង​ក្នុងការ​ថតរូប ថត​វីដេអូ និង​ការភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​។ បើ​និយាយ​ពី​ចំណុច​ពិសេស និង​លក្ខណៈ​អស្ចារ្យ នៃ​បច្ចេកវិទ្យា​ដែល​បំពាក់​មកលើ Samsung Galaxy A10s ក៏ដូចជា​រូបរាង​ដ៏​ស្រស់ស្អាត​គួរឱ្យ​ស្រឡាញ់​នេះ គឺ​ហាក់ដូចជា​មិន​ស័ក្តិសម​នឹង​តម្លៃ​ទាល់តែសោះ​។​

​គួរ​រំលឹក​ផងដែរ​ថា Samsung Galaxy A10s  ភ្ជាប់​មកជា​មួយ នឹង​អេក្រង់​រាង​ដំណក់ទឹក (Infinity-V) សម្រាប់​កម្លាំង​ថ្ម​វិញ​រហូតដល់ 4,000mAh រួមជាមួយ​កម្មវិធី​ស្កេ​ន​ក្រយៅដៃ និង​ផ្ទៃមុខ​យ៉ាង​ទំនើប និង​សុ​វត្តិភាព​ខ្ពស់បំផុត ហើយ​អ្វីដែល​រឹតតែ​អស្ចារ្យ​នេះ គឺ​តម្លៃ​តែម្តង ត្រឹមតែ ១៤៩ ដុល្លារ តែប៉ុណ្ណោះ ជាមួយ​ជម្រើស​៣​ពណ៌​ដែល​សាក​សម​សម្រាប់​សំណព្វចិត្ត​ទាំងអស់គ្នា​គឺ ៖ ពណ៌​ខ្មៅ ក្រហម និង​បៃតង​។​

​តែ​ទោះជា​យ៉ាងណា ក៏​សូម​សរសើរ និង​អរគុណ​ដល់​ក្រុមហ៊ុន សាម​សុង ដែល​ផ្តល់ជូន​នូវ​ស្មា​ត​ហ្វូ​ន​ត្រកូល​ស៊េរី A ជំនាន់​ចុងក្រោយ Samsung Galaxy A10s ដ៏​ទំនើប​ទាន់​សម័យនេះ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ទាំងអស់ គ្រប់លំដាប់​ថ្នាក់ អាច​ទទួលបាន​បទពិសោធ​ន៍​ដ៏​អស្ចារ្យ នៃ​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​។ ប្រញាប់​ឡើង​! រួសរាន់​អញ្ជើញ​ទៅ​ទិញ​ឱ្យបាន​មុនគេ​ភា្ល​ម​ទៅ​! សមត្ថភាព និង​លក្ខណៈពិសេស គឺ​ពិតជា​ល្អ​លើសពី​តម្លៃ​ពិតមែន​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​មក​សាកសួរ និង​ទស្សនា​ដោយផ្ទាល់ នៅតាម​ហាង​លក់​ផលិតផល សាម​សុង ឬ​តំណាង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន ដែល​ជិត​បំផុត​ទូទាំងប្រទេស​កម្ពុជា ឬក៏​ទំនាក់ទំនង​មកកាន់​លេខ 1800 203 232 ៕

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com