ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
Lamborghini Sián៖ កំពូលរថយន្តស្ព័រកូនកាត់ ចំនួនមានកំណត់ រចនាឡើងបែបអនាគត
10, Sep 2019 ,
4:03 pm
រូបភាព
×
ដោយ:
ថ្មីៗ
Sant'Agata Bolognese ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ៖ នៅឯពិព័រណ៍រថយន្ត Automobili Lamborghini នៅទីក្រុង Frankfurt បានដាក់បង្ហាញរថយន្ត Lamborghini Sián៖ រថយន្តស្ព័រកូនកាត់ទំនើបផ្តល់នូវបច្ចេកវិទ្យាថ្មីៗ និងដំណើរការយ៉ាងអស្ចារ្យ នៅក្នុងវិស័យកូនកាត់។
រថយន្ត Lamborghini ដែលមានល្បឿនលឿនបំផុត ត្រូវបានរចនាឡើងបែបអនាគត ផ្អែកតាមស្តាយ និង DNA របស់ម៉ាក ប៉ុន្តែរចនាបទគឺសម្រាប់យុគសម័យថ្មីតែម្តង។ ដោយផ្អែកលើថាមពលតំណាង V12 Lamborghini ដែលមានភាពលេចធ្លោជាងគេ នាពេលបច្ចុប្បន្ន Sián ត្រូវបានគេបង្កើតឡើងជុំវិញបច្ចេកវិទ្យាកូនកាត់ប្លែកៗ ដែលផ្តល់នូវអារម្មណ៍ពិសេស និងសមត្ថភាព ប្រកបដោយថាមពលដ៏ឥតខ្ចោះ នៃរថយន្តស្ព័រ Lamborghini ដែលស្របតាមតម្រូវការ បច្ចេកវិទ្យានាពេលអនាគត។
លោក Stefano Domenicali ប្រធានក្រុមហ៊ុន និងជាប្រធាននាយកប្រតិបត្តិរបស់រថយន្ត Lamborghini មានប្រសាសន៍ថា Sián គឺជាសមិទ្ធផលដ៏ឥតខ្ចោះ ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត។ លោកបន្តថា៖ «Sián មិនត្រឹមតែផ្តល់នូវការរចនារថយន្ត Hyper និងវិស្វកម្ម tour de force សម្រាប់ពេលបច្ចុប្បន្ននោះទេ តែវាក៏ផ្តល់សក្តានុពលដល់រថយន្តទំនើប Lamborghini សម្រាប់ថ្ងៃអនាគតផងដែរ។ រថយន្ត Lamborghini Sián តំណាងឱ្យជំហានដំបូង នៅក្នុងទិសដៅរបស់ Lamborghini ឆ្ពោះទៅរកគម្រោងអេឡិចត្រិក និងពន្លឿនម៉ាស៊ីន V12 ជំនាន់ក្រោយ។ ការពិតទៅ Sián moniker មានន័យថា «ពន្លឺ ឬផ្លេកបន្ទោរ» ក្នុងគ្រាមភាសា របស់ Bolognese ដែលសំដៅទៅលើរថយន្តអេឡិចត្រិក ដំបូងគេនៅក្នុងនៃពិភពរថយន្ត Lamborghini និងបញ្ជាក់ពីទំនាក់ទំនង ដ៏រឹងមាំរបស់យើងទៅនឹងអ្វីដែលយើងប្រតិបត្តិការ។ ជាមួយនឹង Sián រថយន្ត Automobili Lamborghini បង្ហាញពីសក្តានុពលដ៏រឹងមាំរបស់ខ្លួន ថាជាម៉ាករថយន្តស្ព័រទំនើបសម្រាប់អនាគត។»
បច្ចេកវិទ្យារបស់ Sián៖ ថាមពលកូនកាត់ផ្តល់នូវដំណើរការល្អបំផុត
លោក Maurizio Reggiani ប្រធានមន្ត្រីផ្នែកបច្ចេកទេសលើកឡើងថា៖ «យុទ្ធសាស្ត្រនៃការ ផលិតចំនួនមានកំណត់របស់ Lamborghini មិនមែនត្រឹមតែជាការបង្ហាញពីការសម្រិតសម្រាំងដើម្បីភាពឥតខ្ចោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញឲ្យឃើញពីការរចនា និងបច្ចេកវិទ្យាសម្រាប់ពេលអនាគតទៀតផង។ ចំពោះរថយន្តមួយនេះ យើងបានព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីផលិតនូវរថយន្តស្ព័រ Lamborghini កូនកាត់ ដើម្បីជាជំហានដំបូងនៃយុទ្ធសាស្ត្រអេឡិចត្រិករបស់យើង»។ លោកបន្ថែមថា៖ «Lamborghini តែងតែជាអ្នករុករក ជាអ្នកបំបែកឯតទគ្គកម្ម ដើម្បីស្វែងរកដំណោះស្រាយមួយ ដែលប្រសើរបំផុត។ Sián ជាសក្ខីភាពថា យើងអាចកំណត់ផ្លូវរបស់យើង ឆ្ពោះទៅរកការច្នៃប្រឌិត ក៏ដូចជាកំពុងកំណត់ច្បាប់ថ្មី នៅក្នុងបច្ចេកវិទ្យាថ្មី ជំនួសឱ្យការធ្វើតាមដំណោះស្រាយដែលមានស្រាប់។ ជាលទ្ធផល រថយន្តម៉ាក Lamborghini Sián មានបំពាក់នូវកម្មវិធីស៊ុបពែរថ្មី ទំនើប ដំបូងគេបង្អស់ក្នុងពិភពលោក សម្រាប់បច្ចេកវិទ្យាកូនកាត់ និងបច្ចេកវិទ្យាថ្មី»។
Sián បានយកម៉ាស៊ីន V12 ដែលបច្ចុបន្ន ជាកំពូលម៉ាស៊ីនរបស់រថយន្ត Lamborghini ព្រមទាំងអភិវឌ្ឍម៉ាស៊ីនស្ព័ររថយន្តស្ព័រថ្មីមួយផ្សេងទៀត៖ គឺប្រព័ន្ធកូនកាត់ថ្មីពិសេស ផ្តោតលើការផ្តល់ថាមពលខ្ពស់បំផុត តាមរយៈដំណោះស្រាយដែលស្រាលបំផុត។
ម៉ូទ័រអេឡិចត្រិក ៤៨ វ៉ុល មានកម្លាំង ៣៤ សេះ ត្រូវបានដាក់បញ្ចូលទៅក្នុងប្រអប់លេខ ដើម្បីផ្តល់ការឆ្លើយតបជាបន្ទាន់ និងធ្វើឱ្យដំណើរការកាន់តែប្រសើរឡើង៖ នេះជាលើកដំបូង ដែល hybrid វ៉ុលទាបណាមួយ មានការតភ្ជាប់ដោយផ្ទាល់រវាងម៉ូទ័រអេឡិចត្រិក និងកង់។ ម៉ូទ័រអេឡិចត្រិក ក៏ទ្រទ្រង់ការធ្វើចលនាក្នុងល្បឿនយឺត ដូចជាការបើកបញ្ច្រាស និងចតរថយន្តដោយប្រើថាមពលអគ្គិសនីផងដែរ។
បច្ចេកវិទ្យាប្រមូលផ្តុំថាមពល មានជាលើកដំបូងបង្អស់នៅក្នុងពិភពលោក។ លើសពីអាគុយ lithium-ion Sián បានបង្កើតកម្មវិធីស៊ុបពែរថ្មី គឺបច្ចេកវិទ្យាដែលបានត្រួសត្រាយដំបូង សម្រាប់ Lamborghini Aventador ហើយត្រូវបានអភិវឌ្ឍបន្ថែម ដើម្បីអាចផ្ទុកថាមពលបានខ្លាំងជាងមុនដប់ដង។ វាមានថាមពលខ្លាំងជាងអាគុយ ដែលមានទម្ងន់ដូចគ្នាដល់ទៅបីដង និងមានទម្ងន់៣ដងស្រាល ជាងអាគុយដែលមានថាមពលស្មើគ្នា។ មានទីតាំងនៅចន្លោះ រវាងកាប៊ីន និងម៉ាស៊ីន វាធានានូវការបែងចែកទម្ងន់ដ៏ល្អឥតខ្ចោះ។ ប្រព័ន្ធអេឡិចត្រិក ដែលមានម៉ាស៊ីនសមត្ថភាពខ្ពស់ និងម៉ូទ័រអេឡិចត្រូនិក ដែលមានទម្ងន់ត្រឹមតែ ៣៤ គីឡូក្រាមប៉ុណ្ណោះ ដូច្នេះវាផ្តល់នូវភាពសមមាត្ររវាងទម្ងន់ និងថាមពល ១.០ គីឡូក្រាមក្នុងមួយម៉ោង។ លំហូរថាមពលស៊ីមេទ្រី ធានានូវប្រសិទ្ធភាពដូចគ្នាទាំងវដ្តសាក និងរំញ័រ៖ ជាដំណោះស្រាយកូនកាត់ ដែលមានទម្ងន់ស្រាល និងមានប្រសិទ្ធភាពបំផុត។
បច្ចេកវិទ្យាជឿនលឿននេះ រួមបញ្ចូលគ្នាជាមួយម៉ាស៊ីន V12 ដែលមានសន្ទះស្រូបយកទីតានីញ៉ូម និងត្រូវបានបង្កើនដល់ ៧៨៥ សេះ (៥៧៧ គីឡូវ៉ាត់) នៅក្នុង ៨.៥០០ rpm។ នេះជាទិន្នផលខ្ពស់បំផុត ដែលមិនធ្លាប់មាននៅក្នុងការផលិតថាមពល Lamborghini។ រួមបញ្ចូលជាមួយនឹងកម្លាំង ៣៤ សេះ បន្ថែមទៀតពីប្រព័ន្ធ hybrid Sián ផ្តល់ថាមពលសរុប ៨១៩ សេស (៦០២ គីឡូវ៉ាត់) ហើយនៅតែផលិតបានភាពរំជើបរំជួលពីម៉ាស៊ីន Lamborghini ។ សមាមាត្រទម្ងន់និងថាមពលរបស់ Sián គឺល្អប្រសើរជាង Aventador SVJ ដែលសម្រេចបានតាមរយៈការប្រើប្រាស់សម្ភារស្រាលៗ។ Sián អាចឈានដល់ល្បឿនកំពូល លើសពី៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោងទៅទៀត។
Sián រួមបញ្ចូលប្រព័ន្ធហ្វ្រាំងដែលអាចបង្កើតឡើងវិញ ដែលត្រូវបានអភិវឌ្ឍជាពិសេសដោយ Lamborghini ។ ជាមួយនឹងលក្ខណៈស៊ីមេទ្រី ដែលផ្ទុយពីអាគុយ Li-Ion ធម្មតាដែលសាក និងបញ្ចេញដោយថាមពលតែមួយ ប្រព័ន្ធផ្ទុកថាមពលរបស់ Sián គឺពេញរាល់ពេលដែលរថយន្តចាប់ហ្វ្រាំង។ ថាមពលដែលបានរក្សាទុក គឺជាការជំរុញថាមពលដែលអាចប្រើបានភ្លាមៗ និងអនុញ្ញាតឱ្យអ្នកបើកបរ ទាញយកបានភ្លាមៗ នៅពេលបង្កើនល្បឿន គឺអាចលឿនបានរហូតដល់ ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង អំឡុងពេលដែលម៉ូទ័រអេឡិចត្រូនិក ផ្តាច់ដោយស្វ័យប្រវត្តិ ធ្វើឲ្យចលនាបត់បែនប្រសើរឡើង និងធ្វើឲ្យលឿនជាង ១០% ជាងរថយន្តដែលគ្មានប្រព័ន្ធនេះ។
ប្រព័ន្ធថ្មី ផ្តល់ឲ្យនូវការបង្កើនល្បឿនឥតឈប់ឈរ ទោះបីជាបើកដាក់លេខទាបក៏ដោយ ជាមួយកម្លាំងទំនាញ ដែលផ្តល់ឲ្យដោយការរួមបញ្ចូលគ្នារវាងម៉ាស៊ីន V12 និងប្រព័ន្ធកូនកាត់។ លក្ខណៈពិសេសនេះ បានធ្វើឲ្យ Sián ក្លាយជារថយន្ត Lamborghini ដែលមានល្បឿនលឿនជាងគេ ដែលអាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ ២.៨ វិនាទីតែប៉ុណ្ណោះ។ រថយន្ត Lamborghini មានការអភិវឌ្ឍទៅលើការបត់បែន ដែលមានភាពឆាប់រហ័ស ហើយអាចត្រឡប់មករកភាពដើមវិញយ៉ាងលឿន ស្ទើរមិនគួរឲ្យជឿ។ ទាំងនេះជាភ័ស្តុតាងបញ្ជាក់ពីកម្លាំងថាមពលដ៏លឿន របស់រថយន្តមួយនេះ។ កម្លាំងទំនាញ មានការវិវត្តដោយបង្កើនល្បឿន១០ភាគរយ លឿនជាងមុននៅក្នុងប្រអប់លេខទី៣ ព្រមទាំងមានការអភិវឌ្ឍ ទៅលើរយៈពេលក្នុងការបង្កើនល្បឿនពី ៣០ ទៅ ៦០គីឡូម៉ែត្រក្នុងមួយម៉ោង គឺលឿនជាងមុន ០.២ វិនាទី បើប្រៀបធៀបទៅនឹងរថយន្ត Lamborghini ជំនាន់មុនម៉ាក Aventador SVJ ។ នៅក្នុងប្រអប់លេខខ្ពស់ និងល្បឿនទាប ម៉ូទ័រអេឡិចត្រូនិកបង្កើនល្បឿនកម្លាំងទំនាញដល់ទៅ ២០ភាគរយ រីឯការបង្កើនល្បឿនពី ៧០ទៅ ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង យឺតជាងរថយន្ត Lamborghini ជំនាន់មុនម៉ាក Aventador SVJ រយៈពេល ១.២ វិនាទី។
ការវិវត្តមួយកម្រិតទៀតរបស់រថយន្ត Lamborghini ទៅលើរូបរាង និងលក្ខណៈនៃការបើកបរ ក៏ដូចជាមានបំពាក់ឧបករណ៍ ដែលធ្វើឲ្យុមានផាសុកភាពដោយប្រព័ន្ធកូនកាត់។ យើងអាចដឹងបាននូវការថយចុះនៃល្បឿន និងការថយចុះនៃកម្លាំងសេះ នៅពេលដែលយើងប្តូរប្រអប់លេខ ដោយម៉ាស៊ីនចំហេះបែបបុរាណ ដែលវាត្រូវបានកាត់បន្ថយដោយកម្លាំងបង្វិលជុំ ដោយម៉ូទ័រអេឡិចត្រូនិកកូនកាត់។ នៅពេលនោះ អ្នកបើកនឹងដឹង ត្រឹមតែថារថយន្តកំពុងបន្ថយល្បឿន ប៉ុន្តែមិនត្រូវបានរំខានដោយសារការកន្ត្រាក់ផ្សេងៗឡើយ។
ការរចនារបស់ Sián - ឆ្ពោះទៅថ្ងៃអនាគត
ការរចនារបស់រថយន្ត Lamborghini Sián បង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីចេតនាដែលធ្វើឡើងឲ្យស្របទៅនឹងភាពស៊ីវីល័យនៅថ្ងៃអនាគត អមមកជាមួយនូវថាមវន្តយានយន្ត ដែលល្អប្រសើរជាងមុន។ វាជាប្រភេទរថយន្តស្ព័រទំនើប សម្រាប់មនុស្សសម័យថ្មី ដោយនៅតែបន្តសម្របតាមចក្ខុវិស័យ របស់ក្រុមហ៊ុន Lamborghini ដែលធ្វើយ៉ាងណា បំពេញបន្ថែមនូវចំណុចខ្វះខាត ដើម្បីឲ្យសាកសម ទៅនឹងការរំពឹងទុកដ៏ខ្ពស់របស់អតិថិជន។
Sián បានយកលំនាំខ្លះនៃភាពឡូយឆាយ ពីរថយន្តម៉ាក Countach ត្រង់លក្ខណៈខ្សែ Gandini។ រូបរាងតំណាងរបស់ Sián បង្ហាញឲ្យឃើញពីចំណុចពិសេសមួយចំនួន ដូចជាស្លាបថាមវន្តយានយន្ត ដែលបង្ហាញពីភាពអស្ចារ្យ និងឥតខ្ចោះរបស់ Sián។ គេសង្កេតឃើញ រូបតំណាង Lamborghini ដែលមានទម្រង់ ‘Y’នៅក្នុងទ្វាចេញចូល NACA បំណែកកញ្ចក់ ដែលបំពាក់នៅលើគម្របម៉ាស៊ីន ព្រមទាំងខ្សែអង្កត់ទ្រូង នៅកាងខាងមុខខៃរថយន្ត ដែលដូចទៅនឹងរថយន្តម៉ាក Countach។ ប្រវែងបណ្តោយ កម្រាល វណ្ឌវង្ក គឺយកលំនាំតាម Countach។ ការរចនារបស់ Sián ស្អាត ហើយមានរបៀបរៀបរយ។ ផ្នែកខាងមុខ ខាងក្រោម របស់រថយន្តបំពាក់ដោយសរសៃកាបូន ហើយអំពូលខាងមុខមានរាង ‘Y’ ដែលគេតម្រូវរូបរាងសម្រាប់ភ្លើងពេលយប់ ដែលការពិតទៅគំនិតនេះ ដំបូងឡើយគេចង់ធ្វើទៅលើគម្រោង Lamborghini Terzo Millennio។
ផ្នែកខាងក្រោយដ៏ប្លែក និងរឹងមាំរបស់រថយន្ត ត្រូវបានគេធ្វើឡើងតាមបែបឆកោន រួមមានអំពូលឆកោន នៅផ្នែកខាងក្រោយនៃរថយន្ត ដែលយកគម្រូតាមរថយន្តម៉ាក Countach ផងដែរ។ ស្លាបខាងមុខ អាចបង្អួតរូបរាងបានតែនៅពេលដែលកំពុងបើកបរទេ។
ចំណែកដំបូលវិញ គឺផ្អែកទៅតាមរូបរាងបិទបើកស្លាបរថយន្ត ដែលគេហៅថា ‘Periscopio’ ដែលគំនិតដំបូងរបស់គេ គឺដាក់កញ្ចក់ខាងមុខឲ្យដូចរថយន្ត Countach អ៊ីចឹង។ ហើយមានបន្ថែមលក្ខណៈពិសេស ដែលភ្ជាប់ជាមួយចុងស្លាបនៃម៉ាស៊ីនខាងក្រោយ ព្រមទាំងចំណែកសំខាន់ៗផ្សេងៗទៀត ដែលមានសារៈសំខាន់ចំពោះថាមវន្តយានយន្ត។
រូបរាងរបស់ Sián បង្ហាញឲ្យឃើញច្បាស់ពីសារៈសំខាន់ នៃប្រសិទ្ធភាពថាមវន្តយានយន្ត ក៏ដូចជាបង្ហាញពីបច្ចេកវិទ្យាដ៏ទំនើប គឺគេធ្វើឲ្យមានលំហូរខ្យល់តាមរន្ធខាងមុខ និងតាមក្រវិលដែកព័ទ្ធជុំវិញម៉ាស៊ីននៃយានយន្ត តាមលំហូរខ្យល់ចេញចូល នៅលើកាងគូតខាងក្រោយ។ Lamborghini Sián ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយប្លែកជាងគេដំបូងគេបង្អស់ នៅក្នុងពិភពរថយន្ត។ វ៉ានត្រជាក់នៅផ្នែកខាងក្រោយនៃរថយន្ត ប្រើប្រាស់បច្ចេកវិទ្យាប៉ាតង់ របស់ប្រភេទរថយន្ត Lamborghini។ វ៉ានទាំងនេះ ធ្វើការដោយផ្អែកទៅលើរំញោចនៃឧបករណ៍ទំនើបៗ ទៅតាមសីតុណ្ហភាព ដែលត្រូវបានផ្តល់ឲ្យដោយ ប្រព័ន្ធកាត់បន្ថយសំឡេងនឿយហត់ ដែលធ្វើឲ្យពួកវាបត់បែន និងនាំមកនូវភាពត្រជាក់ដល់រថយន្ត។
ភាពស៊ីវីល័យកម្រិតកំពូលរបស់ Sián ៖ ចំនួនត្រឹមតែ ៦៣ គ្រឿង
សក្កានុពលរបស់ Sián ព្រមទាំងបច្ចេកវិទ្យាគួរឲ្យចាប់អារម្មណ៍ មិនត្រឹមតែបង្ហាញឲ្យឃើញពីការរចនាដ៏ឡូយរបស់វានោះទេ ក៏ប៉ុន្តែវាក៏បានបង្ហាញឲ្យឃើញពីភាពស៊ីវីល័យ និងថ្លៃថ្នូរកម្រិតកំពូលផងដែរ។ រថយន្តដ៏ល្អឯកទាំង ៦៣គ្រឿង នឹងធ្វើឲ្យអ្នកបើកបរនីមួយៗ អាចបង្កើតស្តាយប្លែកៗរៀងៗខ្លួន បានតាមរយៈកម្មវិធី Lamborghini Centro Stile ដែលភ្ជាប់មកជាមួយនូវកម្មវិធី Lamborghini Ad Personam ដែលផ្តល់ឱកាសឲ្យអ្នកបើកបរអាចច្នៃ Lamborghini របស់ពួកគេបានតាមចិត្ត។
ការរចនាដ៏ផ្ចិតផ្ចង់ និងជាពិសេស ត្រូវបានបង្ហាញឡើងនៅក្នុងកម្មវិធី IAA ក្នុងទីក្រុង Frankfurt។ រថយន្តដែលតាំងពិព័រណ៍មាន ពណ៌បៃតង (Verde Gea) និងពណ៌មាស (electric gold) ដែលជានិមិត្តរូបនៃម៉ាករថយន្ត Lamborghini ទៅថ្ងៃអនាគត ក៏ដូចជាបង្ហាញពីលក្ខណៈល្អផ្តាច់គេខាងផ្នែកពណ៌ និងសម្ភារបរិក្ខារគ្រប់បែបយ៉ាង។ គេបានច្នៃវា ជាមួយនឹងពណ៌ពិសេសៗជាច្រើនលាយបញ្ចូលគ្នាជាច្រើនជាន់ ដែលរួមមាន ពណ៌មាសរាងភ្លឺផ្លេក និងពណ៌មាសបែបគ្រីស្តាល់ សាកសមខ្ចោះ ជាមួយការរចនានៃផ្ទៃខាងក្នុង។ ផ្ទៃខាងក្នុង ត្រូវបានបំពាក់ឡើងដោយស្បែកអេណាលីន នៃ ‘Terra di Sant’Agata Bolognese’ ដែលត្រូវបានគេអភិវឌ្ឍ ទៅជាប្រភេទស្បែកបែប 3D ជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រ។ លោក Mitja Borkert ដែលជាប្រធានផ្នែករចនារបស់រថយន្ត Lamborghini មានប្រសាសន៍ថា៖ «Lamborghini ដ៏មានល្បឿនលឿនអស្ចារ្យនេះ ត្រូវតែជា Lamborghini ដែលមានរូបរាងឡូយបំផុត ដែលធ្វើឲ្យអ្នកដែលគ្រាន់តែបានឃើញ ក៏មានអារម្មណ៍ចង់ធ្វើជាម្ចាស់រថយន្តផ្ទាល់តែម្តង»។ លោកបន្ថែមថា៖«វាបានយកលំនាំតាម Countach ប៉ុន្តែ Sián តំណាងឲ្យឃើញពីភាពស៊ីវីល័យទៅអនាគតផ្ទាល់ មិនមែនការត្រឡប់ទៅរកអតីតកាលវិញនោះទេ។ អ្វីដែលពិសេសបំផុត គឺកម្មវិធី Lamborghini Ad Personam ផ្តល់ឱកាសឲ្យអ្នកបើកបរអាចច្នៃរថយន្តដ៏ល្អឯកទាំង ៦៣គ្រឿងរបស់ Lamborghini ទៅតាមចំណង់ចំណូលចិត្តរបស់គេរៀងៗខ្លួន។ ខ្ញុំក៏ដូចជាក្រុមការងារ Centro Stile៖ រថយន្ត Sián ទាំង៦៣គ្រឿងនោះ នឹងធ្វើឲ្យSián មិនត្រឹមតែជាLamborghini ដែលលឿនជាងគេបំផុតនោះទេ តែជា Lamborghini ដែលអស្ចារ្យ បំផុតផងដែរ»។
Lamborghini Sián នឹងត្រូវបើកបង្ហាញទៅកាន់ពិភពនៃប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាសាធារណជន នៅកម្មវិធី IAA ក្នុងទីក្រុង Frankfurt ឆ្នាំ២០១៩។
ទាក់ទងនឹងការប្រើប្រាស់ប្រេង និងបញ្ហាទិន្នន័យនៃការបំភាយ កំពុងតែស្ថិតនៅក្នុងដំណាក់កាល នៃការពិភាក្សាគ្នានៅឡើយ។ យើងចង់បញ្ជាក់ថា រថយន្តSián មិនទាន់មានលក់នៅលើទីផ្សារនៅឡើយទេ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
1 សប្តាហ៍
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម