ជាតិ
សង្គមជាតិ
ការ​ប្រឹង​អភិវឌ្ឍ​វិស័យ​ការងារ លោក អ៊ិត សំហេង បាន​គោរមងារ «​វិស្វករ​កិត្តិយស​ជាន់ខ្ពស់​» ពី​អង្គការ​អាស៊ាន​
12, Sep 2019 , 7:19 pm        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ (រូបពីក្រសួងការងារ)​
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ (រូបពីក្រសួងការងារ)​
​ភ្នំពេញ​៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ហើយក៏​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា​ដែរ​នោះ ទទួលបាន​គោរមងារ​ជា «​វិស្វករ​កិត្តិយស​ជាន់ខ្ពស់​» ដែល​ហៅថា Distinguished Honorary Fellow ពី​អង្គការ​វិស្វកម្ម​សហព័ន្ធ​អាស៊ាន (AFEO) នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូណេស៊ី នា​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩​។



​គេហទំព័រ​ក្រសួង​ការងារ ចុះផ្សាយ​ថា គោរមងារ Distinguished Honorary Fellow ដែល​លោក អ៊ិត សំហេង ទទួលបាន គឺ «​ផ្អែកលើ​ស្នាដៃ​និង​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក ក្នុងការ​អភិវឌ្ឍ​វិស័យ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​» នៅ​កម្ពុជា​នាពេល​កន្លងមក ជាមួយនឹង​ការជួយជ្រោមជ្រែង​គណៈ​វិស្វករ​កម្ពុជា​ផងដែរ​។​

​ការប្រគល់​គោរមងារ​នេះ ជូន​ដល់​លោក អ៊ិត សំហេង គឺធ្វើឡើង ក្នុងឱកាស​ដែល​លោក ទៅ​ចូលរួម​ក្នុង​ពិធី​បើក​សន្និសីទ​លើក​ទី​៣៧ របស់​អង្គការ​វិស្វកម្ម​សហព័ន្ធ​អាស៊ាន (CAFEO-37) ក្រោម​វត្តមាន​លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូណេស៊ី​៕

Tag:
 អ៊ិត សំហេង
© រក្សាសិទ្ធិដោយ thmeythmey.com