អាជ្ញាធរ​ឃាត់​មនុស្ស​៣​នាក់ ដែល​បើក​សា​ឡង់​ដឹក​ប្រេង​បុក​ស្ពានដែក​បា​ឡេ​
ជាតិ
សង្គមជាតិ
អាជ្ញាធរ​ឃាត់​មនុស្ស​៣​នាក់ ដែល​បើក​សា​ឡង់​ដឹក​ប្រេង​បុក​ស្ពានដែក​បា​ឡេ​
12, Sep 2019 , 4:20 pm        
រូបភាព
រូបភាពពីមន្ទីរសាធារណការនិងដឹកជញ្ជូន​
រូបភាពពីមន្ទីរសាធារណការនិងដឹកជញ្ជូន​
​អាជ្ញាធរ​ឃាត់ខ្លួន មនុស្ស​៣​នាក់ ដែល​បាន​បើក​សា​ឡង់​ដឹក​ប្រេង​បុក​ស្ពាន​បា​ឡេ​ឫ​ស្ស​កែវ កាលពី​ថ្ងៃទី​១០ កញ្ញា ។ ស្ពាន​បា​ឡេ​ឫ​ស្សី​កែវ ត្រូវបាន​ផ្អាក​ចរាចរណ៍​បណ្ដោះអាសន្ន ដោយសារ​ការប៉ះទង្គិច​នេះ​។



​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ម៉េ​ត មាស​ភក្តី បាន​និយាយថា មកដល់ពេលនេះ កម្លាំង​ជំនាញ​កំពុង​ចុះ​ពិនិត្យ​ស្ថានភាព​ស្ពាន មុននឹង​ជួសជុល​។ បើតាម​លោក ភក្តី សា​ឡង់​ដឹក​ប្រេង​របស់​ក្រុមហ៊ុន សា​វី​មិច បាន​បុក​ចំ​ជើង​ជ្រែង​ចុង​ខាងកើត​នៃ​ស្ពាន​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​អាជ្ញាធរ​បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ដែល​ពាក់ព័ន្ធ​និង​ការបើក​សា​ឡង់​បុក​ស្ពាន ហើយ​កម្លាំង​ជំនាញ​នឹង​រៀបចំ​ដោះស្រាយ​តាម​នីតិវិធី​នៃ​ច្បាប់​»​។

​យ៉ាងណាក៏ដោយ អាជ្ញាធរ​នឹង​ជួសជុល​ស្ពាន ដាក់​ឲ្យ​ដំណើការ​វិញ​នៅមុន​បុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ឲ្យ​ពលរដ្ឋ​បានធ្វើ​ដំណើរ​ឆ្លងកាត់​នៅពេល​បុណ្យ​ភ្ជុំបិណ្ឌ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉េ​ត មាស​ភក្ដី​។​

​ស្ពានដែក​បា​ឡេ​ឆ្លងកាត់​ទន្លេសាប ត្រូវបាន​សម្ពោធ​ឲ្យ​ប្រើប្រាស់ កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨​។ ស្ពាន​ថ្មី​នេះ មាន​ប្រវែង​សរុប ៦៥៥​ម៉ែត្រ សង់​ចេញពី​ចំណុចឃ្លាំង​ស្តុក​សាំង​សូគីម៉ិច ផ្លូវជាតិ​លេខ​៥ ទៅ​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​។ ក្រុមហ៊ុន OCIC ជា​អ្នក​សាងសង់​ស្ពានដែក​នេះ ៕


Tag:
 សា​ឡង់
© រក្សាសិទ្ធិដោយ thmeythmey.com