អត្ថបទពាណិជ្ជកម្ម
មុន​ចូល​ទីផ្សារ Oppo ធ្វើតេស្ដ​ទូរ​សព្ទ​យ៉ាង​ល្អិតល្អន់ ដើម្បី​បាន​ឈរ​នៅ​លំដាប់​លេខ​រៀង​ជួរមុខ​គេ​នៅ​កម្ពុជា​
12, Sep 2019 , 5:14 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្មីៗ​នេះ ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO កំពុង​ឡើង​កូដ​ខ្លាំង រហូត​អាច​គ្រប់គ្រង​តំណែង​ជួរមុខ​គេ​នៅ​កម្ពុជា និង ប្រទេស​ពីរ​ផ្សេងទៀត​។​

​ខាងក្រោម​នេះ ជា​ហេតុផល​ចម្បងៗ នៅ​ពី​ក្រោយខ្នង នៃ​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន ដ៏​ធំ​មួយ​នេះ​៖



​ហេតុផល​ទី​១៖ OPPO គឺជា​ក្រុមហ៊ុន​ដែល​តែងតែ​គិតគូរ ពី​គុណភាព និង​សុវត្ថិភាព​របស់​អ្នកប្រើប្រាស់ ជា​ចម្បង​។ ជាទូទៅ​មុននឹង​បញ្ចេញ​ចរាចរណ៍​ទូរស័ព្ទ​នៅលើ​ទីផ្សារ ក្រុមហ៊ុន​មួយ​នេះ​បានធ្វើការ​តេស្ត​សាកល្បង និង ត្រួតពិនិត្យ​នូវ​កម្រិត​គុណភាព​យ៉ាង​ល្អិតល្អន់ យ៉ាង​ផ្ចិតផ្ចង់ រួមមាន​៖

-​ការធ្វើ​តេស្ត លើ​ភាព​ធន់ និង​រឹងមាំ​របស់​ទូរស័ព្ទ​នី​មូ​យៗ មុននឹង​បញ្ចេញ​មក​ទីផ្សារ ហៅថា (FREE DROP TEST) តាមរយៈ​ម៉ាស៊ីន​បត់បែន វាយ​បោក និង​ទម្លាក់​ទូរស័ព្ទ​កម្ពស់​ជាង​មួយ​១​ម៉ែត្រ ក្នុង​ម៉ាស៊ីន ប្រហែល ២,៨០០​ដង​។
-​ការធ្វើ​តេស្ត​ខូ​ស​មិ​ក​តិច (COSMETIC TEST) ដើម្បី​ស្វែងរក​ប្រតិកម្ម​គីមី​នៅក្នុង​ទូរស័ព្ទ​។
-​ការធ្វើ​តេស្ត លើ​ប៊ូ​តុង​ថាមពល ហៅថា (BUTTON POWER TEST) ចំនួន​៥​ម៉ឺន​ដង​។​
- ការធ្វើ​តេស្ត (WATER RESISTANT) រយៈពេល ១០​នាទី (​ក្រោម​សំណើម និង​ដំណក់ទឹកភ្លៀង​)​។
- ការធ្វើ​តេស្ត​កាមេរ៉ា​ថតរូប​នៅ​ទីតាំង​ផ្សេងៗ​គ្នា (​មាន​ពន្លឺ​&​អត់​ពន្លឺ​) រាប់ម៉ឺន​ដង​។​
- ការធ្វើ​តេស្ត ភាព​ធន់​នឹង​បរិស្ថាន (ENVIRONMENTAL RESILIENCE) ក្នុង​សីតុណ្ហភាព​ក្តៅ​ខ្លាំង ៥៥ អង្សា​សេ និង​ក្នុងស្ថានភាព​សំណើម ៩៥​ភាគរយ ដើម្បី​ធានាថា​វា​មិន​ផ្ទុះ មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់​។



​បើ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​នោះ​បរាជ័យ ក្រុមហ៊ុន នឹងមិន​ផលិត​ទូរស័ព្ទ​ស៊េរី​នោះ​ឡើងវិញ​ទេ ប៉ុន្តែ​ពួកគេ​នឹងសិក្សា​នូវ​ចំណុច​ខ្វះខាត សម្រាប់​ការផលិត​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ក្រោយៗ​ទៀត​។
​ហេតុផល​ទី​២៖ OPPO ប្រកាន់​គោលជំហរ​តស៊ូ និង​ការច្នៃប្រឌិត​ខ្ពស់​ឈានមុខ​គេ តម្រូវ​ទៅតាម​ចិត្ត​អ្នកប្រើប្រាស់ នៅ​ទូទាំង​ពិភពលោក​។ ពីមួយ​ជំនាន់ ទៅមួយ​ជំនាន់ ទូរស័ព្ទ​របស់​ក្រុមហ៊ុន​មួយ​នេះ តែងតែ​ទទួលបាន​ការគាំទ្រ​ខ្លាំង ពី​សំណាក់​ក្រុម​យុវវ័យ ដោយ​ទទួលបាន​ការកោតសរសើ​រ លើ​សមត្ថភាព បច្ចេកវិទ្យា រូបរាង ពណ៌​សម្បុរ កាមេរ៉ា​ថតរូប និង​ថាមពល​ថ្ម​ជាដើម ដែល​ស័​ក្ត​សម​នឹង​តម្លៃ ដែល​បាន​ចរាចរណ៍​នៅលើ​ទីផ្សារ​។ 

​ហេតុផល​ទី​៣៖ OPPO ខ្លាំង​ខាង​ថតរូប​ស្អាត ត្រូវចិត្ត​អ្នកប្រើប្រាស់​គ្រប់​ស្រទាប់ គ្រប់​វ័យ រហូត​អាច​ក្លាយជា​ម៉ាក​ទូរស័ព្ទ ដែលមាន​គុណភាព​ល្អ   ត្រូវបាន​គេ​ដាក់​រហស្សនាម​ថា ជា​អ្នកជំនាញ​កែ​សម្រស់ និង អ្នកជំនាញ​ថតរូប Portrait ច្បាស់​ល្អឥតខ្ចោះ ក្រោម​ការអភិវឌ្ឍន៍ និង​ច្នៃប្រឌិត​ឥតឈប់ឈរ ពីមួយ​ជំនាន់ ទៅមួយ​ជំនាន់​។



​ហេតុផល​ទី​៤៖ OPPO មាន​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទដៃ (OPPO Service Centre) ផ្ទាល់ខ្លួន​ជាច្រើន​កន្លែង ក្នុងប្រទេស​កម្ពុជា ដែល​បង្ក​ភាពងាយស្រួល ដល់​អ្នកប្រើប្រាស់​គ្រប់​ទីកន្លែង​។ សម្រាប់​អតិថិជន​ថ្មី​OPPO នឹង​ផ្តល់ជូន​នូវ​ការធានា​លើ​សេវាកម្ម​ជួសជុល ដោយ​ឥតគិតថ្លៃ ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​។ ក្នុងករណី​ទូរស័ព្ទ​ទើបនឹង​ទិញ ក្នុង​រយៈពេល​៧​ថ្ងៃ មាន​បញ្ហា​គ្រឿង​ម៉ាស៊ីន នោះ​ក្រុមហ៊ុន និង​ប្តូរ​គ្រឿង​ម៉ាស៊ីន​ទូរស័ព្ទ​ដោយ​ឥតគិតថ្លៃ​។ អ្វីដែល​កាន់តែ​ពិសេស សម្រាប់​ទូរស័ព្ទ OPPO Reno 10X Zoom អាច​ទទួល​សេវា​ជួសជុល​បាន​យ៉ាង​ងាយស្រួល គ្រប់​បណ្តា​ប្រទេស ដែលមាន Brand OPPO នៅ​ទីនោះ​ស្រាប់ អំឡុង​ពេលដែល​លោកអ្នក​ជួប​បញ្ហា​។ 

​យោងតាម​ហេតុផល​ខាងលើ​នេះហើយ ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO អាច​និយាយបានថា វា​មាន​ភាព​ស័ក្តិសម ក្នុងការ​ឈរលើ​លំដាប់​លេខ​រៀង​ជួរមុខ​គេ ពិតប្រាកដ​មែន​។ ផ្អែកលើ​គុណភាព​ផលិតផល ការគិតគូរ​ពី​សុវត្ថិភាព​អ្នកប្រើប្រាស់ និង​ការជូន​សេវា​ទាន់ពេលវេលា​។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន​មួយ​នេះ នៅតែ​បន្ត​ភាព​ច្នៃប្រឌិត​ឥត​ដែន​កំណត់​របស់ខ្លួន ផ្នែក​បច្ចេកវិទ្យា និង​ការ​រចនា​សោភ័ណភាព ទូរស័ព្ទ​OPPO គឺ​ដើម្បី​បំពេញតម្រូវការ​អ្នកប្រើប្រាស់​របស់ខ្លួន ដែលជា​មូលហេតុ​មួយ ធ្វើ​ឲ្យ Brand ទូរស័ព្ទ​ចាស់ទុំ​មួយចំនួន ញាក់សាច់​ម្តងៗ​ដែរ​។ ដូច្នេះ​យើង​ចាំ​អ៊ុត​មើល​ទៀតថា តើ OPPO អាច​ដណ្តើមយក​ចំណាត់ថ្នាក់​អ្វី​ជា​បន្ត នៅក្នុង​ពិភព​បច្ចេកវិទ្យា​ទូរគមនាគមន៍​ឥត​ខ្សែ​មួយ​នេះ​?៕











(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com