ជាតិ
អាជ្ញាធរ ផ្អាក​ចរាចរណ៍​នាវា​និង​ជលយាន​គ្រប់​ប្រភេទ​នៅ​ស្ពាន​ព្រែក​តា​មាក់​
13, Sep 2019 , 11:38 am        
រូបភាព
រូបភាពពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល
រូបភាពពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល
​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូនខេត្ត បាន​ផ្អាក​ចរាចរណ៍​ជលយាន​គ្រប់​ប្រភេទ ​មិន​ឲ្យ​ឆ្លងកាត់​នៅ​ចំណុច​ស្ពាន​ព្រែក​តា​មាក់ ដោយ​ក្រុមបច្ចេកទេស​ កំពុង​ជួយសង្គ្រោះ​សា​ឡង់​ដឹក​ខ្សាច់​​ដែល​នៅជាប់នឹង​​​សសរស្ពាន​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​មន្ទីរ​សាធារណការ​ និង​ដឹក​ជ​ញ្ចូ​ន​ខេត្តកណ្ដាល​។



​ជលយាន​គ្រប់​ប្រភេទ ​ដែល​ឆ្លងកាត់​តាមផ្លូវ​ទឹកទន្លេ​មេគង្គ​ នៅ​ចំណុច​ស្ពាន​ព្រែក​តា​មាក់ ស្រុក​មុខកំពូល ខេត្តកណ្ដាល ត្រូវ​ផ្អាក​ចរាចរណ៍​បណ្ដោះអាសន្ន​ ចាប់ពី​ព្រឹក​ថ្ងៃទី​១៣​កញ្ញា​នេះ រហូតដល់​មានការ​ចេញ​សេចក្ដីជូនដំណឹង​ជា​ថ្មី​។

​សា​ឡង់​ដឹក​ខ្សាច់ ដែល​បើក​បុក​សសរស្ពាន​ព្រែក​តា​មាត់ បណ្ដាល​ឲ្យ​គៀប​ជាប់​ជាមួយ​សសរស្ពាន កាលពី​ថ្ងៃទី​៨​កញ្ញា មិនទាន់បាន​យកចេញ​នៅឡើយ​ទេ ដោយសារ​ខ្សាច់​ជាប់​ក្នុង​សា​ឡង់​ពេញ​។ ក្រសួង​សាធារណការ នឹង​ចាត់​វិធា​ការ​ចំពោះ​ករណីនេះ បន្ទាប់ពី​យកសា​ឡង់​ចេញពី​កន្លែងកើតហេតុ​៕

អត្ថបទទាក់ទង




Tag:
 ចរាចរណ៍​ផ្លូវទឹក​
  ស្ពាន​ព្រែ​កតា​មាក់
© រក្សាសិទ្ធិដោយ thmeythmey.com