ជាតិ
ពីនេះ ពីនោះ
ត្រី​អណ្តាតពីរ មិនអាច​រស់នៅក្នុង​ស្រះ ត្រពាំង ឬ​កន្លែង​ដែលមាន​ទឹក​ដក់​បានឡើយ​
14, Sep 2019 , 7:39 pm        
រូបភាព
​ត្រី​អណ្តាតពីរ​។ រូបភាព​៖  Bounthob Praxaysombath / ffish.asia
​ត្រី​អណ្តាតពីរ​។ រូបភាព​៖ Bounthob Praxaysombath / ffish.asia
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ដែលជា​ប្រភេទ​ត្រី​ទឹកសាប​មាន​រស់នៅក្នុង​ទន្លេធំៗ និង​មធ្យម ស្ទឹង បឹង​ទន្លេសាប និង​ទន្លេមេគង្គ​។​



​ត្រី​អ​ណ្តា​ពីរ មានឈ្មោះ​វិទ្យាសាស្ត្រ (Barbichthys laevis) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Sucker barb មាន​ប្រវែង​ដងខ្លួន​អតិបរមា ៣០ ស​.​ម ជា​ប្រភេទ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី​។ វា​ចូលទៅ​តំបន់​ទំនាប​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ក្នុង​រដូវវស្សា ហើយ​ត្រឡប់​ចូលទៅ​កន្លែង​ដើម​វិញ នា​រដូវ​ទឹកសម្រក​ចាប់ពី​ខែតុលា ដល់​ខែធ្នូ​។ ត្រី​ប្រភេទ​នេះ វា​មិនអាច​រស់នៅក្នុង​ស្រះ ថ្លុក ត្រពាំង ឬ​កន្លែង​ដែលមាន​ទឹក​ដក់ បន្ទាប់​ទឹក​ស្រក​អស់​ក្នុង​រដូវប្រាំង​បានទេ​។

​លក្ខណៈ​សម្គាល់​៖ ព្រុយ​ខ្នង​មាន​ទ្រនុង​ទន់​ចំនួន​៨, ឆ្អឹងថ្គាម​រីក​ធំ​, នៅ​គែម​ព្រុយ​កន្ទុយ​ទាំង​លើ​ទាំង​ក្រោម មាន​ឆ្នូត​ខ្មៅ និង​ឆ្នូត​បណ្តោយ​ដងខ្លួន​ឆ្លងកាត់​ខ្នង​។ ត្រី​អ​ណ្តា​ពីរ វា​ស៊ី​វារិ​ជាតិ​, ផ្ល​ង់​តុង​រុក្ខជាតិ​, ត្រី និង​សិប្បីជាតិ «​ពពួក ខ្យង ខ្ចៅ កំពឹស ក្តាម​» ជាដើម ជា​អាហារ​។​


​ត្រី​អ​ណ្តា​ពីរ ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១០ ជា​ប្រភេទ​ត្រី​មានការ​ព្រួយបារម្ភ​តិចតួច ដែល​នឹង​ឈានទៅ​ផុត​ពូជ​។ ទោះយ៉ាងណា សូម​ចូលរួម​ជួយ​ថែរក្សា​ព្រៃ​លិច​ទឹក ដែលជា​ជម្រក​ពង​កូន​របស់​មច្ឆជាតិ ឲ្យ​បាន​គង់វង្ស និង​ជួយ​លប់បំបាត់​រាល់​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ដែល​ច្បាប់​ហាមឃាត់​គ្រប់​ប្រភេទ ប្រយោជន៍​ដើម្បី​ឲ្យ​មច្ឆជាតិ​ក្នុងប្រទេស​យើង​សម្បូរ​ឡើងវិញ និង​សម្រាប់​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​។​


© រក្សាសិទ្ធិដោយ thmeythmey.com