អន្តរជាតិ
ការតវ៉ា​នៅ​កា​ស្មៀ​រ​កើនឡើង ទោះ​ឥណ្ឌា​ប្រឹង​ទប់ស្កាត់​
16, Sep 2019 , 9:39 pm        
រូបភាព
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​ប្រជាជន​តំបន់​កា​ស្មៀ​រ​បាន​តវ៉ា​ជា​មធ្យម​ជិត ២០ ដង​ក្នុង​មួយថ្ងៃ ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​ឥណ្ឌា​ក្នុង​រយៈពេល ៦​សប្តាហ៍​ចុងក្រោយ​នេះ​។ ការតវ៉ា​កើនឡើង ទោះបីជា​កម្លាំង​សន្តិសុខ​ឥណ្ឌា​បាន​ទប់ស្កាត់​ការជួបជុំ​ដើម្បី​បង្ក្រាប​ភាពវឹកវរ​ក៏ដោយ​។ នេះ​បើតាម​ប្រភព​របស់​រដ្ឋាភិបាល​ជាន់ខ្ពស់​ឥណ្ឌា​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ចុង​សប្ដាហ៍​មុន​។​



​បើទោះបី​ជាមាន​បម្រាម​គោចរ ការរារាំង​ចលនា​បះបោរ និង​ការ​កាត់ផ្តាច់​សេវា​ទូរស័ព្ទដៃ​ក៏ដោយ សកម្មភាព​ប្រឆាំងនឹង​ឥណ្ឌា នៅតែ​បន្ត​មាន ហើយ​ភាគច្រើន​កើត​ឡ​ឡើង​នៅក្នុង​ទីក្រុង​ធំជាងគេ Srinagar នៃ​តំបន់​កា​ស្មៀ​កាន់កាប់​ដោយ​ឥណ្ឌា​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រភព​រដ្ឋាភិបាល​ក្រុង​ញូវដែលី​បញ្ជាក់ថា ការតវ៉ា​មាន​ចំនួន​៧២២ ដង​គិត​ចាប់តាំងពី​ថ្ងៃទី​៥ ខែសីហា ដោយមាន​ស្រុក Baramulla នៅ​ភាគ​ពាយព្យ​និង Pulwama នៅ​ភាគខាងត្បូង​ជា​ចំណុច​ដែលមាន​ការតវ៉ា​ច្រើន​បំផុត​បន្ទាប់ពី​តំបន់ Srinagar ។

​ចាប់តាំងពី​ថ្ងៃ​នោះមក ជន​ស៊ីវិល​ជិត ២០០​នាក់​និ ង​សមាជិក​សន្តិសុខ ៤១៥​នាក់​បាន​រងរបួស​។ នៅ​ពីរ​សប្ដាហ៍​ចុងក្រោយ មាន​អ្នកស្លាប់ ៥​នាក់ ហើយ​មាន​ជន​ស៊ីវិល ៩៥​នាក់​បាន​រងរបួស​។ មកដល់ពេលនេះ មាន​មនុស្ស ៤១០០​នាក់ ដែល​ក្នុងនោះ​មាន​អ្នកដឹកនាំ​នយោបាយ​ក្នុងស្រុក​ចំនួន​១៧០​នាក់​ផង ត្រូវបាន​ឃុំខ្លួន​។ ក្នុង​រយៈពេល​២​សប្តាហ៍​នេះ​ទៀតសោត អាជ្ញាធរ​បាន​ដោះលែង​មនុស្ស ៣០០០​នាក់​ហើយ ប៉ុន្តែ​គេ​មិនទាន់​ដឹងថា មាន​អ្នកនយោបាយ​រូប​តំបន់​ឬ​យ៉ាងណា​ឡើយ​។​

​កាលពី​ខែសីហា​កន្លងទៅ ឥណ្ឌា​បាន​ពង្រាយ​ទ័ព​ជាច្រើន បន្ថែម​ពីលើ​ទាហាន ៥០​ម៉ឺន​នាក់​ដែលមាន​ឈរជើង​រួចមកហើយ​នៅតាម​តំបន់​ដែលមាន​កម្លាំងយោធា​ច្រើន​បំផុត​ម​មួយ​របស់​ពិភពលោក​។ ទំនាស់​កា​ស្មៀ​រ​ចុង​ក្រោយនេះ កើតឡើង​ក្រោយ​ឥណ្ឌា​ប្រកាស​ដក​ឋានៈ​ស្វ័យភាព​របស់​តំបន់​កា​ស្មៀ​រ​សែ​ខ្លួន​កាន់កាប់ ដែល​ធ្វើ​ឲ្យ​ប៉ា​គី​ស្ថាន ខឹងសម្បារ​យ៉ាងខ្លាំង​។

​គួររំលឹកថា ប្រទេសជិតខាង​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​គឺ​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​នេះ​បានធ្វើ​ស​ង្គា​ម​ពីរលើក​ហើយ​លើ​បញ្ហា​ទឹកដី​កា​ស្មៀ​រ ដែល​បែងចែក​រវាង​ប្រទេស​ទាំងពីរ​កាលពី​ឆ្នាំ ១៩៤៧​៕

© រក្សាសិទ្ធិដោយ thmeythmey.com