សមត្ថកិច្ច​បង្ក្រាប​កន្លែង​ម៉ាស្សា​មួយកន្លែង ដែល​លួច​បើក​សេវា​ផ្លូវភេទ​នៅ​ខណ្ឌ​សែន​សុខ
ជាតិ
សង្គមជាតិ
សមត្ថកិច្ច​បង្ក្រាប​កន្លែង​ម៉ាស្សា​មួយកន្លែង ដែល​លួច​បើក​សេវា​ផ្លូវភេទ​នៅ​ខណ្ឌ​សែន​សុខ
17, Sep 2019 , 2:43 pm        
រូបភាព
រូបភាពពីអគ្គស្នងការនគរបាលជាតិ
រូបភាពពីអគ្គស្នងការនគរបាលជាតិ
​សមត្ថកិច្ច​ចុះបង្ក្រាប​កន្លែង​ម៉ាស្សា​មួយកន្លែង​ឈ្មោះ អ័​រ​គី​ដេ ម៉ាស្សា និង ស្ប៉ា នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយបាន​ឃាត់​មនុស្ស​៣៧​នាក់ ពាក់ព័ន្ធ​និង​ករណី​លួចលាក់​បើក​សេវាកម្ម​ផ្លូវភេទ​។ នេះ​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ​ថ្ងៃទី​១៧ កញ្ញា ឆ្នាំ​២០១៩​។



​សម​ត្ថិ​ច​បាន​ឃាត់ខ្លួន​មនុស្ស​៣៧​នាក់ រួមមាន​អ្នកគ្រប់គ្រង​៣​នាក់ បុគ្គលិក​ធម្មតា ៤​នាក់ សន្តិសុខ​១​នាក់ នារី​ម៉ាស្សា​២៣​នាក់ ក្នុងនោះ​មាន​អនីតិជន​០២​នាក់ និង​ភ្ញៀវ​៦​នាក់​។ សមត្ថកិច្ច បាន​នាំ​អ្នកពាក់ព័ន្ធ​ទាំង​៣៧​នាក់​ទៅកាន់​ការិយាល័យ​ដើម្បី​ធ្វើការ​សាកសួរ និង​អនុវត្តតាម​នីតិវិធី​នៃ​ច្បាប់​៕


រូបភាពពីអគ្គស្នងការនគរបាលជាតិ


Tag:
 សេវា​ផ្លូវភេទ
© រក្សាសិទ្ធិដោយ thmeythmey.com