កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ចាត់ទុកការរួមភេទជាមួយមិត្តស្រី Rodriguez រំភើបជាងស៊ុតចូលទីទៅទៀត
× Cristiano Ronaldo បានសារភាពថាការរួមភេទជាមួយមិត្តស្រីខ្លួនដែលជាតារាម៉ូឌែលនាង Georgina Rodriguez គឺរំភើបជាងការស៊ុតបាល់បញ្ចូលទីដ៏ល្អបំផុតក្នុងអាជីពកីឡាបាល់ទាត់របស់គេទៅទៀត។
នៅក្នុងបទសម្ភាសជាមួយសម្រាប់កម្មវិធីទូរទស្សន៍ ITV តារាឆ្នើមក្រុមសេះបង្កង់ Juventus រូបនេះបានប្រាប់រឿងដ៏អស្ចារ្យមួយដែលប្រសើរជាងអារម្មណ៍រំភើបក្រោយការស៊ុតបាល់បញ្ចូលទី។
Ronaldo រៀបរាប់ថា ការស៊ុតបញ្ចូលទីដ៏ល្អសម្រាប់ Real Madrid ទល់នឹងក្រុមដែលរូបគេលេងសព្វថ្ងៃកាលពីខែមេសា ឆ្នាំ២០១៨ គឺជាគ្រាប់បាល់ដែលខ្លួនពេញចិត្តបំផុត ប៉ុន្តែវាក៏មិនអាចប្រៀបធៀបជាមួយដៃគូបច្ចុប្បន្នរបស់គេបានដែរ។
គ្រាប់បាល់ដែល Ronaldo ចង់និយាយនោះគឺកើតឡើងពីការបញ្ជូនបាល់របស់ខ្សែការពារ Dani Carvajal ហើយរូបគេប្រើក្បាច់បកចេកដើម្បីបំប៉ោងសំណាញ់ទីក្រុម Juventus នាជំនួបជើងទី១ វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Champions League កាលពីរដូវកាល ២០១៧-១៨។
ប្រាប់លោក Piers Morgan ក្នុងបទសម្ភាសនោះ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ វ័យ៣៤ឆ្នាំរូបនេះ សារភាពថាគ្រាប់បាល់នោះរូបគេពិតជាពេញចិត្តខ្លាំងណាស់ ប៉ុន្តែយ៉ាងណា Ronaldo មិនឲ្យតម្លៃវាខ្ពស់ជាងបទពិសោធន៍ស្នេហារបស់ខ្លួនជាមួយមិត្តស្រីនាង Rodriguez នោះទេ។
អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Manchester United រូបនេះ ថែមទាំងអះអាងថានាង Rodriguez ដែលរួមរស់ជាមួយខ្លួនរហូតទទួលបានកូនប្រុសម្នាក់ និងចិញ្ចឹមកូនខ្លួន៣នាក់ផ្សេងទៀត ជាមនុស្សល្អ និងជាម្តាយល្អ ហើយរូបគេមានគម្រោងរៀបការជាមួយនាងនៅពេលឆាប់ៗខាងមុខនេះទៀតផង៕
Tag:
Cristiano Ronaldo
Georgina Rodriguez
© រក្សាសិទ្ធិដោយ thmeythmey.com