អត្ថបទពាណិជ្ជកម្ម
សំណាងមកតាមមាត់មែន! ថាគាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ យកហេង មានអីឈ្នះរង្វាន់៤០លានរៀលទាំងព្រលឹម
× លោកស្រី ឈឿយ ឡាយជាអ្នកលក់ចាប់ហួយនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានសំណាងត្រូវរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងវើកចំនួន ៤០ លានរៀលទាំងព្រឹកព្រលឹមមុនបើកលក់កៅឆាយទៅទៀត។
លោកស្រីរៀបរាប់ថា៖ «ប្តីខ្ញុំតែងតែញ៉ាំវើក WURKZ រាល់ថ្ងៃ ស្រាប់តែថ្ងៃមួយគាត់គាស់ញុំាទាំងព្រឹកមុនភ្ញៀវកៅឆាយទៀត ខ្ញុំក៏សួរថាម៉េចបានញុំាទាំងព្រឹកអ៊ីចឹង គាត់ថាគាស់មុនយកហេង អ្នកណាទៅស្មានដល់ គាស់ភ្លាមគាត់ស្រែកថាត្រូវហើយៗត្រូវរង្វាន់ធំ ខ្ញុំសឹងមិនចង់ជឿថាសំណាងមកតាមមាត់អ៊ីចឹងសោះ”។
លោកស្រីបន្តថា៖ «លុយ៤០លានរៀលនេះមកចំពេលល្អដែលខ្ញុំកំពុងត្រូវការលុយចាំបាច់យកមកធ្វើផ្ទះតៀមថ្មីរបស់ខ្ញុំ ព្រោះគ្រឿងធ្វើផ្ទះខ្ញុំទិញជិតរួចអស់ហើយខ្វះតែលុយថែមបន្តិចទៀត។ ឥឡូវនេះខ្ញុំចាប់ផ្តើមធ្វើផ្ទះហើយ និង បានពង្រីកមុខរបរលក់ដូររបស់ខ្ញុំទៀត»៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com