ជាតិ
សង្គមជាតិ
អភិបាលខេត្ត​សៀមរាប​មាន​គម្រោង​រៀបចំ​«​ថ្ងៃ​ខ្មែរ​» ស្លៀកពាក់​ប្រពៃណី​ដើរលេង​ក្នុង​ក្រុង​
21, Sep 2019 , 9:06 am        
រូបភាព
លោក ទៀ សីហា និងគ្រួសារ រូបភាពពីហ្វេសប៊ុកភរិយារបស់លោក ទៀង អេង ទៀ សីហា
លោក ទៀ សីហា និងគ្រួសារ រូបភាពពីហ្វេសប៊ុកភរិយារបស់លោក ទៀង អេង ទៀ សីហា
​សៀមរាប​៖ អភិបាលខេត្ត​សៀមរាប បាន​បង្ហើប​ពី​គម្រោង​រៀបចំ «​ថ្ងៃ​ខ្មែរ​» ដោយ​កំណត់​យក​ថ្ងៃ​ណាមួយ​សម្រាប់​រៀបចំ​ពិធី​នេះ​។ លោក ទៀ សីហា ពន្យល់ថា ថ្ងៃ​ខ្មែរ​គឺ​មានន័យថា ស្លៀកពាក់ តែងខ្លួន​បែប​ប្រពៃណី​ខ្មែរ ដើរលេង​ក្នុង​ក្រុង​ឬ​តាម​បណ្ដា​ស្រុក​ផ្សេង​។​ល​។ លោក​អភិបាលខេត្ត​មិនទាន់​បញ្ជាក់​ពី​ការ កំណត់​យក​ថ្ងៃ​ណាមួយ​សម្រាប់​រៀបចំ​កម្ម​វិធី គ្រាន់តែ​លោក​ថា ថ្ងៃ​ខ្មែរ​នឹង​បំផុស​ចលនា​ឲ្យ​ស្រឡាញ់​ប្រពៃណី​ខ្មែរ ពិសេស​ខេត្តសៀមរាប​ដែលជា​ខេត្ត​វប្បធម៌​។ ជាមួយគ្នា​នោះ លោក ទៀ សីហា ក៏​ត្រៀម​ស្លៀក​ក្បិន​សម្រាប់​ថ្ងៃ​នោះដែរ​។​



​សូម​ស្ដាប់​ការលើកឡើង​របស់លោក ទៀ សីហា នា​ឳ​កាស​ចែក​រង្វាន់​ដល់​សិស្ស​និ​ទ្ទេស​A និង​និ​ទ្ទេស​B នៅ​សាលា​ខេត្តសៀមរាប​នា​ព្រឹក​ថ្ងៃទី​២០ កញ្ញា ឆ្នាំ​២០១៩ ដូចតទៅ​៖







Tag:
 ថ្ងៃ​ខ្មែរ​
  ទៀ សីហា​
  ប្រពៃណី​
  សម្លៀកបំពាក់​
© រក្សាសិទ្ធិដោយ thmeythmey.com