ពីនេះ ពីនោះ
ប៉ៃលិន ជាយដែន​ក្នុង​ផែន​អភិវឌ្ឍន៍​
21, Sep 2019 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ ពាក្យ​៨

-​ទឹកដី​ត្បូង​ពេជ្រ​រំលេច​ស្រុក​ខ្មែរ​ ​យាយ​យ៉ា​ត​ថែ​នៅ​គង់​ច្រើន​រយ​ឆ្នាំ​
​នារី​ចៅ​ចិត្ត​ស្នេហ៍​ពិត​មិន​ស្រាំ​ ​អ្នកផង​ចាំ​ផ្តាំ​ទុកជា​គំរូ​។​


 
-​ទោះ​ឆ្លង​សង្គ្រាម​ឈាម​ហូរ​ដាម​ដី​ ​ធ្លាប់ជា​ដី​ភាគី​ខ្មែរ​តស៊ូ​
​ប្រយុទ្ធ​គ្នាឯង​ទាស់ទែង​ចត់​ជូរ​ ​ប៉ៃលិន​ស៊ូ​មិន​ប្តូរ​ឈ្មោះ​ថ្មី​ឡើយ​។​
 
-​ផ្សារ​ព្រំ​ភ្នំ​យ៉ា​ត​ស្អាត​ណាស់​ប្រឹក្សា​ ​មាន​ចម្ការ​លែងមាន​មីន​ទៀតហើយ​
​ថែម Resort ទី​ចត​ជួយ​ទុក្ខ​ស្បើយ​ ​ផុត​ភ័យ​ហើយ​រឿង​រត់​រេ​គេច​គ្រាប់​។​
 
-​ទឹកជ្រោះ​ភ្នំ​ខៀវ​អំពាវនាវ​ហៅ​ ​ភ្ញៀវ​ក្នុង​ក្រៅ​មាន​ផ្លូវ​ឡើងទៅ​ភ្ជាប់​
​ភ្នំ​គើ​យ​អូរ​អែម​អែប​ស្ទឹង​គុយ​គាប់​ ​បើ​ចង់​រាប់​ភ្ជាប់​ល្បះ​ច្បាស់​ច្រើនណាស់​។​
 
-​ចម្ការ​មៀន​ស្វាយ​មិន​ឆ្ងាយ​ដំឡូង​ ​អគារ​ច្រូង​មានទឹក​ផ្លូវ​ភ្លើង​ច្បាស់​
​រចនាសម្ព័ន្ធ​គ្រប់គ្រាន់​ក្រែល​ក្រាស់​ ​ប៉ៃលិន​ផ្លាស់​ច្បាស់​ដែន​អភិវឌ្ឍន៍​៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com