ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
ព្រឹទ្ធាចារ្យគុនល្បុក្កតោ ហុក ឈាងគីម៖ អ្នកហាត់គុនពូកែ តែបើគ្មានគុណធម៌ មិនហៅអ្នកពូកែនោះទេ
× អ្នកហាត់គុន ឬកីឡាករខ្លាំង ឬពូកែ មានសមត្ថភាពខ្លាំងតែមួយមុខគ្រប់គ្រាន់នោះទេ ពោលគឺពួកគេត្រូវមានវិន័យ ក្រមសីលធម៌ និងគុណធម៌។ «អ្នកហាត់ក្បាច់គុន ចាំបាច់ត្រូវចេះក្បាច់គុនពូកែ តែបើគ្មានគុណធម៌ គឺមិនហៅអ្នកខ្លាំងនោះទេ» នេះជាការលើកឡើងរបស់លោកព្រឹទ្ធាចារ្យគុនល្បុក្កតោ ហុក ឈាងគីម និងអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។ សម្រាប់លោកព្រឹទ្ធាចារ្យ ហុក ឈាងគីម សត្រូវធំបំផុតសម្រាប់អ្នកហាត់គុនមិនមែនគូប្រកួតនោះទេ ពោលគឺសត្រូវដែលធំបំផុតនោះ គឺចិត្ត។
អនុប្រធានសហព័ន្ធរូបនេះបានបន្ថែមថា គុនល្បុក្កតោជាក្បាច់គុនមានវ័យចំណាស់ជាងគេនៅកម្ពុជា។ កត្តានេះហើយ ដែលធ្វើឲ្យលោកស្រលាញ់ និងចូលហ្វឹកហាត់គុនល្បុក្កតោ។ គុនល្បុក្កតោ ស្ទើរតែបាត់បង់ទាំងស្រុងក្នុងសម័យអាណានិគមបារាំង និងក្រោយសម័យប្រល័យពូជសាសន៍ ប៉ុល ពត ដោយក្នុងសម័យនោះគុនល្បុក្កតោបានទៅជ្រកពួននៅតាមទីវត្តអារាម។ នៅឆ្នាំ២០២៣ ខាងមុខគុនល្បុក្កតោ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឲ្យប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ដើម្បីត្រៀមបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជានឹងបញ្ជូនមន្ត្រីជំនាញ គ្រូបង្វឹក ឲ្យទៅបណ្តុះបណ្តាលដល់កីឡាករនៅតាមបណ្តាប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន។ ជាគោលការណ៍ ម្ចាស់ផ្ទះអាចដាក់កីឡាមួយប្រភេទឲ្យចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមបាន លុះត្រាប្រទេសចូលរួមយ៉ាងតិចចំនួន៤ប្រទេស៕
Tag:
គុនល្បុក្កតោ
ហុក ឈាងគីម
© រក្សាសិទ្ធិដោយ thmeythmey.com