ជាតិ
បាក់ឌុប
សង្គមជាតិ
សិស្ស​និទ្ទេស A នៅ​សៀមរាប​ភាគច្រើន​ជា​កូន​កសិករ​
22, Sep 2019 , 6:59 pm        
រូបភាព
front វិទ្យាល័យ​១០ មករា មានសិស្សជាប់និទ្ទេស A ចំនួន​១០នាក់
front វិទ្យាល័យ​១០ មករា មានសិស្សជាប់និទ្ទេស A ចំនួន​១០នាក់
‬​សៀមរាប​៖ លទ្ធផល​ប្រឡង​បាក់​ឌុប ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា បិទ​ប្រកាស​ហើយ​កាលពី​ថ្ងៃទី​៩ និង​ទី​១០ ខែកញ្ញា ដែល​ក្នុងនោះ​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន ៧៩,០៥២​នាក់ ស្មើនឹង ៦៨.៦២​ភាគរយ​។ ជាមួយគ្នា​នោះ មាន​បេក្ខជន​ជាប់​និ​ទ្ទេស A ចំនួន ៤៤៣​នាក់ ក្នុងនោះ​ខេត្តសៀមរាប​មាន​ចំនួន​៣៨​នាក់​។ តាម​តារាង​បេក្ខជន​និ​ទ្ទេ​ស A ទាំង​៣៨​នាក់​នៅ​ខេត្តសៀមរាប ភាគច្រើន​ពួកគេ​ជា​កូន​កសិករ​។​

 
​នៅ​សម័យ​ប្រឡង​បាក់​ឌុប ២០១៩ នេះ ខេត្តសៀមរាប​មាន​កំណើន​សិស្ស​និ​ទ្ទេស​A ១៧​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែលមាន​ចំនួន ២១​នាក់​។ ដូច​រាល់​ឆ្នាំ ថ្នាក់ដឹកនាំ​ខេត្ត​នេះ​បាន​ត្រៀម​ម៉ូតូ​ម្នាក់​មួយគ្រឿង​សម្រាប់​ជាការ​លើកទឹកចិត្ត​បេក្ខជន​និ​ទ្ទេស A ដែល​កម្មវិធី​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​២០ កញ្ញា​។ 
 
 
 
​ងាក​មក​ចាប់អារម្មណ៍​នឹង​បេក្ខជន​និ​ទ្ទេស A នៅ​ឆ្នាំនេះ បើ​យោងតាម​បញ្ជីរាយនាម​បេក្ខជន​ទទួលបាន​និ​ទ្ទេស A របស់​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តសៀមរាប ក្នុងចំណោម​បេក្ខជន​ទាំង​៣៨​នាក់ មាន​ស្រី ១៥​នាក់ និង​មាន​ទាំង​សិស្សសាលា​រដ្ឋ​និង​ឯកជន​។ ក្នុងចំណោម​នោះ​ទៀតសោត បេក្ខជន​ភាគច្រើន​ជា​កូន​កសិករ​ដែល​សរុប​ចំនួន​១៤​នាក់  ក្រៅពីនោះ​មាន​អាណាព្យាបាល​ជា​មន្ត្រីរាជការ គ្រូពេទ្យ អាជីវករ និង​អ្នកបើកបរ​។​ល​៕
 


Tag:
 បាក់​ឌុប​
  សិស្ស​និ​ន្ទេ​ស A
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com