អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន បានរៀបចំ​សិក្ខាសាលា​ស្ដីពី​«​អាណាព្យាបាល​សតវត្ស​ទី​២១»​និង​ប្រកួត​រក​ជ័យលាភី​«​កុមារ​ឆ្លាត​សតវត្ស​ទី​២១»​ជុំ​ចុងក្រោយ
23, Sep 2019 , 4:54 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅនេះ វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន បានរៀបចំ​សិក្ខាសាលា​មួយ​ស្ដីអំពី «​អាណាព្យាបាល​សតវត្ស​ទី​២១»  នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC)​។ កម្មវិធី​នេះ មានការ​ចូលរួម​ពី​សំណាក់ លោក ហេង វណ្ណ​ពុធ​បណ្ឌិត នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​អន្តរជាតិ កម្ពុជា​-​អាស៊ាន​, វេជ្ជបណ្ឌិត ហួរ ដា​នេ អនុប្រធាន​ផ្នែក​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​, សាស្ត្រាចារ្យ សោម​ច័ន្ទ សុវណ្ណ​តារា អនុប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​ចិត្ត​វិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​អា​ព្យាបាល​សិស្ស​យ៉ាងច្រើន​កុះករ​។​

​កម្មវិធី​នេះ​រៀបចំឡើង ដើម្បី​បើ​ឱកាស​ឲ្យ​អាណាព្យាបាល​របស់​សិស្សានុសិស្ស បាន​ជួបពិភាក្សា​ជាមួយនឹង​វាគ្មិន​ជំនាញៗ ក៏ដូចជា​ចែករំលែក​បទពិសោធន៍ និង​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​កា​ថែទាំ​កូនៗ​នៅក្នុង​សតវត្ស​ទី​២១ ពី​វាល​គ្មិ​ន​ជំនាញៗ​។​



​គួររំលឹកថា ក្នុង​សិក្ខាសាលា​ស្ដីអំពី​«​អាណាព្យាបាល​សត​វ្ត​ទី ២១» បាន​នាំយក​ប្រធានបទ​ចំនួន ២ សំខាន់ៗ ដើម្បី​ក្លាយជា​អាណាព្យាបាល​សតវត្ស​ទី​២១៖

១.«​ការថែរក្សា​សុខភាពរ​បស់​កុមារ​» ដោយ​វេជ្ជបណ្ឌិត ហួរ ដា​នេ អនុប្រធាន​ផ្នែក​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​។ ក្នុង​ប្រធានបទ​នេះ វេជ្ជបណ្ឌិត ហួរ ដា​នេ ក៏​លើកយក ៣ ចំណុច​សំខាន់ៗ​ផងដែរ ដើម្បី​យកមកចែក​រំលែក ក្នុងនោះ​មានដូចជា ១.​ស្វែងយល់​ពី​ការ​វិវឌ្ឍន៍ ការលូតលាស់ និង​តម្រូវការ​របស់​កុមារ​, ២. អាហារ​រូប​ត្ថ​ម្ភ​សំខាន់ៗ​សម្រាប់​កុមារ​, ៣.​ហានិភ័យ វិធី​តាមដាន និង​មើលថែ​សុខភាព​របស់​កុមារ​។​

២.«​វិធីសាស្ត្រ​អប់រំ​កូន​» ដោយ​សាស្ត្រាចារ្យ សោម​ច័ន្ទ សុវណ្ណ​តារា អនុប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​ចិត្ត​វិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ក្នុងនោះ​លោក សាស្ត្រាចារ្យ សោម​ច័ន្ទ សុវណ្ណ​តារា ផ្ដោត​សំខាន់​លើ​បួន​ចំណុច​ធំៗ​ដូចជា ១.​បង្កើត​ទំនាក់ទំនង​វិជ្ជមាន​ជាមួយ​កូន​, ២. វិធីសាស្ត្រ​បណ្ដុះ​ទម្លាប់​ល្អ វិន័យ និង​ឥរិយាបថ​សកម្ម​, ៣. ដោះស្រាយ​បញ្ហា​កូន​រឹង ខូច មិន​ស្ដាប់បង្គាប់​, ៤. វិធីសាស្ត្រ​បណ្ដុះ​ភាព​វៃឆ្លាត​កុមារ​។​

​បន្ថែម​ពីនេះ​ក្នុង​កម្មវិធី​ដ៏​ឱ​ឡា​រឹក​មួយ​នេះ​ក៏មាន​កម្មវិធី​ចាប់​រង្វាន់​ជាច្រើន និង​ការប្រកួតប្រជែង «​កុមារ​ឆ្លាត​សតវត្ស​ទី​២១» ប្រាំ​នាក់​ចុងក្រោយ​ដើម្បី​ស្វែងរក​ជ័លា​ភី​កុមារ​ឆ្លាត​សតវត្ស​ទី​២១ ពិតប្រាកដ​៕







































(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com