អត្ថបទពាណិជ្ជកម្ម
Vietjet ជាប់​ជា​ក្រុមហ៊ុន​មាន​អភិបាលកិច្ច​សាជីវកម្ម និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ដ៏​ល្អ​បំផុត ក្នុង​ទីផ្សារ​ភាគហ៊ុន​វៀតណាម​
24, Sep 2019 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២៤ ខែកញ្ញា​៖ ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី Vietjet Air ត្រូវបាន​ទទួលស្គាល់​ជា ក្រុមហ៊ុន​មាន​អភិបាលកិច្ច​សាជីវកម្ម និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ដ៏​ល្អ​បំផុត នៅលើ​ទីផ្សារ​ភាគហ៊ុន​របស់​វៀ​ត​ណា​ម ប្រចាំឆ្នាំ​២០១៩​។ ការទទួលស្គាល់​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​កម្មវិធី​វាយតម្លៃ​ប្រតិបត្តិការ​អាជីវកម្ម (BCI) អំឡុងពេល​នៃ​ព្រឹត្តិការណ៍​មួយ ក្នុង​ទីក្រុង​ហាណូយ កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩​។

​នេះ​គឺជា​លើក​ទី​២​ហើយ ដែល​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បានទទួល​វិញ្ញាបនបត្រ​នេះ បន្ទាប់ពី​ស្គាល់​ភាពជោគជ័យ​ជា​បន្តបន្ទាប់ ដូច​ជាការ​ក្លាយជា​ក្រុមហ៊ុន​មានការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ដ៏​ល្អ​បំផុត​ក្នុង​ឧស្សាហកម្ម​ដឹកជញ្ជូន និង​ជាប់​ក្នុងចំណោម​ក្រុមហ៊ុន​មាន​អភិបាលកិច្ច​សាជីវកម្ម​ដ៏​ល្អ​បំផុត​កំពូល​ទាំង​១០ ក្នុង​ទីផ្សារ​ភាគហ៊ុន​របស់​វៀ​ត​ណា​ម​។

​ពានរង្វាន់​នេះ ត្រូវបាន​ផ្តល់​ឲ្យ​ដោយ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​របស់​វៀតណាម កាសែត​វេទិកា​សេដ្ឋកិច្ច​វៀតណាម (Vietnam Business Forum) ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​អាជីវកម្ម និង​អភិវឌ្ឍ និង​សមាគម​គណនេយ្យករ និង​សាវ​នករ​វៀតណាម​។

​នៅ​ឆ្នាំនេះ រាល់​ក្រុមហ៊ុន​ដែល​ស្ថិតក្នុង​បញ្ជី​ទាំងអស់​នៅក្នុង​វិស័យ​ចំនួន​៣០​ផ្សេងគ្នា ត្រូវបាន​វាយតម្លៃ និង​ដាក់​ចំណាត់ថ្នាក់​ឲ្យ តាមរយៈ​ការ​ផ្អែកលើ​កត្តា​កាត់សេចក្តី​ចំនួន​២១ ដែល​ទាក់ទង​នឹង​រាល់​ទិដ្ឋភាព​នៃ​សកម្មភាព​អាជីវកម្ម​ទាំងអស់ ដោយយោង​ទៅតាម​របាយ​ការណ៍​ហិរញ្ញវត្ថុ​ផ្សេងៗ រួម​ជាមួយនឹង​វិធីសាស្ត្រ​វាយតម្លៃ​ដ៏​ទូលំទូលាយ ដើម្បី​ធានា​ឲ្យ​លទ្ធផល​ដ៏​ត្រឹមត្រូវ និង​មិន​លំអៀង​។

​លោក Vu Tien Loc ប្រធានសភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម មានប្រសាសន៍ថា​៖ «​វា​ពិតជា​សម​ហេតុផល ក្នុងការ​វាយតម្លៃ​តែ​ក្រុមហ៊ុន​ស្ថិតក្នុង​បញ្ជី ក្នុង​ស​ន្ទ​ស្សន៍​នេះ ពីព្រោះ​ក្រុម​ទាំងនោះ គឺជា​ក្រុម​ដ៏​ល្អ​បំផុត​ក្នុង​ទីផ្សារ​វៀតណាម ហើយក៏​ជា​ក្រុមហ៊ុន​មាន​តម្លាភាព​បំផុត​ផងដែរ​។ ក្រុមហ៊ុន​ដែលមាន​តម្លាភាព និង​ប្រសិទ្ធភាព ក៏​ជា​ក្រុមហ៊ុន​ដែលមាន​សមត្ថភាព​បំផុត និង​ប្រតិបត្តិការ​ដ៏​ល្អ​បំផុត​ផងដែរ​។ ប្រតិបត្តិការ​សម្រាប់​ស​ហ​គ្រាស​នានា ដែល​ស្ថិតក្នុង​បញ្ជី​នៅលើ​ទីផ្សារ​ភាគហ៊ុន គឺជា​រង្វាស់​មួយ​ទៅលើ​ផាសុកភាព​ជាទូទៅ របស់​ក្រុមហ៊ុន​វៀតណាម​»​។



​ចាប់​តាំង​មានឈ្មោះ​ក្នុង​ទីផ្សារ​ភាគហ៊ុន​របស់​ទីក្រុង​ហូជីមិញ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧ ភាគហ៊ុន​របស់ Vietjet បានផ្តល់​ការចាប់អារម្មណ៍​ភ្លាមៗ ទាំង​អ្នកវិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ ហើយ Vietject បាន​ក្លាយជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន ដែលមាន​ប្រតិបត្តិការ​ដ៏​ល្អ​បំផុត នៅលើ​ទីផ្សារ​ភាគហ៊ុន ដើម្បី​ជាប់​ក្នុង​ស​ន្ទ​ស្សន៍ នៃ​វិស័យ​ទាំង​៣០​របស់​វៀតណាម​។

​ជាមួយនឹង​ការ​មាន​ទឹកប្រាក់ ៣​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ទីផ្សារ​មូលធន Vietjet ក៏បាន​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ដ៏​រឹងមាំ​បំផុត​ប្រចាំ​អាស៊ី របស់​ទស្សនា​វ​ដ្តី Forbes សម្រាប់​ការ​មាន​មូលធន​ច្រើនជាង ១​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៩ ផងដែរ​។ ទស្សនា​វ​ដ្តី Air Finance Journal ក៏បានផ្តល់​ចំណាត់ថ្នាក់​ដល់ Vietjet ក្នុង​លេខ​រៀង​ទី​២២​ផងដែរ ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​កំពូល​ទាំង​៥០​របស់​ពិភពលោក ដោយសារតែ​កត្តា​ប្រតិបត្តិការ និង​ហិរញ្ញវត្ថុ​ល្អ​ជាងគេ​បំផុត​។

​នៅ​ពាក់​កាល​ឆ្នាំ​ដំបូង​នៃ​ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន Vietjet បាន​ប្រតិបត្តិ ការហោះហើរ​ចំនួន ៦៨ ៨២១ លើក ស្មើនឹង ៤៥% នៃ​ការហោះហើរ​សរុប ដែល​ត្រូវបានប្រតិបត្តិ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​របស់​វៀតណាម ហើយ​បាន​ដឹក​អ្នកដំណើរ​ចំនួន ១៣,៥ លាន​នាក់ ទូទាំង​បណ្តាញ​ផ្លូវ​ហោះហើរ​របស់ខ្លួន​។ ប្រាក់ចំណូល​ពី​ការដឹកជញ្ជូន​ផ្លូវអាកាស បាន​កើន​ដល់ ២០,១៨១ ពាន់​លាន​ដុង (​ស្មើនឹង ៩១៣ លាន​ដុល្លារ​អាមេរិក​) ដែលជា​ការកើនឡើង ២២% បើ​ធៀប​ទៅនឹង​ឆ្នាំមុន ហើយ​ប្រាក់ចំណេញ​មុនពេល​កាត់​ពន្ធ មាន​ចំនួន ១,៥៥៣ ពាន់​លាន​ដុង (​ជិត ៦០ លាន​ដុល្លារ​អាមេរិក​) ដែលជា​ការកើនឡើង ១៥% បើ​ធៀប​កាលពី​ឆ្នាំមុន​។

Vietjet គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​នៅ​វៀតណាម ដែល​ប្រតិបត្តិ​ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី ដែល​ផ្តល់​តម្លៃ​សំបុត្រ​បែប​សន្សំសំចៃ និង​បត់បែន ក៏ដូចជា​សេវា​ជាច្រើន​ប្រភេទ​ផ្សេងៗ​គ្នា ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​។ ក្រុមហ៊ុន​នេះ មិន​ត្រឹមតែ    ផ្តល់​សេវា​ដឹកជញ្ជូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រើប្រាស់​បច្ចេកវិទ្យា​ពាណិជ្ជកម្ម​អេឡិចត្រូនិក (e-commerce) ទំនើប​ចុងក្រោយ​គេ​បំផុត ដើម្បី​ផ្តល់​សេវា និង​ផលិតផល​ផ្សេងគ្នា​ជាច្រើន​សម្រាប់​អតិថិជន​។

​បច្ចុប្បន្ន ក្រុមហ៊ុន Vietjet ប្រតិបត្តិ​ការហោះហើរ​ប្រចាំថ្ងៃ​ចំនួន ៤០០ លើក ដោយ​ដឹកជញ្ជូន​អ្នកដំណើរ​ច្រើនជាង ៨០ លាន​នាក់ មកទល់ពេលនេះ ជាមួយនឹង​ផ្លូវ​ហោះហើរ​ចំនួន ១២៩ ខ្សែ ដែល​គ្របដណ្តប់​គោលដៅ​ជាច្រើន​ទូទាំង​វៀតណាម និង​គោលដៅ​អន្តរជាតិ​នានា ដូចជា កម្ពុជា ជប៉ុន ហុងកុង សិង្ហ​បុរី កូរ៉េខាងត្បូង តៃវ៉ាន់ ចិន ថៃ មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​៖ www.vietjetair.com
Further information at www.vietjetair.com  ៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com