ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ
សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ពន្យល់បែបវិទ្យាសាស្ត្រសង្គមពីតម្លៃ«ពិធីបុណ្យភ្ជុំបិណ្ឌ»
× ភ្នំពេញ៖ រដូវបុណ្យភ្ជុំបិណ្ឌ ជាពេលវេលាមួយដែលប្រជាជនខ្មែរទៅជួបជំសាច់ញាតិនៅស្រុកកំណើត និងបង្ហាញនូវភាពកតញ្ញូចំពោះឪពុកម្តាយ និងដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យដល់បុព្វការីជន ឬសាច់ញាតិរបស់ពួកគេដែលបានចែកឋានទៅ។ សាស្ត្រាចារ្យផ្នែកវប្បធម៌និងប្រវត្តិសាស្ត្រ លោក សំបូរ មាណ្ណារ៉ា បានពន្យល់ពីអត្ថន័យនៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ បែបវិទ្យាសាស្ត្រសង្គមដោយខុសពីជំនឿបែបសាសនា ថា៖«គឺជាការផ្តល់តម្លៃឲ្យមនុស្សពីរក្រុម។ ទី១ គឺមនុស្សដែលនៅមានជីវិតនិងអ្នកដែលបានចែកឋានទៅ ឲ្យមានភាពនៅជិតដិតគ្នាក្នុងការឲ្យតម្លៃតបស្នងសងគុណ និងទី២ គឺញ៉ាំងឲ្យមនុស្សធ្វើអំពើល្អ ដើម្បីឲ្យមនុស្សសកម្មនៅក្នុងសង្គមជាតិ»។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសខ្លីរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោកសាស្ត្រាចារ្យសំបូរ មាណ្ណារ៉ា ដូចតទៅ៖
«ភ្ជុំបិណ្ឌ» ជាពិធីបុណ្យធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត។ ពិធីនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របុត្រ។ ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ។ ចំណែក ថ្ងៃ១៥រោច គេហៅថា ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលមានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយ នៃពីធីបុណ្យកាន់បិណ្ឌ៕
Tag:
ជុំបិណ្ឌ
កត្តញ្ញូ
ស្រុកកំណើត
© រក្សាសិទ្ធិដោយ thmeythmey.com