នៅតែមិនមានឈ្មោះ ចាន់ វឌ្ឍនាកា ក្នុងបញ្ជីកីឡាករ២៦រូបសម្រាប់ប្រមូលផ្តុំហ្វឹកហាត់ត្រៀមជំនួបជាមួយអ៊ីរ៉ង់ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup 2022 ជុំទីពីរ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញផ្សាយបញ្ជីឈ្មោះនេះ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ដោយក្នុងនោះខ្សែបម្រើឆ្នើមពីររូបរួមមាន ប្រាក់ មុនីឧត្តម និង ធារី ចន្ថាប៊ីនវិលត្រឡប់សាជាថ្មី។
ក្រៅពី មុនីឧត្តម និងចន្ថាប៊ីន កម្ពុជាក៏បានបញ្ចូលកីឡាករ ហ៊ុល គឹមហ៊ុយផងដែរ ដោយដកសមាសភាពកីឡាករ សាវែង សំណាង និង ម៉ៅ ពិសិដ្ឋ ដែលមានឈ្មោះក្នុងជំនួបជាមួយបារ៉ែនចេញវិញ។
កីឡាករទាំង២៦រូបនោះរួមមាន៖ គួច សុកុម្ភៈ, ប្រាក់ មុនីឧត្តម, ធារី ចន្ថាប៊ីន, គួច ដានី, ស៊ូ យ៉ាទី, រ៉ឹង ប៊ុនហៀង, កែវ សុខផេង, សឿយ វិសាល, សុះ ស៊ូហាណា, អ៊ន ចាន់ប៉ូលីន, សេត រ៉ស៊ីប, ទេស សម្បតិ្ត, ហ៊ុល គឹមហ៊ុយ, សឿត បារាំង, យ៉ើ សាហ្វី, ហូយ ផល្លីន, ឆេង ម៉េង, កែន ច័ន្ទសុភ័ក្ត្រ, កែវ សុខសិលា, អ៊ុក សុវណ្ណ, អ៊ិន សូដាវីដ, សារ៉េត គ្រីយ៉ា, សួន សុវណ្ណ ,យ៉ើ មូស្លីម, សៀង ចន្ធា និង ដាវ នីម៕