អត្ថបទពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម​ថៃ​រៀបចំ​ពិ​ព៍រ​ណ៌​អន្តរជាតិ «STYLE BANGKOK» ក្នុង​ខែតុលា​នេះ​
26, Sep 2019 , 9:13 am        
រូបភាព
ដោយ: ថ្មីៗ
ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ «Style Bangkok October 2019» នឹងត្រូវ​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៩ នៅឯ​មជ្ឈមណ្ឌល​សន្និសីទ និង​ពាណិជ្ជកម្ម​អន្តរជាតិ​តំបន់​Bangna នាទី​ក្រុង​បាងកក​ប្រទេស​ថៃ​។ គឺជា​ព្រឹត្តិការណ៍​ពិព័រណ៍​ដែល​នឹង​បង្ហាញ​អំពី​ផលិតផល​ទំនើប និង​ដែលមាន ការ ច្នៃ​ម៉ូត​ប្លែកៗ ដែល​ជួយ​បង្កើន​ភាពស្រស់ស្អាត​នៃ​ការរស់នៅ​របស់​មនុស្ស ដូចជា សម្លៀកបំពាក់ គ្រឿង​សង្ហា​រឹម ការតុបតែង​ក្នុង​គេហដ្ឋាន​ជាដើម​។​
 
​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ​ដែលជា​អ្នករៀបចំ​ពិព័រណ៍​ដែលមាន​១៨០០​ស្តង់​នេះ​បាន​រំពឹងថា វា​នឹងមាន​អ្នកចូលរួម​ចំនួន​៥​ម៉ឺន​នាក់​មកពី​៧០​ប្រទេស​លើ​ពិភពលោក ដើម្បី​ទិញដូរ​ទំនិញ​ដែល​នឹងត្រូវ​បានដាក់​តាំង​បង្ហាញ​ទាំងនោះ​។ ការតាំងពិព័រណ៍​ពាណិជ្ជកម្ម​នេះ​មាន​គោលដៅ​ទីមួយ គឺ​ពង្រីក​មុខមាត់​ប្រទេស​ថៃ​ជា​គោលដៅ​ទំនិញ​បែប​អន្តរជាតិ (international lifestyle products) ទី​ពីរ​ពង្រឹង​ស្ថិរភាព​សេដ្ឋកិច្ច និង​ចុងក្រោយ​គឺ​បង្កើន​តម្លៃ​នៃ​ការនាំចេញ​សរុប​មិនឱ្យ​តិចជាង​៣​ភាគរយ​។​
 
 
 
​លោកស្រី Banjongjitt Angsusingh អគ្គនាយិកា​នៃ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​កន្លងមក​ថា នាយកដ្ឋាន​របស់លោក​ស្រី​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​តាមរយៈ​ការជំរុញ​ការនាំចេញ និង​ការនាំ​ផលិតផល​ថៃ​ចូលក្នុង​ទីផ្សារ​អន្តរជាតិ​។ លោកស្រី​បានបញ្ជាក់​ផងដែរ​ថា នៅក្នុង​ឆ្នាំ​២០១៨​កន្លងទៅ ការនាំចេញ​ផលិតផល lifestyle​របស់​ប្រទេស​ថៃ​មាន​ទំហំ​ជាង​១២​ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង​ជិត​៥​ភាគរយ​នៃ​ការនាំចេញ​សរុប​។​

  
 
​លោកស្រី​អគ្គនាយិការ​បាន​មានប្រសាសន៍​ឱ្យដឹង​ផងដែរ​ថា​៖«​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម​ផ្នែក Lifestyle បាន​ក្លាយជា​ឱកាស​នៃ​ការជំរុញ​ការនាំចេញ និង​កំណើនសេដ្ឋកិច្ច​។ កាលពី​ខែមេសា​កន្លងទៅនេះ ការតាំងពិព័រណ៍​ពាណិជ្ជកម្ម Style Bangkok ប្រកបដោយ​ជោគជ័យ​សម្រាប់​សហគ្រិន សិប្បករ អ្នក​នាំចេញ នាំចូល អ្នក​ច្នៃ​ម៉ូត ទាំង​ជនជាតិ​ថៃ និង​បរទេស ដោយបាន​ទាក់ទាញ​អ្នកចូលរួម​ជាង​៤៥០០០​នាក់ ហើយ​មានការ​ទិញដូរ​រហូត​ដល់​ជាង​២​ពាន់​លាន​បាត​ទៀតផង​។​»​។​
 
 
 
Style Bangkok October 2019 នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៧​ដល់​ថ្ងៃទី​២១​ខែតុលា​នៅ​មជ្ឈមណ្ឌល​សន្និសីទ​និង​ពាណិជ្ជកម្ម​អន្តរជាតិ​បាងកក​។ ក្នុង​រយៈពេល​៣​ថ្ងៃ​ដំបូង គឺ​ពី​ថ្ងៃទី​១៧​ដល់ទី​១៩ តុលា នឹងត្រូវ​ត្រៀម​សម្រាប់​ការ​ក្រុម​ធុរជន ចំណែកឯ​ថ្ងៃ​២០​ដល់​ថ្ងៃ​២១​តុលា នឹងត្រូវ​បើក​សម្រាប់​សាធារណជន​ទស្សនា​។​
 
 
 
​លោកអ្នក​អាច​ទទួលបាន​ព័ត៌មាន​បន្ថែម​តាមរយៈ​
​គេហទំព័រ www.stylebangkokfair.com
​ទូរស័ព្ទ​៖ ១១៦៩
​ហ្វេ​ស​ប៊ុ​ក​៖ www.facebook.com/stylebkkfair/

(​អត្ថបទ​ពាណិជ្ជកម្ម​)

 
 

 

Tag:
 Big Blue Agency
© រក្សាសិទ្ធិដោយ thmeythmey.com