ជាតិ
បុណ្យភ្ជុំបិណ្ឌ
លោកយាយ ស្រេន វ័យ៨៨ឆ្នាំ ជិះរថយន្តក្រុងសាធារណៈទៅស្រុកកំណើតលើកដំបូងយ៉ាងរំភើប
× ភ្នំពេញ៖ លោកយាយ កុយ ស្រេន ជាអ្នកដំណើរម្នាក់ ក្នុងចំណោមអ្នកដំណើរជាច្រើននាក់ ដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈទៅស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ជីដូនវ័យ ៨៨ឆ្នាំរូបនេះ បញ្ជាក់ថា នេះជាលើកទី១ ដែលយាយបានជិះរថយន្តក្រុងសាធារណៈ ជាពិសេស មិនអស់លុយ និងទទួលបានការរាក់ទាក់ពីតៃកុងផងដែរ។ តើលោកយាយ ស្រេន យល់បែបណា ចំពោះការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈនេះ?
សូមអញ្ជើញទស្សនាកិច្ចសម្ភាសខ្លីរវាងកញ្ញា ខន ចំប៉ា អ្នកសារព័ត៌មានថ្មីៗ ជាមួយលោកយាយ កុយ ស្រេន ដូចតទៅ៖
សូមបញ្ជាក់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ១២០ គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត និងពីតាមបណ្ដាខេត្ត មករាជធានីភ្នំពេញវិញ រយៈពេល៥ថ្ងៃ ពីថ្ងៃទី២៦ដល់៣០ កញ្ញា៕
Tag:
ត្បូងឃ្មុំ
ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com