អត្ថបទពាណិជ្ជកម្ម
កំពូល​អធិរាជ​ស្មា​ត​ហ្វូ​ន​ប៊ិក Galaxy Note 10 និង 10+ លក់ដាច់​ខ្លាំង​លើស​ការរំពឹងទុក​
26, Sep 2019 , 2:26 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ​២០១៩៖ ក្នុង​រយៈពេល​ខ្លី​ចុងក្រោយ​នេះ​យើង​សង្កេតឃើញថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង បាន​បញ្ចេញ​កំពូល​ស្មា​ត​ហ្វូ​ន​ប្រចាំឆ្នាំ ២០១៩ របស់ខ្លួន​ផ្ទួនៗ​ដោយ​មិន​បង្អង់​ដៃ​ឡើយ​ដែលជា​ហេតុ​ធ្វើឱ្យ​ទីផ្សារ​ទាំងមូល​ផ្អើល​ឈូឆរ កក្រើក និង​កោតសរសើរ​ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​ល្អ​អស្ចារ្យ​ផ្តាច់​គេ​នៃ​ផលិតផល​របស់ខ្លួន​។​

 
 
​ជាក់ស្តែង​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ដែល​ពោរពេញ​ដោយ​អ្នក​ចូលចិត្ត​ប្រើប្រាស់​នូវ​កំពូល​ផលិតផល ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន សាម​សុង ម៉ូ​ឌែ​ល Galaxy Note 10 និង 10+ ពិតជា​បានទទួល​ការស្រឡាញ់​គាំទ្រ និង​លក់ដាច់​យ៉ាងច្រើន​លើសលុប​ខ្លាំង​បំផុត​ហួស​ពី​ការរំពឹងទុក​របស់​ក្រុមហ៊ុន​។​
 
 
 
​បើតាម​ប្រសាសន៍​របស់លោក Warren Chew ដែលជា​ប្រធាន​ផ្នែក​លក់​ទូរស័ព្ទដៃ​នៃ​ក្រុមហ៊ុន​សាខា​ថៃ​សាម​សុង អេឡិចត្រូនិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​យ៉ាងច្បាស់ និង​មាន​មោទនភាព​ថា “​អធិរាជ​កំពូល​ស្មា​ត​ហ្វូ​ន Galaxy Note 10 និង 10+ ពិតជា​លក់ដាច់​ខ្លាំង​មែនទែន​តែម្តង​…! លក់ដាច់​រហូតដល់​ថ្នាក់​ស្ទើរតែ​ដាច់​ស្តុក​តាម​ដេប៉ូ​ចែកចាយ​របស់​ផលិតផល​ល សាម​សុង ផងដែរ​។ អស្ចារ្យ​…!!​។​
 
 លោក​ក៏បាន​បន្ថែមទៀតថា “​ក្រុមហ៊ុន​សាម​សុង ប្តេជ្ញា​នឹងមិន​ធ្វើឱ្យ​អតិថិជន​របស់ខ្លួន​ទាំងអស់​ទាស់ចិត្ត​ឡើយ​ដោយ​ខិតខំ​ព្យាយាម​ឱ្យ​អស់ពី​លទ្ធភាព ដើម្បី​ធ្វើការ​ផ្តល់ជូន​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ប៊ិក​ដ៏​ល្អឥតខ្ចោះ​ទាំង ២ ស៊េរី​នេះ ជូន​ដល់​អតិថិជន​ទាន់ពេលវេលា​។ 
 
 
 
​ខាងក្រោម​នេះ គឺជា​តម្លៃ និង​ពណ៌​របស់ Galaxy Note 10 និង 10+  ដែល​ផ្តល់ជូន​៖ 
 
* Galaxy Note10៖ មាន​…​ពណ៌ (​ពណ៌​ប្រាក់​, ពណ៌​……… ) តម្លៃ $899
* Galaxy Note10+៖ មាន ៣ ពណ៌ (​ពណ៌​ប្រាក់ ពណ៌​ខ្មៅ ពណ៌​ស​) តម្លៃ $1,059
 
​លោកអ្នក​ក៏​អា​ចរក​ជាវ​កំពូល​ស្មា​ត​ហ្វូ​ន Galaxy Note 10 និង 10+ បាន​នៅតាម​ហាង ឬ​ដេប៉ូ​ចែកចាយ​ទូរស័ព្ទដៃ និង​ផលិតផល សាម​សុង ទាំងអស់​ក្នុងប្រទេស​កម្ពុជា​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬក៏​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232 !!

 

 

 

© រក្សាសិទ្ធិដោយ thmeythmey.com