ជាតិ
នាយទាហានជាន់ខ្ពស់​៧៥​រូប ត្រូវបាន​បញ្ចប់​ងារ​ជា​«​ឧកញ៉ា​»
27, Sep 2019 , 2:13 pm        
រូបភាព
​ភ្នំពេញ​៖ នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​៧៥​រូប ត្រូវបាន​សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី និង​ជា​ប្រធានព្រឹទ្ធសភា បញ្ចប់​គោរមងារ​«​ឧកញ៉ា​»​។ នេះ​បើតាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​២៦ កញ្ញា ឆ្នាំ​២០១៩​។



​តាម​ព្រះរាជក្រឹត្យ​នេះ នាយទាហាន​ទាំង​៧៥​រូបនោះ មាន​៦​រូប​ជា​នាយ​ឧ​ត្ត​ម​សេនីយ៍​, ២០​រូប​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក​, ២២​រូប​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ​, ១៥​រូប​ជា​ឧ​ត្ត​ម​សេនីយ​ត្រី​, ៦​នាក់​ជា​វរសេនីយ៍ឯក និង​៦​រូប​ទៀត ជា​វរសេនីយ៍ទោ​៕


© រក្សាសិទ្ធិដោយ thmeythmey.com