ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
រថយន្ត
អន្តរជាតិ
រថយន្តប្រធានាធិបតី៖ ត្រាំ ជិះ The Beast, ពូទីន ជិះ Senat , ស៊ី ជិះ Red Flag
30, Sep 2019 ,
7:39 pm
រូបភាព
×
ដោយ:
តន ចាន់រិទ្ធារ៉ា
ធ្វើដំណើរទៅណាមកណា មេដឹកនាំលើពិភពលោកតែងមានរថយន្តពិសេសសម្រាប់ប្រើប្រាស់។ និយាយពីរថយន្តពិសេសនេះ មេដឹកនាំមហាអំណាចធំៗទាំងបី គឺប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, ប្រធានាធិបតីចិន ស៊ី ជិនភីង និងប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន សុទ្ធតែមានរថយន្តផ្ទាល់ខ្លួន ដែលការពារសុវត្ថិភាពមាំមួន និងមានលក្ខណៈពិសេសច្រើនជាងរថយន្តធម្មតា។
The Beast ជារហស្សនាមរបស់រថយន្តផ្លូវការប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីមុនៗ។ ជាផលិតផលរបស់ក្រុមហ៊ុន Cadillac The Beast មានតម្លៃមួយលានដុល្លារកន្លះ ផលិតដោយយ៉ាងពិសេសដោយបំពាក់បច្ចេកវិទ្យាទំនើប ពាសដែកដែលអាចទប់ស្កាត់ការវាយប្រហារគ្រាប់កាំភ្លើង និងគ្រាប់បែកមួយចំនួនផង ព្រមទាំងការវាយប្រហារអាវុធគីមី និងជីវសាស្ត្រដែរ។ កញ្ចក់រថយន្តនេះ មានកម្រាស់ជិត៧សង់ទីម៉ែត្រ ឯតួខ្លួនវិញមានបន្ទះការពារកម្រាស់២០សង់ទីម៉ែត្រឯណោះ។
នៅខាងក្នុង The Beast ក៏មានបំពាក់ប្រព័ន្ធទំនាក់ទំនងល្អពិសេស ប្រព័ន្ធអុកស៊ីសែន និងការផ្គត់ផ្គង់ឈាមសម្រាប់ប្រធានាធិបតី។ និយាយពីទម្ងន់វិញ រថយន្តនេះ មានទម្ងន់ដល់ទៅ៩ពាន់គីឡូក្រាម ហើយអាចផ្ទុកមនុស្សបាន៧នាក់ផងដែរ។ ក្នុងលក្ខខណ្ឌសន្តិសុខ គេតែងឃើញ The Beast ចំនួនពីរបើកបន្តបន្ទាប់គ្នា ដោយមួយដឹកប្រធានាធិបតីអាមេរិក។
លោក ត្រាំ មាន The Beast មែន លោក វ៉ា្លឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីវិញ ក៏មិនណយដែរ។ សព្វថ្ងៃ លោក ពូទីន ជិះ Aurus Senat ដែលផលិតដោយក្រុមហ៊ុនក្នុងស្រុកផ្ទាល់។ Senat បង្ហាញវត្តមានលើកដំបូនៅឆ្នាំ២០១៨ មានទម្ងន់ ៦,៥០០គីឡូក្រាម និងប្រវែង៦ម៉ែត្រកន្លះ។ ខុសពី The Beast ឡើយ Senat នេះ ក៏ជារថយន្តពាសដែកការពារគ្រាប់កាំភ្លើង និងគ្រាប់បែកដែរ។ គេមិនមានព័ត៌មានច្រើនពីរថយន្តនេះឡើយ តែតម្លៃធម្មតាគឺ១៦០,០០០ដុល្លារ ខណៈរថយន្តលោក ពូទីន វិញ មានតម្លៃថ្លៃជាងនេះ។
មេដឹកនាំមហាអំណាចពិភពលោកមួយទៀត ក៏មានរថយន្តពិសេសប្រចាំខ្លួនដែរនោះ គឺប្រធានាធិបតីចិន ស៊ី ជិនភីង ។ ដោយផ្លាស់ប្ដូរទម្លាប់ជិះរថយន្តម្ចាស់ផ្ទះក្នុងដំណើរទស្សនកិច្ចនៅបរទេស លោក ស៊ី បានជិះរថយន្ត Hongqi ដែលមានន័យទង់ក្រហម (Red Flag) ក្នុងដំណើរទស្សនកិច្ចនៅបរទេស។ រថយន្ត Hongqi L5 លេចមុខនៅក្រៅប្រទេសដំបូងក្នុងឆ្នាំ២០១៨កន្លងទៅ អំឡុងពេលលោក ស៊ី ធ្វើទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក។
Hongqi ជាម៉ាកឡានស៊េរីទំនើបរបស់ចិន ដែលចាប់ផ្ដើមផលិតនៅឆ្នាំ១៩៥៨ ហើយប្រើប្រាស់សម្រាប់ថ្នាក់នាំចិន និងមេដឹកនាំបរទេសតរៀងមក។ ប៉ុន្តែទស្សវត្សរ៍ឆ្នាំ១៩៩០ រថយន្តក្នុងស្រុក បែរជាមិនសូវពេញនិយមដូចរថយន្តទំនើបនាំចូលពីបរទេសទៅវិញ។ មិនមានព័ត៌មានច្រើនទាក់ទងនឹងរថយន្តដែលលោក ស៊ី ប្រើប្រាស់ឡើយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ចិន
អាមេរិក
រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម