ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដើម្បី​ស្បែក​ស្អាត អ្នកត្រូវការ​វីតាមីន​អ្វីខ្លះ​?
01, Oct 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ការស្រាវជ្រាវ​បានបង្ហាញ​ឲ្យ​ឃើញថា សារធាតុចិញ្ចឹម​មួយចំនួន គឺមាន​សារៈសំខាន់​សម្រាប់​បង្ការ និង​ការផ្លាស់ប្តូ​រសញ្ញា​នៃ​ភាព​ចាស់​ស្បែក​ជាច្រើន​។ របប​អាហារ​ល្អ និង​មាន​តុល្យភាព គឺមាន​សារៈសំខាន់​ណាស់​។​



​ការបរិភោគ​ប្រភេទ​នៃ​អាហារ​ដែលមាន​សុខភាព​ល្អ​អាចជួយ​រក្សា​ស្បែក​ឲ្យ​ទន់ និង​ជា​របាំងមុខ​យ៉ាង​ក្រាស់ ដើម្បី​ការពារ​ជំងឺ​ស្បែក​ផ្សេងៗ​។​

1) វីតាមីន A ជួយ​បំបាត់​ភាព​ជ្រីវជ្រួញ ដែល​វា​មាននៅ​ក្នុង​ឡេ ក្រែ​ម និង​ផលិតផល​វេជ្ជសាស្ត្រ​មួយចំនួន​។ វា​ជួយ​កាត់បន្ថយ​ស្នាម​ជ្រួញ បន្ថយ​ចំណុច​ពណ៌​ត្នោត និង​ជួយ​បំបាត់​ភាព​គ្រើម​ឲ្យ​ទៅជា​រលោង​វិញ​។​
2) វីតាមីន B3 សម្រាប់​បំបាត់​ការ​រលាក​ក្រហម ដែល​វា​ជួយ​បង្កើន​ជាតិ​ទឹក ដើម្បី​កាត់បន្ថយ​ការ​រលាក​ក្រហម​។ វា​មាននៅ​ក្នុង​ឡេ ក្រែ​ម និង​សេរ៉ូម​មួយចំនួន​។ វា​ជា​របាំង​ការពារ​ស្បែក​ខាងក្រៅ​របស់​អ្នក​។​
3) វីតាមីន C សម្រាប់​បំបាត់​ស្នាម​អុច​ខ្មៅ ៖ វា​ជួយ​រក្សា​ជាតិ​សំណើម​ធ្វើ​ឲ្យ​ស្បែក​ភ្លឺរលោង ទន់ និង​ជួយ​កាត់បន្ថយ​ស្នាម​អុច​ខ្មៅ​។​
4) វីតាមីន E សម្រាប់​ផ្តល់​សំណើម ដែល​វា​ជួយ​ស្បែក​កុំ​ឲ្យ​ស្ងួត កុំ​ឲ្យ​ឡើង​ពងបែក វា​ជួយ​ការពារ​កាំរស្មី UV​។ វា​មាននៅ​ក្នុង​ឡេ​ការពារ​កំដៅថ្ងៃ​។​
5) វីតាមីន K សម្រាប់​ជួយ​កាត់បន្ថយ​រង្វង់​ខ្មៅ​ក្រោម​ភ្នែក ដែល​វា​មាននៅ​ក្នុង​ក្រែ​ម​លាប​ភ្នែក​មួយចំនួន​។ វា​អាចជួយ​ឲ្យ​រង្វង់​ក្រោម​ភ្នែក​ភ្លឺរលោង និង​កាត់បន្ថយ​ភាព​ខ្មៅ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com