ក្រសួងសុខាភិបាល បញ្ជា​ឲ្យ​ផ្សារ​ទំនើប និង​ហាង​ទំនិញ ឈប់​លក់​ឱសថ និង​ផលិតផល​បំប៉ន​ខុសច្បាប់​
ជាតិ
សង្គមជាតិ
សុខភាព
ក្រសួងសុខាភិបាល បញ្ជា​ឲ្យ​ផ្សារ​ទំនើប និង​ហាង​ទំនិញ ឈប់​លក់​ឱសថ និង​ផលិតផល​បំប៉ន​ខុសច្បាប់​
02, Oct 2019 , 11:56 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បញ្ជា​ឲ្យ​ម្ចាស់​ផ្សារ​ទំនើប ម៉ា​ត និង​បេ​ប៊ី​ម៉ា​ត ឈប់​លក់​ឱសថ ផលិតផល​បំប៉ន និង​ឧបករណ៍​ពេទ្យ  ដែល​មិនមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ជាបន្ទាន់ ដើម្បី​ធានា​នូវ​គុណភាព និង​សុវត្ថិភាព​ដល់​ពលរដ្ឋ​។​


 
​ក្រសួងសុខាភិបាល បាន​សង្កេតឃើញ​មានការ​តាំង​លក់​ឱសថ​សម័យ ឱសថ​បុរាណ ផលិតផល​បំប៉ន និង​ឧបករណ៍​ពេទ្យ គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​។ ដូច្នេះ​ដើម្បី​ពង្រឹង​ការអនុញ្ញាត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ ប្រកបដោយ​គុណភាព និង​សុវត្ថិភាព ក្រសួង​បាន​បញ្ជា​ឲ្យ​ម្ចាស់​បញ្ឈប់​សកម្មភាព​នេះ​។ បើ​មា្ច​ស់​ផ្សារ​ទំនើប ម៉ា​ត និង​បេ​ប៊ី​ម៉ា​ត​ណា​មិន​គោរព​តាម​ការបង្គាប់​នេះ ក្រសួង​នឹង​ចាត់វិធានការ​តឹងរឹង​ទៅតាម​ច្បាប់ ។

​ចំណែក​ម្ចាស់​ផ្សារ​ទំនើប ម៉ា​ត និង​បេ​ប៊ី​ម៉ា​ត ណាមួយ ដែលមាន​លក្ខខណ្ឌ​សមស្រប សម្រាប់​លក់​ឱសថ​ហើយ ត្រូវ​ទាក់ទង​ជាមួយ​មន្ទីរ​សុខាភិបាល​តាម​រាជធានី​ខេត្ត ឬ​អង្គភាព​ច្រកចេញចូល​តែមួយ​សាលា​រាជធានី​ខេត្ត​។ នេះ​បើតាម​ក្រសួងសុខាភិបាល​៕  


Tag:
 ​ក្រសួងសុខាភិបាល​
 ​ឱសថ​
 ​ផលិតផល​
 ​ផ្សារ​ទំនើប​
 ​សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com