អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Vivo ចាប់​រង្វាន់​រក​អ្នកឈ្នះ​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​ជប៉ុន ជាមួយនឹង​ការសម្ពោធ​ស្មា​ត​ហ្វូ​ន V17Pro
02, Oct 2019 , 2:26 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពី​អំឡុង​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បានធ្វើការ​ផ្តល់ឱកាស​ទៅដល់​អតិថិជន ដែល​បាន​ជាវ​ទៅលើ​ស្មា​ត​ហ្វូ​ន vivo S1 ចាប់ពី​ថ្ងៃទី​១៧ រហូតដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ នឹងមាន​ឱកាស​ពិសេស នៅក្នុង​ការចាប់​ឆ្នោត​ផ្សងសំណាង​ជាមួយ​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​ជប៉ុន​ចំនួន​១០ រូប​។

​សម្រាប់​ការចាប់​ឆ្នោត​នេះដែរ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៩ នៅ​ផ្សារ​ទំនើប Aeon Sensok City ជាន់​ផ្ទាល់​ដី ចាប់ពី​ម៉ោង ៦ ល្ងាច​រហូតដល់​ម៉ោង ៩ យប់ ។ ជាមួយនឹង​ការចាប់​ឆ្នោត​នេះដែរ គឺ​ត្រូវបាន​ចាប់​ដោយ Random ចេញពី System ដោយ​ជ្រើសរើស IMEI 1 របស់​អតិថិជន​ដែល​បាន​ជាវ​ទៅលើ vivo S1​។​



​កាន់តែ​ពិសេស​នោះ នឹងមាន​ការសម្ពោធ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ចុងក្រោយ vivo V17Pro នៅ​អំឡុង​ថ្ងៃ​ជាមួយគ្នានេះដែរ ព្រមទាំង​ការប្រគំ​តន្ត្រី ដែលមាន​ការចូលរួម​ពី​សំណាក់​តារា​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​ជា​គណៈកម្មការ​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក Cambodia Idol Junior រដូវ​កាល​ទី​១ ផងដែរ​មានដូចជា កំពូល​តារាចម្រៀង លោក ព្រាប សុវត្ថិ ដែលជា​តារា​តំណាង​ផលិតផល​ស្មា​ត​ហ្វូ​ន vivo, លោក ឆន សុ​វណ្ណា​រាជ និង​អ្នកនាង សុខ ស្រី​នាង​។​

​សូមកុំ​ភ្លេច ចូលរួម​ទស្សនា​ទាំងអស់គ្នា ជាមួយនឹង​ព្រឹត្តិ​ការប្រគំ​តន្ត្រី សម្ពោធ​ផលិតផល​ថ្មី ស្មា​ត​ហ្វូ​ន vivo V17Pro ហើយនឹង​ការចាប់​ឆ្នោត​រក​អតិថិជន ដែលមាន​សំណាង​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​ជប៉ុន​៕

​(អត្ថបទ​ពាណិជ្ជកម្ម)

Tag:
 Vivo
© រក្សាសិទ្ធិដោយ thmeythmey.com