ការស្រាវជ្រាវ​មួយ​ស្ដីពី​ទស្សនវិស័យ​អចលនទ្រព្យ​នៅ​ភ្នំពេញ​ឆ្នាំ​២០៣០ ត្រូវបាន​បង្ហាញ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
អចលនទ្រព្យ
ការស្រាវជ្រាវ​មួយ​ស្ដីពី​ទស្សនវិស័យ​អចលនទ្រព្យ​នៅ​ភ្នំពេញ​ឆ្នាំ​២០៣០ ត្រូវបាន​បង្ហាញ​
02, Oct 2019 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន Vtrust Appraisal សម្ពោធ​របាយការណ៍​ស្រាវជ្រាវ​របស់ខ្លួន​ស្ដីពី​ទស្សនវិស័យ​អចលនទ្រព្យ​នៅ​ភ្នំពេញ​ឆ្នាំ​២០៣០ នាពេល​ថ្មីៗ​នេះ​។ លោក ហ៊ឹម សីហា ដែលជា​នាយក​ផ្នែក​ស្រាវជ្រាវ​របស់ Vtrust គឺជា​អ្នកដឹកនាំ​ការស្រាវជ្រាវ​នេះ​។ លោក​អះអាងថា នេះ​ជា​របាយការណ៍​ស្រាវជ្រាវ​លើកដំបូង​នៅ​កម្ពុជា​។



​អ្នកស្រាវជ្រាវ​បាន​ប្រមូល​ទិន្នន័យ​១០​ឆ្នាំ​មកហើយ ដើម្បី​ព្យាករ​ទៅមុខ​សម្រាប់​រយៈពេល​១០​ឆ្នាំ​នៃ​វិស័យ​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​។ អចលនទ្រព្យ​ប្រភេទ​ផ្ទះ​ជាប់​ដី ខុន​ដូរ អគារ​ការិយាល័យ រោងចក្រ​-​ឃ្លាំង ផ្សារ​ទំនើប  និង​វិស័យ​ពាក់ព័ន្ធ​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ទេសចរណ៍ ត្រូវបាន​រំលេច​ក្នុង​របាយការណ៍​នេះ​។ លោក ហ៊ឹម សីហា គូសបញ្ជាក់ថា លទ្ធផល​ស្រាវជ្រាវ​នេះ​នឹង​ជួយ​ដល់​អ្នកវិនិយោគ ក្នុង​ការធ្វើ​សេចក្ដីសម្រេចចិត្ត​ពាក់ព័ន្ធ​នឹង​អចលនទ្រព្យ​។​

​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ហ៊ឹម សីហា នាយក​ស្រាវជ្រាវ​ក្រុម Vtrust Appraisal ដូចតទៅ​នេះ​៖



Tag:
 អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com