កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ម្ចាស់​ពាន​អ្នកចាំទី​ល្អ​លើ​លោក Alisson អាច​ចូល​ជួយ Liverpool ប៉ះ Salzburg​យប់​នេះ​
02, Oct 2019 , 5:38 pm        
រូបភាព
​ម្ចាស់​ជើងឯក Liverpool នឹង​បើក​ទ្វារផ្ទះ Anfield ដើម្បី​ទទួល​ស្វាគមន៍ Red Bull Salzburg នា​ការប្រកួត​ពានរង្វាន់ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ពូ​ល E​។ កាល​ប៉ះគ្នា​នៅ​រាត្រី​ថ្ងៃទី​២ តុលា​នេះ អ្នកចាំទី​ដៃ​ស្អិត Alisson Becker អាច​នឹង​ចូល​ជួយ​ក្រុម​ហង្ស​ក្រហម​វិញ​បាន បន្ទាប់ពី​របួស​កាលពី​ដើមរដូវ​កាល​។​



​អ្នកចាត់ការ​ទូទៅ​លោក Jurgen Klopp អះអាងថា​អ្នកចាំទី Alisson បានជា​សះស្បើយ​ពីរ​បួស​វិញ និង​អាច​ចូល​លេង​នៅ​សប្តាហ៍​នេះ​។ ប៉ុន្តែ​យ៉ាងណា​លោក​រំពឹងថា​អ្នកចាំទី​សញ្ជាតិ​ប្រេ​ស៊ី​ល​រូប​នឹង​អាចជួយ​ក្រុម​នៅ​យប់​នេះ​តែម្តង​។​



Alisson វ័យ ២៦​ឆ្នាំ​បាន​អវត្តមាន​ចំនួន​៩​ប្រកួត​មកហើយ ក្រោយ​រងរបួស​កំភួន​ជើង​នៅក្នុង​ការប្រកួត​បើកឆាក Premier League ទល់នឹង Norwich City កាលពី​ថ្ងៃទី​៩ ខែសីហា​។ ហង្ស​ក្រហម​ត្រូវមាន​ភារកិច្ច​ទទួលភ្ញៀវ Salzburg ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​ដែលជា​ជំនួប​សំខាន់​របស់​ពួកគេ​ក្នុងការ​ដណ្តើមយក​៣​ពិន្ទុ ដ្បិត​កាលពី​ជំនួប​ដំបូង​ក្នុង​ពូ​ល E នេះ Liverpool បាន​ចាញ់​ម្ចាស់ផ្ទះ Napoli ២-០ រួចមកហើយ​។​

​ក្រុម​របស់លោក Klopp ត្រូវការ​ឈ្នះ​ដើម្បី​បន្ត​ការការពារ​តំណែង​ជើងឯក​សម្រាប់​រដូវ​កាល​ថ្មី​នេះ តាមរយៈ​ការយក​ឈ្នះ​ក្រុម​ពី​លី​គ​កំពូល​អូទ្រីស​ដែល​កំពុង​ឈរ​កំពូល​តារាង​បច្ចុប្បន្ន​។ Salzburg កាលពី​ជំនួប​បើកឆាក​បាន​យកឈ្នះ Genk ក្នុង​លទ្ធផល ៦-២ ឯណោះ ក្នុងនោះ​កីឡាករ​វ័យក្មេង Erling Braut Haaland រកបាន​៣​គ្រាប់​។​

​ចំណែក​ជំនួប​ដទៃទៀត នៃ​វគ្គ​ជ្រុះ​តាម​ពូ​ល​ក្របខណ្ឌ Champions League នៅ​យប់​នេះ​៖

​ពូ​ល E
Genk Vs Napoli
Liverpool Vs Salzburg

​ពូ​ល F
Slavia Prague Vs Borussia Dortmund
Barcelona Vs Inter

​ពូ​ល G
RasenBallsport Leipzig Vs Lyon
Zenit St. Petersburg Vs Benfica

​ពូ​ល H
Lille Vs Chelsea
Valencia Vs Ajax ៕

Tag:
 UEFA Champions League
  Alisson
© រក្សាសិទ្ធិដោយ thmeythmey.com