អ័រម៉ូន​រីករាយ​ធ្លាក់ចុះ​ហើយ ប្រសិនបើ​អាកា​រៈទាំង​នេះ​លេចឡើង​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
អ័រម៉ូន​រីករាយ​ធ្លាក់ចុះ​ហើយ ប្រសិនបើ​អាកា​រៈទាំង​នេះ​លេចឡើង​
03, Oct 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាព​រីករាយ​មិនមែន​គ្រាន់តែ​ជា​អារម្មណ៍​មួយ​ឡើយ ប៉ុន្តែ​វា​ក៏​ជាប់ទាក់ទង​ទៅនឹង​ដំណើរការ​នៃ​ធាតុគីមី​ក្នុង​រាងកាយ​ផងដែរ​។ ជាពិសេស​នោះ គឺពាក់ព័ន្ធ​ជាមួយ​អ័រម៉ូន​ដែល​ជួយ​ឲ្យ​ពួកយើង​មាន​អារម្មណ៍​រីករាយ និង​ដើរតួនាទី​យ៉ាងសំខាន់​បំផុត​មួយ​ក្នុង​ភាពប្រែប្រួល​នៃ​អារម្មណ៍ ព្រមទាំង​សមត្ថភាព​ដើម្បី​មាន​អារម្មណ៍​ល្អប្រសើរ​។ កង្វះ​នៃ​អ័រម៉ូន​មួយចំនួន​ក្នុង​រាងកាយ​អាច​បណ្ដាល​ឲ្យ​មាន​អារម្មណ៍​មិន​សប្បាយចិត្ត និង​សូម្បីតែ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​គួរ​ឲ្យ​ព្រួយបារម្ភ​។



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អា​ការៈដែល​អាច​លេចឡើង​នៅពេល​រាងកាយ​ខ្វះ​អ័រម៉ូន​រីករាយ ៖

១. កើន​ទម្ងន់​

​កង្វះ​នៃ​អ័រម៉ូន dopamine អាច​បណ្ដាល​ឲ្យ​កើន​ទម្ងន់​។ នោះ​ក៏​ព្រោះតែ​អ្នក​បាន​ទទួលទាន​ជាតិ​ផ្អែម​និង​អាហារ​មិនល្អ​ចំពោះ​សុខភាព​ផ្សេងទៀត​ច្រើនពេក​កំឡុងពេល​ព្យាយាម​រក្សា​តុល្យភាព​នៃ​​អ័រម៉ូន dopamine ក្នុង​រាងកាយ​។ អាហារ​ផ្អែមៗ​ងាយ​នឹងធ្វើ​ឲ្យ​អ្នកញៀន​ទទួលទាន​មិន​ឈប់​។​

២. ឈឺ​សាច់ដុំ​រ៉ាំរ៉ៃ​

​នោះ​ក៏​ព្រោះតែ​អ័រម៉ូន​សេ​រ៉ូ​តូ​នី​ន Serotonin មាន​ឥទ្ធិពល​ទៅលើ​សកម្មភាព​សាច់ដុំ ដូច្នេះហើយ​ទើប​នៅពេល​អ័រម៉ូន​នេះ​ធ្លាក់ចុះ​ទាប​វា​អាច​នឹង​បង្កបញ្ហា​ឈឺចាប់​រ៉ាំរ៉ៃ​។

៣. ឈឺ​សុដន់​

​កង្វះ​នៃ​អ័រម៉ូន​មួយ​ផ្សេងទៀត​ដែល​ជះឥទ្ធិពល​លើ​អារម្មណ៍​នោះ គឺ​អ័រម៉ូន estrogen​។ ស្ត្រី​ដែលមាន​ផ្ទុក​កម្រិត​នៃ​អ័រម៉ូន estrogen ទាប គឺ​ងាយ​នឹង​ជួបប្រទះ​អា​ការៈឈឺ​សុដន់​។ វា​ច្រើន​កើតឡើង​កំឡុងពេល​មក​រដូវ​។​

៤. គេង​មិន​លក់​

​ការ​គេង​មិន​លក់ គឺជា​អាកា​រៈ​ទូទៅ​បំផុត​មួយ​នៃ​បញ្ហា​អ័រម៉ូន serotonin ធ្លាក់ចុះ​ទាប​។ ការ​គេង​មិន​លក់​ធ្វើ​ឲ្យ​អារម្មណ៍​មាន​ភាពប្រែប្រួល​ឆាប់រហ័ស​។ អ្នក​ដែល​ប្រឈមមុខ​នឹង​បញ្ហា​ស្ត្រេ​ស ធ្លាក់​ទឹកចិត្ត និង​មាន​របៀប​រស់នៅ​មិន​ស្រួល គឺ​ងាយ​កើត​ជំងឺ​គេង​មិន​លក់​ណាស់​។​

៥. ថប់​អារម្មណ៍​

​ការដែល​ចង់​នៅ​ស្ងៀមស្ងាត់​មិន​ធ្វើ​អ្វី​ទាំងអស់ គឺ​ទម្រង់​ទូទៅ​មួយ​ប្រភេទ​នៃ​បញ្ហា​ស្ត្រេ​ស ឬ​ការថយចុះ​ខ្លាំង​នូវ​អ័រម៉ូន​រីករាយ​សេ​រ៉ូ​តូ​នី​ន​។ ធ្លាប់​ដឹង​ទេ​ថា​អ្នក​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ស្ត្រេ​ស ឬ​តានតឹង​ខ្លាំង​ហើយ ប្រសិនបើ​អ្នក​មិន​ចង់​ចេញ​ដើរ​ទៅណា​សោះ សូម្បីតែ​ការ​សន្ធឹង​ពត់​ពែន​ខ្លួន​បន្តិចបន្តួច​ក៏​មិន​ធ្វើ ក្រៅពី​អង្គុយ​សញ្ជឹងគិត​ម្នាក់ឯ​ង​? ប្រសិនបើ​ការ​ថប់​អារម្មណ៍ គឺ​កើតមាន​ជាប្រចាំ ហើយ​អ្នក​មិនអាច​សូម្បីតែ​តាំង​អារម្មណ៍​អាន​សៀវភៅ​នោះ​វា​ដល់​ពេលដែល​អ្នក​គួរ​ចាប់ផ្ដើម​រក​មូលហេតុ​ពិត​ប្រាក​ដែល​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​បែបនេះ​។ ជួនកាល​សត្រូវ​ដ៏​ធំ​បំផុត គឺ​ចិត្ត ឬ​ការគិត​របស់​អ្នក​។ វា​ដល់​ពេលដែល​អ្នក​គួរ​ប្រញាប់​ដោះស្រាយ​បញ្ហា​ថប់​អារម្មណ៍ និង​ភាពភ័យខ្លាច​ផ្សេងៗ ឬ​ការ​ខ្វាយខ្វល់​ពេក​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com