អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់ ដាក់​ដំណើរការ​ការិយាល័យ​សាខា​មួយទៀត នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​
03, Oct 2019 , 11:44 am        
រូបភាព
ដោយ: ថ្មីៗ
​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ មាន​សេចក្តីសោមនស្ស​ជម្រាបជូន​អតិថិជន និង​សាធារណជន​ថា ប្រា​សាក់ បាន​បើក​ឱ្យ​ដំណើរការ ការិយាល័យ​សាខា​ចំនួន​មួយ​បន្ថែមទៀត គឺ​សាខា​ស្វាយ​ក្រ​វ៉ាន់ នាទី​រួម​ខេត្តកំពង់ស្ពឺ​។ សាខា​ថ្មី​នេះ មាន​ទីតាំងនៅ​ខាងត្បូង​សាលាខេត្ត​កំពង់ស្ពឺ ប្រហែល ៣០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​លោក សាយ សូ​នី នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ បាន​មានប្រសាសន៍ថា​៖«​យើង​មាន​ក្តីរំភើប​រីករាយ ដែល​បាន​ពង្រីក​បណ្តាញ​ការិយាល័យ​របស់​យើង ឱ្យ​ខិតជិត​អតិថិជន ដើម្បី​បម្រើសេវា​ធនាគារ ជូន​ប្រកបដោយ​ភាពងាយស្រួល លឿន​រហ័ស និង​សុវត្ថិភាព​ជាមួយនឹង​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប​ពី​ប្រា​សាក់​។ ការបើក​គណនី​សន្សំ នៅ​ប្រា​សាក់​នៅថ្ងៃនេះ អតិថិជន​អាច​ផ្ទេរប្រាក់ ទិញ​កាត​ទូរស័ព្ទ ផ្ទេរប្រាក់​តាម​លេខ​សម្ងាត់​ទៅ​អ្នក​គ្មាន​គណនី ពិនិត្យ​សមតុល្យ​គណនី និង​សេវា​ផ្សេងៗ​ដោយ​មិន​អស់​កម្រៃ​សេវា​»​។​

​ជាមួយនឹង​បទពិសោធន៍​ដ៏​ប៉ិនប្រសប់​ប្រមាណ​ជា 25 ឆ្នាំ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ប្រា​សាក់​បាននិងកំពុង​រីក​ចម្រើន​ប្រកបដោយ​សក្តានុពល​ជាមួយនឹង​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប និង​មាន​ភាពបត់បែន វិសាលភាព​នៃ​បណ្តាញ​ការិយាល័យ និង​អេ​ធី​អឹម​គ្របដណ្ដប់​ទូទាំងប្រទេស និង​បច្ចេកវិទ្យា​ឌីជីថល​ហិរញ្ញវត្ថុ​។ សេវា​ហិរញ្ញវត្ថុ​ដែល​ប្រា​សាក់​ផ្តល់ជូន​មាន ប្រាក់​បញ្ញើ​សន្សំ ប្រាក់កម្ចី  ផ្ទេរប្រាក់ ផ្ទេរប្រាក់​ទៅ​អ្នក​គ្មាន​គណនី ឬ ដក​ប្រា​ក់ដោយ​មិនចាំបាច់​ប្រើ​ប័ណ្ណ​អេ​ធី​អឹម​ប្រា​សាក់ បង់ថ្លៃ​ទឹក បង់ថ្លៃ​ភ្លើង ទិញ​កាត​ទូរស័ព្ទ សេវា​ទូទាត់​រហ័ស អេ​ធី​អឹម សេវា​ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្ស និង​សេវា​ផ្សេងៗ​ទៀត​។​

​អាស្រ័យហេតុនេះ សូម​អតិថិជន​ទាំងអស់​រីករាយ​ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ និង​ការផ្តល់សេវា​បម្រើ​ដោយ​ភាព​រួសរាយ​រាក់ទាក់​ពី​ប្រា​សាក់​សាខា​ស្វាយ​ក្រ​វ៉ាន់ ឬ អា​ចរក​ទីតាំង​សាខា​តាម https://goo.gl/maps/cPed9eM3NxwDbRN4A

​អំពី​ប្រា​សាក់​    ​

​ក្នុង​រយៈពេល 6 ខែ​ដើមឆ្នាំ 2019 នេះ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើនជាង 2,800 លាន​ដុល្លារ​អាមេរិក សម្ពៀត​ឥណទាន​ច្រើនជាង 2,370 លាន​ដុល្លារ​អាមេរិក អតិថិជន​ប្រាក់កម្ចី 410 ពាន់​នាក់ បណ្តាញ​ការិយាល័យ និង​ទីតាំង​ម៉ាស៊ីន​អេ​ធី​អឹម​គ្របដណ្តប់​ទូទាំងប្រទេស និង​បុគ្គលិក​ជិត 8,200 នាក់ ព្រមទាំង​បានផ្តល់​អគារ​បណ្ណាល័យ​ចំនួន 40 នៅតាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។​

​សម្រាប់​ព័ត៌មាន​បន្ថែម ឬ ត្រូវការ​ប្រើប្រាស់​កម្ចី​ពី​ប្រា​សាក់ សូម​ទាក់ទង​តាម​ទូរស័ព្ទ​លេខ 086 999 911 ឬ 023 999 911 ឬ 096 9 999 911 ឬ ចូលទៅ​កាន់​វេ​ប​សាយ​ត៍ www.prasac.com.kh

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com