អត្ថបទពាណិជ្ជកម្ម
អបអរសាទរ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប ខេត្តបាត់ដំបង​ឆ្នាំ​២០១៩ នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ​!
03, Oct 2019 , 2:04 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋបាលខេត្ត​បាត់ដំបង សហការ​ជាមួយ​ក្រុមហ៊ុន A&S Advertising បាន​ត្រៀម​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក និង​បណ្តែតប្រទីប ខេត្តបាត់ដំបង​ឆ្នាំ​២០១៩ លើក​ទី​១៩ នៅ​ថ្ងៃទី​១២ និង​ទី​១៣ ខែតុលា ឆ្នាំ​២០១៩ ខាងមុខ​។ ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ដើម្បី​ចូលរួម​រក្សា​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ដែលមាន​តាំងពី​បុរាណ ដែល​នឹង​រៀបចំ​នៅ​បណ្តោយ​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ចាប់ពី​ស្ពាន​សម្តេច ហ៊ុនសែន រហូតដល់​ស្ពានថ្ម​ថ្មី​។​

​គណៈកម្មការ​រៀបចំ​ក​ម្ម​វិធី​បុណ្យអុំទូក និង​បណ្តែតប្រទីប ខេត្តបាត់ដំបង មាន​កិ​ត្ត​យស​សូម​គោរព​ជម្រាបជូន លោក​-​លោកស្រី ពាណិជ្ជករ អាជីវករ សាធារណជន និង​ប្រជាពលរដ្ឋ​ទាំងអស់​ថា ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នាពេល​ខាងមុខនេះ​។ កម្មវិធី​នេះ ក៏មាន​ការរៀប​ចំការ​តាំង​ពិ​ព័រ​ណ៌ ភូមិ​មួយ​ផលិតផល​មួយ ផលិតផល​ចម្រុះ ព្រមទាំង​មានការ​ប្រគំ​តន្ត្រីបុរាណ សម័យ នៅ​បរិវេណ​ដើម​ពោធិ៍ សួន​នាគ​បាញ់​ទឹក រួមជាមួយ​ការ​បណ្តែតប្រទីប ការ​បង្ហោះគោម និង​ការបាញ់​កាំជ្រួច នាពេល​រាត្រី រយៈពេល​៥​ថ្ងៃ​ផងដែរ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៩​។​



​ក្នុងនោះ​តារាចម្រៀង Original Song ល្បីៗ​ជាច្រើនរូប​ប្រចាំ​ប្រទេស​កម្ពុជា​នឹងចូលរួម​រួមមាន​៖ កញ្ញា Chet Kanchana, ក្រុម​ចម្រៀង Khmeng Khmer, លោក G-Devid, កញ្ញា Tep Boproek, Mr. Oun, Mr. Vanda, លោក នី​កូ និង​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ទៀត បាន​ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​ការប្រគំ​តន្ត្រី​ដ៏​ពិសេស​រយៈពេល​៣​ថ្ងៃនេះ​។​
​ពិធីបុណ្យ អុំទូក​ខេត្តបាត់ដំបង​ឆ្នាំ​២០១៩ អាច​ដំណើរការបាន ដោយ​មានការ​ឧបត្ថម​ផ្តាច់មុខ​ដោយ​: ស្រា​បៀរ​អង្គរ និង​ភេសជ្ជៈ Pepsi​។

​សូមកុំ​ភ្លេច​អ​ញ្ញើញ​ទៅ​ចូលរួម ពិធីបុណ្យ​អុំទូក និង​បណ្តែតប្រទីប​ខេត្តបាត់ដំបង​ឆ្នាំ​២០១៩ ឲ្យ​បាន​ច្រើន​កុះករ ពិសេស​ប្រជាពលរដ្ឋ​តាម​បណ្តា​រាជធានី​ខេត្ត ដើម្បី​គាំទ្រ​ពិធីបុណ្យ​អុំទូក និង​ទទួលបាន​ភាពសប្បាយ​រីករាយ​៕





















(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 PNN
© រក្សាសិទ្ធិដោយ thmeythmey.com