ជាតិ
២៥ខេត្ត/រាជធានី
លោក ជា ផល្លី នេសាទ​ត្រី​ក្នុង​ស្ទឹង​សង្កែជាង​២៥​ឆ្នាំ ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​
03, Oct 2019 , 6:19 pm        
រូបភាព
​បាត់ដំបង​៖ អង្គុយ​នៅលើ​ទូក​នេសាទ​តូច​មួយ​ក្នុង​ស្ទឹង​សង្កែ ដៃ​ទាំងពីរ​កំពុង​ដោះ​មក​យក​ត្រី លោក ជា ផល្លី រក​បានតែ​ត្រី​ឆ្ពិន​តូច​ល្មម​ចំនួន​តែ ៣​ប៉ុណ្ណោះ ស្ទើរ​ពេញ​មួយថ្ងៃ​នេះ​។ បុរស​វ័យ​ជិត​៤០​ឆ្នាំ ដែល​ប្រក​របរ​នេសាទ​ត្រី​តាមបែប​បុរាណ​នៅក្នុង​ស្ទឹង​សង្កែ​តាំងពី​ឆ្នាំ​១៩៩៣ រហូតមកដល់​បច្ចុប្បន្ន​នេះ បាន​ប្រាប់​ThmeyThmey25 យ៉ាងខ្លី​ថា គាត់​គ្មាន​ស្រែចំការ​ធ្វើ​ទេ ក្រៅពី​ការងារ​នេសាទ​ត្រី ហើយ ប្រពន្ធ​របស់លោក ផល្លី ជា​អ្នកយក​ត្រី​ដែល​រកបាន​ទៅ​លក់​នៅ​ផ្សារ​បាត់ដំបង​។ ថ្ងៃ​ខ្លះ​លោក ផល្លី អាច​រកចំណូលបាន​ត្រឹមតែ​៤​ទៅ​៥​ម៉ឺន​រៀល​ប៉ុណ្ណោះ គ្រាន់តែ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ ដែលមាន​កូន​ពីរ​នាក់​នៅក្នុង​បន្ទុក​។ ថ្ងៃ​ខ្លះទៀត លោក ផល្លី ក៏​រកត្រី​ពុំបាន​ដែរ​។​

 
​ការនេសាទ​ត្រី​នៅក្នុង​ដងស្ទឹង​ង្កែ​នៃ​ខេត្តបាត់ដំបង មិនមែន​មានតែ​លោក ផល្លី ម្នាក់ឯង​ទេ ពោល​គឺមាន​ច្រើន​គ្រួសារ​ទៀត ដែល​ពួកគេ​ប្រកបមុខរបរ​នេះដែរ​។ ប៉ុន្តែ ដល់​រដូវ​រកត្រី​ពុំ​សូវ​បាន គ្រួសារ​ខ្លះ ងាក​ទៅ​បក​មុខរបរ​ផ្សេង ផ្ទុយ​ពី​គ្រួសារ​លោក ផល្លី ដែល​រកត្រី​នៅទីនេះ ប្រមាណ​២៦​ឆ្នាំ​មកហើយ​នោះ ពុំ​ដឹងថា ត្រូវ​រកមុខ​របរ​អ្វី​ផ្សេង​មក​ជំនួស​ឡើយ​។​

​សូម​ទស្សនា​វីដេអូ​ខ្លី ដូចតទៅ​៖ 

 
 

Tag:
 ​បាត់ដំបង​
  នេសាទ​
  ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com