អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន N. C. X. សម្ពោធ​ជា​ផ្លូវការ​ម៉ូតូ​ម៉ាក HONDA DREAM
04, Oct 2019 , 11:13 am        
រូបភាព
ដោយ: ថ្មីៗ
NCX Honda បង្កើត​នូវ​ព្រឹត្តិការណ៍​ក្នុងការ​បង្ហាញខ្លួន​ដ៏​អ​ធឹ​ក​អធម បើក​នូវ​បទពិសោធន៍​ទាក់ទាញ​ក្រសែភ្នែក នាំ​ភ្ញៀវកិត្តិយស​គ្រប់រូប​ទស្សនា​នូវ​សោភ័ណភាព​ព្រមជាមួយ​យានយន្ដ​ដែល​ត្រូវបាន​សម្រិតសម្រាំង​តាមបែប​ទាន់សម័យ​ដ៏​កំពូល​បាន​យ៉ាង​ពេញលេញ​សក្ដិសម​នឹង​ការទន្ទឹងរង់ចាំ​ជាមួយ New Honda Dream ស៊េរី​ថ្មី​ដោយ​ចំណុច​ផ្ដោត​សំខាន់​ដែល​ធ្វើ​ឲ្យ​ភ្ញៀវកិត្តិយស​គ្រប់រូប​មានការ​ពេញចិត្ត​យ៉ាងខ្លាំង​។​

​ការបង្ហាញ​នូវ​រូបឆោម​ថ្មី​របស់ New Honda Dream Symphony of Elegance ត្រូវបាន​រចនា​រួមបញ្ចូល​គ្នា​ដោយ​សមាសធាតុ​ដ៏​វិសេសវិសាល​រួមមាន​ពណ៌ មាស  ផ្លា​ទីន និង​រម្លេច​ដោយ​ក្រឡា​ពេជ្រ  បង្កើតបានជា​តែម​ថ្មី​យ៉ាង​ប្រណិត​ឥតខ្ចោះ ដែល​ប្រៀបដូចជា​ចង្វាក់​នៃ​តូរ្យតន្ត្រី ប្រគុំ​ឡើង​ដោយ​ឧបករណ៍​តន្ត្រី​ដ៏​អស្ចារ្យ​។​



​ក្រៅពីនេះ លោក Ben Kiasrithanakorn ប្រធាន​ក្រុមហ៊ុន N.C.X Company Limited នៅបាន​ជម្រាបជូន​ឲ្យ​ដឹងផង​ដែរ​ថា « New Triple Elegance Sticker Stripe ត្រូវបាន​សម្រិតសម្រាំង​បង្កើតឡើង​ថ្មី​ជា​លើកដំបូង ពិសេស​លើសពី​ភាពទាន់សម័យ​មួយកម្រិត​ទៀត ដោយ​ការរួមបញ្ចូល​គ្នា​រវាង​សរសៃ​ពណ៌​មាស​ឆ្អិនឆ្អៅ លាយឡំ​ជាមួយ​ផ្លា​ទីន​ចែងចាំង​ដ៏​ល្អ​ឯក រម្លេច​ដោយ​ក្រឡា​ពេជ្រ​យ៉ាង​ឥតខ្ចោះ បញ្ចាក់​ពី​កិត្យានុភាព​ដ៏​លើសលុប​។  និមិត្តសញ្ញា DREAM ឆ្នៃ​ពី​គ្រាប់​គ្រី​ស្តា​ល់ព​ណ៌​ខ្មៅ​ក្រូ​ម៉េ​ភ្លឺ​ឆ្លុះ​ល្អឥតខ្ចោះ កំណត់​ពីរ​ស់​និយមនៃ​ប្រណិត​ភាព របស់លោក​អ្នក​»​។​



New Prestige Honda Dream Emblem ប្រណីត​ឥតខ្ចោះ​ដោយ​ពណ៌​មាស​ភ្លឺ​ចែងចាំង ពោរពេញ​ដោយ​គុណ​តម្លៃ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម ។​

New Splendid Speedometer ដ៏​ស្រស់ស្អាត គួរ​ជាទី​គាប់ចិត្ត​ជាមួយ​ក្បូរក្បាច់ Stripe ពណ៌​មាស ចូលគ្នា​ជាមួយ​ការ​រចនា​ម៉ូដ​ព្រិ​ស្ម​ពណ៌​មាស​ចែងចាំង ដែល​មកជា​មួយ​មុខងារ​បង្ហាញ​ពី​ការប្រើប្រាស់​ច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ​។​
 
​សម្រាប់​ព័ណ៌​មាន​បន្ថែម​សូម​ទំនាក់ទំនង ទូរ​សព្ទ​លេខ 010 922 922 ឬ​ចូលទៅ​កាន់​
www.ncxhonda.com.kh (Link)

Facebok : Honda Cambodia - NCX

























(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com