អត្ថបទពាណិជ្ជកម្ម
OPPO កូនកាត់ Reno 2F ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី របស់ F Series បង្កើត​ការ​រចនា​ថ្មី​យ៉ាង​ស្រស់ស្អាត
04, Oct 2019 , 2:17 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងតាម​របាយការណ៍ Canalys ចេញផ្សាយ​ក្នុង​ខែសីហា ឆមាស​ទី​២ ឆ្នាំ ២០១៩ ក្រុមហ៊ុន​ទូរ​សព្ទ​ដៃ OPPO លេចធ្លោ​យ៉ាងខ្លាំង​នៅ​កម្ពុជា និង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​។ ដោយ​មិន​បង្អង់​យូរ OPPO សម្រុក​រុករក និង​ច្នៃប្រឌិត​ផ្នែក​បច្ចេកវិទ្យា​ថ្មីៗ ក៏ដូចជា​ការ​បន្ទាន់​ស​ម័​យ (Update) លើ​ផលិត​ផលស្មា​ត​ហ្វូ​ន​របស់ខ្លួន​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ទៀត ឲ្យ​កាន់តែ​អស្ចារ្យ កាន់តែ​កាលី​ប​ជាង​មុន ដើម្បី​ជាទី​ចាប់អារម្មណ៍​របស់​អ្នកប្រើប្រាស់​នៅ​ជុំវិញ​ពិភពលោក​។

​ដោយ​សម្លឹង​ឃើញ​នូវ​សក្តានុពល និង សន្ទុះ​នៃ​ការគាំទ្រ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នៅលើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ធុន​កណ្តាល​ត្រកូល F និង ធុន​ខ្ពស់ ត្រកូល Reno ក្រុមហ៊ុន OPPO បានធ្វើ​ការច្របាច់បញ្ចូល​គ្នា បង្កើត​នូវ​ស្មា​ត​ហ្វូ​ន​កូនកាត់​ជំនាន់​ថ្មី​ដែលមាន​ឈ្មោះថា OPPO Reno 2F​។



​គេហទំព័រ GSM Arena បាន​បង្ហាញថា OPPO កូនកាត់​រូបនេះ​នឹង​បំពាក់​មកជា​មួយ​នូវ​ការ​រចនា​យ៉ាង​ល្អឥតខ្ចោះ ស្រស់ស្អាត ទាន់សម័យ​បែប​ស៊ី​វិ​ល័យ High Show ។ បើ​ក្រឡេក​មក​មើល​នៅលើ​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់ OPPO នៅ​កម្ពុជា​ឯណេះ​វិញ គឺ​កំពុងតែ​ព្រលយ​នូវ​រូបរាង OPPO Reno 2F ដែលជា​ស្មា​ត​ហ្វូ​ន​កូនកាត់​របស់​ស៊េរី F ជំនាន់​ថ្មី បណ្តើរៗ​ហើយ​ដែរ​! វា​មាន​អេក្រង់​លាត​ពេញ​ទំហំ 6.5”AMOLED គ្មាន​ដំណក់ទឹក ផ្ទៃ​ម៉ាស៊ីន​រាបស្មើ គ្មាន​ចោះ​រន្ធ រីឯ​ផ្នែក​ខាងក្រោយ​ត្រូវបាន​រចនា​ចេញមក​ឡើង​រលោង ប៉ុន្តែ ងាយស្រួល​ចាប់​កាន់ ដោយ​កញ្ចក់ CGG ស្វិត​រឹង​មុំ​ា ធន់​មិន​ងាយ​ប្រេះ​បែក ក្រោយ​ឆ្លងកាត់​ការធ្វើ​តេស្ត​ជាច្រើន​ដង និង អម​មក​នូវ​ការ​ឌី​ហ្សា​ញ Logo ដែល​ស៊ី​មី​ទ្រី​គ្នា​ចំ​កណ្តាល និង Upgrade ជា​អក្សរ Designed for Reno សម្រាប់ OPPO Reno ជំនាន់​ថ្មី​នេះ​តែម្តង​។

​ការកែប្រែ​នូវ​មុខមាត់​នៃ​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​របស់ OPPO F Series មិនត្រូវ​បាន​ចប់​ត្រឹមនេះ​ទេ វា​មាន​រូបរាង​ប​ន្ស៉ី​គ្នា​បែប Reno Series ផង និង F Series ផង ដោយ​ក្រុមហ៊ុន​បាន​បន្ថែម​នូវ​ការ Upgrade ទាំង Software និង Hardware តាមរយៈ​របកគំហើញ និង ការច្នៃប្រឌិត ផ្នែក​បច្ចេកវិទ្យា​ទំនើប ក្នុង​គោលដៅ ផ្តល់នូវ​បទពិសោធន៍​ថ្មីស្រឡាង​ដល់​អ្នកប្រើប្រាស់ និង​ពញាក់​អារ​មុ្ម​ណ៍ដ​ល់ អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន OPPO នៅ​គ្រប់​ទីកន្លែង ។



​គួររំលឹកថា កន្លងមក OPPO F11 Pro ទទួលបាន​ការគាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​ពី​សំណាក់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​នៅ​កម្ពុជា និង ពិភពលោក ដោយសារ​វា​មាន​រូបរាង​ស្អាត កាមេរ៉ា​មុខ​បង្កប់ខ្លួន​ដំបូង​គេ និង មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ថតរូប​ស្អាត​នៅពេល​យប់​។ ចំណែកឯ​ស្មា​ត​ហ្វូ​ន​ស៊េរី​ខ្ពស់ OPPO Reno ដែល​បាន​បង្ហាញខ្លួន កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៩ ត្រូវបាន​ទទួលស្គាល់ថា​ជា​ស្មា​ត​ហ្វូ​ន​ល្អឥតខ្ចោះ​ដែលមាន​កាមេរ៉ា​មុខ​បង្កប់ខ្លួន​បែប​បញ្ឆិត ទាន់សម័យ គ្មាន​ពីរ តំណាង​ឲ្យ​ការតស៊ូ និង ភាព​ច្នៃប្រឌិត​ខ្ពស់​។ អតិថិជន​មិនតិច​ទេ​ដែល​សរសើរ​សមត្ថភាព​នៃ​ស្មា​ត​ហ្វូ​ន Reno   ស៊េរី មិន​ដាច់​ពី​មាត់​ទាំង​បច្ចេកវិទ្យា 10x Hybrid Zoom  និង 60x Digital Zoom រួមផ្សំ​ជាមួយនឹង​រូបរាង​ស្អាត​បែប High-Show តែម្តង​។ បើ​ចង់ដឹង​ជាក់ច្បាស់​ថា​ស្មា​ត​ហ្វូ​ន​កូនកាត់ OPPO Reno 2F រូបនេះ ដែល​កើតចេញពី F Series + Reno Series នឹងមាន​អ្វី​អស្ចារ្យ កុំ​ភ្លេច​តាមដាន​នៅទីនេះ https://bit.ly/2VamMrj



(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com