អត្ថបទពាណិជ្ជកម្ម
អ្នក​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​ជួបជុំគ្នា​ចែករំលែក​អំពី​ជំងឺរលាកស្រោមខួរ​បង្ក​ដោយ​បាក់តេរី Meningococcus
05, Oct 2019 , 2:43 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​ប្រមាណ​១២០​នាក់​ជួបជុំគ្នា​ដើម្បី​ពិភាក្សា​ផ្តោះ​ប្តូរ​យោបល់​ស្តីពី “​បច្ចុប្បន្នភាព​នៃ​ជំងឺរលាកស្រោមខួរ​បង្ក​ដោយ​បាក់តេរី Meningococcus (IMD)” ដែល​ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា នៅ​សណ្ឋាគារ​ភ្នំពេញ នា​ថ្ងៃទី​០៤ តុលា ២០១៩​។​

​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​បាន​ជជែក​អំពី អេ​ពី​ដេ​មី​សាស្ត្រ និង​បន្ទុក​នៃ​ជំងឺរលាកស្រោមខួរ​បង្ក​ដោយ​បាក់តេរី Meningococcus ការចែករំលែក​ពីបទ​ពិសោធន៍​នៃ​ការការពារ​ដ៏​សកម្ម​ចំពោះ​ជំងឺ​ដ៏​គ្រោះថ្នាក់​ដែល​បង្កដោយ​មេរោគ Meningococcus និន្នាការ​ថ្មី​នៃ​ការប្រើប្រាស់​ថ្នាំ​បង្ការ​លើ​ពិភពលោក ជាពិសេស គុណ​តម្លៃ​នៃ​ថ្នាំ​បង្ការ​ជំងឺរលាកស្រោមខួរ​បង្ក​ដោយ​មេរោគ Meningococcus ដែលមាន​៤​វ៉ាឡង់ ពោលគឺ​ទ​ន្និ​ន័យ​គ្លីនិក និង​បទពិសោធន៍​ជាក់ស្តែង​។​



​យោងតាម​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹងថា ជំងឺរលាកស្រោមខួរ​ដែ​ល​បង្កដោយ​បាក់តេរី Meningococcus វិ​វ​ឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ហើយ​មាន​ពេលវេលា​តិចតួច​សម្រាប់​ការធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​។ កុមារ​ភាគច្រើន​មាន​រោគសញ្ញា​មិន​ជាក់លាក់​នៅ 4-6 ម៉ោង​ដំបូង ប៉ុន្តែ​ពួកគេ​ស្ទើរនឹង​បាត់បង់​ជីវិត​ក្នុង​រយៈពេល​២៤​ម៉ោង​។ ផលវិបាក​ដ៏​កាច​សាហាវ​ក្នុង​រយៈពេល​២៤​ម៉ោង​អាច​វិ​វ​ឌ្ឍ​ទៅរក​ការស្លាប់​យ៉ាង​ឆាប់រហ័ស ទោះបីជា​អ្នកជំងឺ​បានទទួល​នូវ​ការព្យាបាល​ភ្លាមៗ​ក៏ដោយ​។ ២​នាក់​ក្នុងចំណោម​១០​នាក់​ដែល​នៅ​រស់រានមានជីវិត​មាន​ផលវិបាក​អចិន្ត្រៃយ៍​ដូចជា ថ្លង់ ខ្សោយសតិ​បញ្ញា ប្រកាច់ ពិការភាព ខូច​អវយវៈ​។​



​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​នេះ លោកស្រី​វេជ្ជបណ្ឌិត May Montellano អតីត​ប្រធាន​កិច្ចការ​សង្គម​ផ្នែក​ជំងឺឆ្លង​កុមារ​នៃ​ប្រទេស​ហ្វីលីពីន បាន​មានប្រសាសន៍ថា ជំងឺរលាកស្រោមខួរ​ដែ​ល​បង្កដោយ​បាក់តេរី Meningococcus គឺមាន​លក្ខណៈ​កម្រ ប៉ុន្តែ​វា​ជា​បន្ទុក​នៃ​សុខភាព​សាធារណៈ​មួយ ហើយ​បង្ក​ផលប៉ះពាល់​ដល់​អាយុជីវិត ដែល​ករណី​ស្លាប់មាន​ចន្លោះ ១០-១៥% ហើយ​ប្រហែល ២០%​នៃ​អ្នកជំងឺ​ប្រឈម​ផលប៉ះពាល់​ពេញ​មួយជីវិត​បន្ទាប់ពី​ព្យាបាល​រួច​។ ក្រុម​មេរោគ​បង្ក​ជំងឺរលាកស្រោមខួរ​ប្រែប្រួល​តាម​តំបន់ និង​ពេលវេលា​។ វា​តម្រូវ​ឲ្យ​យើង​យកចិត្តទុកដាក់​ខ្ពស់ ដូច្នេះ​ការការពារ គឺ​ពិត​ជាមាន​សារៈសំខាន់​។​

​លោកស្រី​វេជ្ជបណ្ឌិត Dizon Ruby ប្រធាន​ជំនាញ​កិច្ចការ​វេជ្ជសាស្ត្រ​នៃ​ក្រុមហ៊ុន Sanofi Pasteur ប្រចាំ​ប្រទេស​វៀតណាម និង​កម្ពុជា បាន​ពន្យល់ថា ជំងឺរលាកស្រោមខួរ​ដែ​ល​បង្កដោយ​បាក់តេរី Meningococcus គឺជា​ការចម្លង​មេរោគ​ដោយ​បាក់តេរី​ស្រួចស្រាវ​បង្កដោយ​បាក់តេរី​ឈ្មោះ Neisseria meningitides ដោយមាន​ប្រភេទ A, B, C, Y, X, និង W ដែល​ជួប​ជា​ញឹកញាប់ ជាពិសេស​ជំងឺរលាកស្រោមខួរ ការចម្លង​រោគ​ក្នុង​ចរន្តឈាម និង​ជំងឺ​ផ្សេងៗ​ទៀត​។ ជំងឺរលាកស្រោមខួរ​នេះ​ឆ្លង​តាមរយៈ​ការដក​ដង្ហើមចូល​។



​វេជ្ជបណ្ឌិត Nguyen Huu Tri អ្នកគ្រប់គ្រង​ផ្នែក​កិច្ចការ​វេជ្ជសាស្ត្រ​នៃ​ក្រុមហ៊ុន Sanofi Pasteur ប្រចាំ​នៅ​ប្រទេស វៀតណាម និង​កម្ពុជា បាន​លើកឡើងថា យោងតាម​មជ្ឈមណ្ឌល​ការពារ និង​គ្រប់​គ្រង់​ជំងឺ (CDC) មនុស្សពេញវ័យ​មាន​អត្រា​ផ្ទុក​ជំងឺ​នេះ​ខ្ពស់ជាង ប៉ុន្តែ​អត្រា​នៃ​ករណី​កើត​ជំងឺ​នេះ​ខ្ពស់ជាង​សម្រាប់​ទារក និង​កុមារ​។​

​ក្រុមហ៊ុន Sanofi Pasteur តែងតែ​តាំងចិត្ត​នាំយក​ដំណោះស្រាយ​ថ្មីៗ​ផ្នែក​សុខភាព​ជូន​ដល់​ប្រជាជន និង​ជឿជាក់​យ៉ាង​មុតមាំ​ក្នុង​ពិភពលោក​មួយ​ដែល​មិនមាន​នរណាម្នាក់​ទទួល​រងគ្រោះ ឬ​ស្លាប់​ដោយសារ​ជំងឺ​ដែល​អាច​ការពារ​បាន​ដោយ​ថ្នាំ​បង្ការ​។ នេះ​បើតាម​ប្រសាសន៍​របស់លោក David Tick ប្រធាន​ផ្នែក​ថ្នាំ​បង្ការ​នៃ​ក្រុមហ៊ុន​Sanofi Pasteur​ប្រចាំ​នៅ​ប្រទេស វៀតណាម និង​កម្ពុជា​។​

​លោក​បាន​បន្ថែមថា “​នេះ​គឺជា​ដំណឹង​ល្អ​មួយ​សម្រាប់​កុមារ និង​អាណាព្យាបាល ជាពិសេស​សម្រាប់​ប្រជាជន​កម្ពុជា​តែម្តង​។ យើង​មាន​មោទនភាព​ដោយ​អាច​នាំយក​ថ្នាំ​បង្ការ​ជំងឺរលាកស្រោមខួរ​ដែល​មាន​៤​វ៉ាឡង់ អាច​ការពារ​ជំងឺរលាកស្រោមខួរ​បង្ក​ដោយ​បាក់តេរី Meningococcus មកកាន់​ប្រទេស​កម្ពុជា​។​”

​កញ្ញា Monsinee Sathirakawinskul អគ្គនាយិកា​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​បាន​សង្កត់ធ្ងន់ថា “​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា តាមរយៈ​កិច្ចសហការ​យ៉ាងសកម្ម និង​ការគាំទ្រ​ដ៏​រឹងមាំ​ពី​សំណាក់​ដៃគូរ​របស់​យើង​ដូចជា អ្នក​ប្រកប​វិជ្ជាជីវៈ​ផ្នែក​សុខភាព ក្រសួងសុខាភិបាល និង​ភាគី​ពាក់ព័ន្ធ យើង​អាច​សម្រួល​បន្ទុក​នៃ​ជំងឺរលាកស្រោមខួរ​បង្ក​ដោយ​បាក់តេរី Meningococcus បាន ដើម្បី​ឲ្យ​ប្រជាជន​រស់នៅក្នុង​ជីវិត​មួយ​ដ៏​ពេញលេញ​៕” 

​(អត្ថបទ​ពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com