ស្វែងយល់​ពី​ប្រវត្តិ​សង្ខេបនៃ​ក្រុម​«​សាមូរ៉ៃ​»​របស់​ជប៉ុន​
អន្តរជាតិ
ស្វែងយល់​ពី​ប្រវត្តិ​សង្ខេបនៃ​ក្រុម​«​សាមូរ៉ៃ​»​របស់​ជប៉ុន​
06, Oct 2019 , 1:29 pm        
រូបភាព
​សាមូរ៉ៃ ឬ Samurai គឺជា​ឈ្មោះ​មួយ​ដែល​មនុស្ស​ភាគច្រើន​ក្នុង​ពិភពលោក​ធ្លាប់​បានលឺ ឬ​ធ្លាប់​បានដឹង​។ សាមូរ៉ៃ គឺជា​តួអង្គ​កងទ័ព ឬ​មេទ័ព​នា​សម័យបុរាណ​នៃ​ប្រទេស​ជប៉ុន​។ តើ​មូល​ហេតុអ្វី​បានជា​តួអង្គ​នេះ​ទទួលបាន​ភាពល្បីល្បាញ​ខ្លាំង​ម្ល៉េះ​? តើន​រណា​គេ​ជា​«​សាមូរ៉ៃ​»?



​នៅក្នុង​សម័យ អេ​ដូ (Edo) នៃ​ប្រទេស​ជប៉ុន ពោលគឺ​នៅ​ចន្លោះ​ឆ្នាំ​១៦០៣ ដល់​ឆ្នាំ​១៨៦៧ សាមូរ៉ៃ​គឺជា​ក្រុម​កងទ័ព ដែលមាន​អំណាច​ជា​យោធា​នៅក្នុង​ប្រទេស​។ ដែល​កាលពី​ពេលនោះ អំណាច​យោធា គឺជា​អំណាច​ដែល​ខ្ពស់​ជាងគេ​ក្នុងប្រទេស​ជប៉ុន​។ នេះ​ជាការ​លើកឡើង​ដោយ​គេហទំព័រ Japan Guide ។​

​សាមូរ៉ៃ​ប្រើប្រាស់​អាវុធ​ជាច្រើន​ប្រទេស​ដូចជា ធ្នូ លំពែង ឬ​កាំភ្លើង​ជាដើម​។ តែ​អាវុធ និង​និមិត្ត​ដែល​សំខាន់​ជា​គេ​នោះ​គឺ ដាវ​។ ទ័ព​សាំ​មូ​រ៉ៃ​ត្រូវ​ប្រកាន់ខ្ជាប់​វិន័យ​យ៉ាង​តឹងរ៉ឹង ដែល​គេ​ហៅថា «Bushido» ដែលមាន​ដូចជា ការគោរព​មេដឹកនាំ ការគោរព​អាកប្បកិរិយា​ខ្លួនឯង និង​ការគោរព​វិជ្ជាជីវៈ​នៃ​ទ័ព​។

​សាមូរ៉ៃ​ត្រូវបាន​គេ​រកឃើញថា មាន​ប្រភព​តាំងពី​សម័យ Heian (៧៩៤-១១៨៥) មក​ម្លេះ នៅក្នុង​តំបន់​មួយ​មាន​ឈ្មោះថា Tohoku ។ នៅពេលនោះ អ្នក​អភិជន​មួយចំនួន​ចង់បាន​ឯករាជ្យ​ដោយ​ខ្លួនឯង ដោយ​មិន​ចង់​ឲ្យ​មានការ​គ្រប់គ្រង​ពី​រដ្ឋាភិបាល​។

​អភិជន​ទាំងនោះ​ក៏បាន​យក​ទ័ព​សាមូរ៉ៃ​មក​ការពារ​អំណាច និង​ទ្រព្យ​របស់ខ្លួន​។ ត្រកូល​អភិជន​ពីរ​ក្រុម​គឺ Minamoto និង Taira គឺជា​ក្រុម​អភិជន​ដែលមាន​អំណាច​ខ្លាំងជាងគេ​។ ក្រុម​ទាំងពីរ​នេះ ក៏បាន​ប្រកួត​គ្នា​ក្នុង​ការដណ្តើម​ការគ្រប់គ្រង​ពី​រដ្ឋាភិបាល​។​

 ក្រោយមក ក្រុម​ក្រ​តូ​ល Minamoto ក៏បាន​ទទួល​ជ័យជំនះ ក៏បាន​បង្កើត​រដ្ឋាភិបាល​យោធា​ថ្មី​ក្នុង​ឆ្នាំ ១១៩២ ដោយមាន​ការដឹកនាំ​ពី​មេទ័ព​ពិសេស​ហៅថា Shogun ។ ចាប់ពីពេលនេះ​មក ប្រទេស​ជប៉ុន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ទ័ព​សាមូរ៉ៃ​អស់​រយៈពេល​៧០០​ឆ្នាំ​។ នៅ​អំឡុង​សតវត្ស​ន៍ទី​១៥ និង​១៦ ប្រទេស​ជប៉ុន​បាន​ធ្លាក់​ក្នុងសម័យ​សង្គ្រាម​ផ្ទៃក្នុង​ជាច្រើន រវាង​រដ្ឋ​តូចៗ​។ ហេតុដូចនេះ ទាហាន​នានា​កាន់តែ​មមារ​ញឹក​ក្នុងតួនាទី​របស់ខ្លួន​។

​ទាហាន​ទ័ព ដូចជា Ninja ក៏បាន​វត្តមាន​នៅក្នុង​ពេលនេះ​ដែរ​។ នៅក្នុង​អំឡុង​ឆ្នាំ​១៥០០ ប្រទេស​ជប៉ុន​ក៏បាន​បង្រួបបង្រួម​ឡើងវិញ ជាមួយនឹង​ឋានៈ​សាំ​មូ​រ៉ៃ​ជា​អ្នកគ្រប់គ្រង​នៅឡើយ​។ នៅ​ជាការ​ចាប់ផ្តើម​នៃ​សម័យ Edo ដែលជា​សម័យកាល​មួយ​ដ៏​រុងរឿង​នៃ​ប្រវត្តិសាស្ត្រ​ជប៉ុន​។​

 ក្នុង​រយៈពេល​២៥០​ឆ្នាំ​ក្រោយមក ដោយសារតែ​ប្រទេស​លែង​សូវ​មាន​សង្គ្រាម សាមូរ៉ៃ​បាន​លាលែង​មុខងារ​របស់ខ្លួន​ជា​អ្នក​ប្រយុទ្ធ មកជា​មន្ត្រីរាជការ គ្រូបង្រៀន ឬ​សិប្បករ​វិញ​ជាដើម​។ នៅក្បែរ​ឆ្នាំ​១៩០០ ក្រុម​សាមូរ៉ៃ​បានជា​ក្លាយជា​រឿង​មួយ​នៃ​អតីតកាល​។

​ប៉ុន្តែ​សព្វថ្ងៃ វប្ប​ធ​ម៍​នៃ​ប្រវត្តិសាស្ត្រ​មួយ​នេះ​ត្រូវបាន​គេ​ចងក្រង​ទុក​យ៉ាង​ត្រឹមត្រូវ ក្នុងការ​សិក្សា និង​ការពារ​។ តំបន់​ដែល​បង្ហាញ​ពី​ប្រវត្តិ​សាមូរ៉ៃ មានដូចជា​បន្ទាយ​បុរាណ ឬ​សារមន្ទី​ត្រូវបាន​គេ​បន្សល់ទុក​ពាសពេញ​ប្រទេស​ជប៉ុន​៕

© រក្សាសិទ្ធិដោយ thmeythmey.com