អត្ថបទពាណិជ្ជកម្ម
កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​Vivo V17 Pro ដែលមាន​កាមេរ៉ា​ដល់​ទៅ ៦ គ្រាប់ អាច​ថត​រូបភាព​កាន់តែ​អស្ចារ្យ លើស​ដែន​កំណត់​
07, Oct 2019 , 2:48 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន​បច្ចេកវិទ្យា Vivo នៅថ្ងៃនេះ ទើបតែ​ប្រកាស​បង្ហាញ​វត្តមាន របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី V17 Pro នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ជាមួយនឹង​កញ្ចប់​តម្លៃ $449 ។ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី V17 Pro នេះ គឺមាន​ភ្ជាប់​មកជា​មួយ​នូវ​កាមេរ៉ា​សរុប​ចំនួន ៦ គ្រាប់ ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ អាច​ថត​រូបភាព​កាន់តែ អស្ចារ្យ​លើសពី​ព្រំដែន​កំណត់​។​

​សម្រាប់​កាមេរ៉ា​នេះ រួមមាន​កាមេរ៉ា​ខាងមុខ​ទំហំ 32MP Dual Elevating Front ដែលមាន​ការ upgrade កាន់តែ​អស្ចារ្យ​ទៅកាន់​កាមេរ៉ា iconic Elevating Front Camera ដ៏​ខ្លាំងក្លា​បំផុត របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា VIVO នេះ​។ ស្មា​ត​ហ្វូ​ន V17 Pro នេះ​មានភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​ជាច្រើន ដូចជា​អេក្រង់ Super AMOLED Ultra FullView™ Display កាមេរ៉ា​គោល​ខាងក្រោយ ដែលមាន​ទំហំ 48MP AI Quad Camera ដែល​បង្ហាញ​នូវ​រូបភាព​ដ៏​អស្ចារ្យ​គ្មាន​គូ​ប្រៀប សម្រាប់​យុវវ័យ​សម័យថ្មី​នេះ​។



​នៅក្នុង​ការបង្កើត​ស្មា​ត​ហ្វូ​ន V17 Pro នេះ គឺ​បង្ហាញ​អំពី​លក្ខណៈពិសេស​ដ៏​ខ្លាំងក្លា នៃ​ភាព​ច្នៃប្រឌិត​ដែល​គ្មាន​គូ​ប្រៀប​ថែមទៀត​។ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ មានភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​កាមេរ៉ា​ដ៏​អស្ចារ្យ ទាំង​ផ្នែក​ខាងមុខ និង​ផ្នែក​ខាងក្រោយ​របស់​វា ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់ ទទួលបាន​នូវ​រូបភាព​ដែល​អស្ចារ្យ​ជាង​អ្វីដែល​ពួកគេ​បាន​រំពឹងទុក​។ ស្មា​ត​ហ្វូ​ន V17 Pro នេះ នាំយក​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ការប្រើប្រាស់​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ ទៅកាន់​អ្នក​ដែល​និយម​ទៅលើ​ស្មា​ត​ហ្វូ​ន​។​

​កាមេរ៉ា​ខាងមុខ 32MP Dual Elevating Front Camera ដែល​ធ្វើ​ឲ្យ​ការថត​រូបភាព Selfies អស្ចារ្យ​គ្មាន​គូ​ប្រៀប​នោះទេ​

​កាមេរ៉ា​ខាងមុខ  Vivo Front Camera នេះ នឹង​នាំយក​នូវ​បទពិសោធន៍​ថ្មី​កាន់តែ​អស្ចារ្យ​ថែមទៀត ក្នុងការ​ប្រើប្រាស់​។ សម្រាប់​កាមេរ៉ា​ខាងមុខ ដ៏​ប្រណិត​មានការ​ឌី​ស្សាញ​យ៉ាង​ល្អ​គ្មាន​គូ​ប្រៀប ដើម្បី​ឲ្យ​អ្នកប្រើប្រាស់ ទទួលបាន​រូបភាព​ស្រស់​ស្អាត​ដ៏​ល្អ​បំផុត​។ កាមេរ៉ា 32MP Front Camera  និង  8MP Super Wide-Angle Selfie របស់​ស្មា​ត​ហ្វូ​ន V17 Pro នឹង​ធានា​ទៅលើ​ភាព​លម្អិត កាន់តែ​ស្រស់​ស្អា ត​សម្រាប់​ការថត​រូបភាព Selfies ច្បាស់​ស្រស់ស្អាត​ពេញចិត្ត​អ្នកប្រើប្រាស់​តែម្តង​។ កាមេរ៉ា 8MP Super Wide-Angle Selfie នេះ អាច​ថតរូប​ភាព Wide angles បាន​ដល់​ទៅ 105-degrees ដែល​នាំយក​នូវ​ភាព​រីករាយ និង​ការថតរូប​ភាពជា​ក្រុម កាន់តែ​សម្បូរបែប​ថែមទៀត​។​



​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការថត​រូបភាព night-time selfies ដ៏​ល្អឥតខ្ចោះ​នោះ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី V17 Pro នេះ មានភ្ជាប់​ជាមួយនឹង​មុខងារ Selfie Softlight ដែល​ពង្រឹង​ទៅលើ​ពន្លឺ​នៃ​ការថត​ពេល​ងងឹត និង​បច្ចេកវិទ្យា Super Night Selfie ផ្តាច់មុខ របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា VIVO ថែមទៀត សម្រាប់​ថតរូប​ភាព multiple frames ដ៏​ស្រស់ស្អាត​អស្ចារ្យ នៅក្នុង​ការ​ចុច Click តែម្តង​ប៉ុណ្ណោះ​។​

​កាមេរ៉ា 48MP AI Quad Camera ផ្តល់នូវ​ការថត​រូបភាព​ដ៏​អស្ចារ្យ​

​អ្នក​អាច​ថតរូប​ភាព​កាន់តែ​អស្ចារ្យ លើសពី​ដែន​កំណត់​របស់​អ្នក ជាមួយនឹង​កាមេរ៉ា 48MP 6P Main Camera​។ ជាមួយនឹង​ការបញ្ចូល​នូវ AI algorithms វា​នាំយក​នូវ​បទពិសោធន៍​ថ្មី នៃ​ការថត​រូបភាព​ដ៏​អស្ចារ្យ ក្នុង​ការថត​រូបភាព​បាន​ច្បាស់​បំផុត​។ ស្មា​ត​ហ្វូ​ន​នេះ មានភ្ជាប់​ជាមួយ​នូវ​កាមេរ៉ា Super Wide-Angle Camera ដែល​នឹង​ពង្រីក​ទៅលើ​ការថត​រូបភាព Landscape បាន​កាន់តែ​ឆ្ងាយ​ស្រស់ស្អាត​។ ដើម្បី​ឲ្យ​ការថត​រូបភាព​កាន់តែ​អស្ចារ្យ​នោះ ស្មា​ត​ហ្វូ​ន V17 Pro នេះ​ភ្ជាប់​ជាមួយនឹង​មុខងារ​ដ៏​អស្ចារ្យ​ចំនួន ២ គឺ  “Pose Master” និង “Super Night Mode” សម្រាប់​ពង្រឹង​ទៅលើ​សមត្ថភាព នៃ​ការថត​រូបភាព​នៅពេល​យប់​ថែមទៀត​។​



​បទពិសោធន៍​កាន់តែ​អស្ចារ្យ ក្នុងការ​ប្រើប្រាស់​ដោយ​គ្មាន​ការរំខាន​

​អ្នកប្រើប្រាស់​ជាច្រើន នឹង​រីករាយ​ជាមួយនឹង​បទពិសោធន៍ នៃ​ការ​ទស្សនា​កាន់តែ​អស្ចារ្យ ជាមួយនឹង​អេក្រង់​ទំហំ 6.44-inch Super AMOLED Ultra FullView™ Display ដែលមាន​កម្រិត Ratio ដល់​ទៅ 20:9 និង screen-to-body ratio ដល់​ទៅ 91.65% ។ អេក្រង់​នេះ មានការ​ឌី​ស្សាញ​ដែលមាន​លាក់​នូវ Dual Elevating Front Camera, earpiece, light និង proximity sensors ស្ថិតនៅក្នុង​តួខ្លួន របស់​ស្មា​ត​ហ្វូ​ន​នេះ​តែម្តង​។ វា​អាចបង្កើត​នូវ​ការ​ទស្សនា កាន់តែ​អស្ចារ្យ​មួយកម្រិត​ថែមទៀត​។ ស្មា​ត​ហ្វូ​ន​នេះ ក៏មាន​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅដៃ​ក្រោម​អេក្រង់ (In-Display Fingerprint Scanning Technology) ឈានមុខ​គេ​ថែម​ទៀតផង ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់ អាច​ដោះ​សោរ​ស្មា​ត​ហ្វូ​ន​នេះ បាន​លឿន និង​ងាយស្រួល​បំផុត​។​
​កម្លាំង​ម៉ាស៊ីន​ខ្លាំង ក្នុងការ​ប្រើប្រាស់​ដំណើរការ​រលូន​គ្រប់ពេលវេលា​
​ស្មា​ត​ហ្វូ​ន V17 Pro នេះ គឺ​ឌី​ស្សាញ​ឡើង​សម្រាប់​អ្នកលេង​ហ្គេម​ជាច្រើន​។ វា​មានភ្ជាប់​ជាមួយនឹង Game Mode ដែល​ធ្វើ​ឲ្យ​ការលេង​ហ្គេម រលូន​អស្ចារ្យ​បំផុត​។ វា​ក៏មាន​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Multi-Turbo acceleration technology ក្នុងការ​ពង្រឹង​ទៅលើ​ប្រព័ន្ធ​នេះ ឲ្យ​ដំណើរការ​យ៉ាង​រលូន​ថែមទៀត វា​ពិតជា​ផ្តល់នូវ​អារម្មណ៍​រីករាយ និង​អស្ចារ្យ​បំផុត​ក្នុង​ការលេង​ហ្គេម​។



​ស្មា​ត​ហ្វូ​ន​នេះ ក៏មាន​ភ្ជាប់​ជាមួយនឹង​មុខងារ​ជាច្រើន​ទៀត ដូចជា Game Center ដែល​ឆែក​មើល​ទៅលើ​កម្លាំង​ម៉ាស៊ីន របស់​ស្មា​ត​ហ្វូ​ន​នេះ និង “Voice Changer” ថែម​ទៀតផង​។ ស្មា​ត​ហ្វូ​ន V17 Pro នេះ​ទ្រទ្រង់​ទៅលើ​បន្ទះ​ឈី​ប Qualcomm Snapdragon 675 AIE processor ជាមួយនឹង 8GB RAM + 128GB ROM ដែល​ធានា​ក្នុង​ការផ្ទុក​កម្មវិធី និង​ទិន្នន័យ​កាន់តែ​សម្បូរបែប​។ វា​មាន​ថាមពល​ថ្ម ដែលមាន​ទំហំ 4100mAh និង​បច្ចេកវិទ្យា Dual-Engine Fast Charging Technology ដែល​ធ្វើ​ឲ្យ​ការបញ្ចូល​ថាមពល​ថ្ម​បាន​លឿន និង​សុវត្ថិភាព​ថែមទៀត​។ ស្មា​ត​ហ្វូ​ន​នេះ មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស​នោះ គឺ​ពណ៌ Knight Black និង Crystal White ៕









(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com