​អបអរ​សាទរដូវ​ជាមួយនឹង​សំបុត្រ​ហោះហើរ​រាប់ម៉ឺន​សន្លឹក តម្លៃ​ត្រឹម​០ ដុល្លារ !
អត្ថបទពាណិជ្ជកម្ម
​អបអរ​សាទរដូវ​ជាមួយនឹង​សំបុត្រ​ហោះហើរ​រាប់ម៉ឺន​សន្លឹក តម្លៃ​ត្រឹម​០ ដុល្លារ !
08, Oct 2019 , 11:52 am        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩)៖ យើង​កំពុងតែ​ទទួលបាន​ព័ត៌មាន​ដ៏​រំភើប​មួយ​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​ទាំងអស់​។ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បានប្រកាស​ពី​ប្រូមូ​សិន​ថ្មី​ចុងក្រោយ​បំផុត​របស់ខ្លួន ដើម្បី​ផ្តល់​សំបុត្រ​ហោះហើរ​រាប់ម៉ឺន​សន្លឹក ដែលមាន​តម្លៃ​ត្រឹមតែ ០ (​សូន្យ​) ដុល្លារ​អាមេរិក សម្រាប់​រាល់​ផ្លូវ​ហោះហើរ​ទាំងអស់ទូទាំង​អាស៊ី ក្នុងនោះ​រាប់បញ្ចូល​ទាំង​ជើងហោះហើរ​ពី​ទីក្រុង​សៀមរាប ទៅកាន់​ទីក្រុង​ហាណូយ ផងដែរ​។

​លោកអ្នក​ អាច​ទទួលបាន​សំបុត្រ​ហោះហើរ​របស់លោក​អ្នក​បាន អំឡុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៨ ដល់ទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅលើ​គេហទំព័រ www.vietjetair.com ឬ​តាមរយៈ​កម្មវិធី​ដំ​ឡើងលើ​ទូរស័ព្ទ «Vietjet Air» នៅ​ចន្លោះ​ម៉ោង​១២​ថ្ងៃត្រង់ និង​ម៉ោង​២​រសៀល​។

​សំបុត្រ​ហោះហើរ​ក្នុង​ប្រូមូ​សិន​នេះ មាន​ប្រសិទ្ធភាព​សម្រាប់​រាល់​ផ្លូវ​ហោះហើរ​អន្តរជាតិ​ទាំងអស់ ​របស់ Vietjet ពោលគឺ​រវាង​ប្រទេស​វៀតណាម និង​កម្ពុជា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ឥណ្ឌា ឥណ្ឌូណេស៊ី ថៃ សិង្ហ​បុរី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​សម្រាប់​ផ្លូវ​ហោះហើរ​នានា​ ដែល​ត្រូវបានប្រតិបត្តិ​ដោយ​ក្រុមហ៊ុន Thai Vietjet​។ សំបុត្រ​ហោះហើរ​ទាំងអស់ មាន​សុពលភាព ​សម្រាប់​ការធ្វើដំណើរ​ នៅ​ចន្លោះ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ និង​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០​។



​សំបុត្រ​ហោះហើរ​ក្នុង​ប្រូម៉ូ​សិន​ទាំងនេះ ក៏​អាច​រកបាន​នៅលើ​ទំព័រ Facebook របស់ Vietjet ផងដែរ តាមរយៈ www.facebook.com/vietjetvietnam (​ដោយ​គ្រាន់តែ​ចុច​លើ​ប្រអប់ «Booking») ឬ​តាមរយៈ​លេខ​ទូរស័ព្ទ +8419001886 និង​ការិយាល័យ​លក់​សំបុត្រ​ទាំងអស់​។ ការទូទាត់​ផ្សេងៗ អាចធ្វើ​ឡើង​យ៉ាង​ងាយស្រួល ជាមួយនឹង​កាត​ឥណទាន និង​ឥណ​ពន្ធ​អន្តរជាតិ​។

​សាទ​រដូវ គឺជា​ឱកាស​ដ៏​រ៉ូ​មែន​ទិ​ក ជា​ពេលវេលា​ដ៏​អស្ចារ្យ​សម្រាប់អ្នកទេសចរ​​​វ័យក្មេង​ ក្នុងការ​ធ្វើដំណើរ និង​ជា​ពេល​ក្នុងការ​ទទួលយក​បទ​ពិសោធថ្មី និង​ទស្សនីយភាព​ដ៏​ស្រស់ស្អាត​ នៃ​ស្លឹកឈើ​ចម្រុះ​ពណ៌ ក៏ដូចជា​រីករាយ​ជាមួយនឹង​អាកាសធាតុ​ ដ៏​គួរ​ឲ្យ​ពេញចិត្ត​ក្នុងប្រទេស​ជប៉ុន កូរ៉េខាងត្បូង និង​កោះ​តៃវ៉ាន់ និង​សាកល្បង​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​តាម​ដង​វិថី​នានា ក្នុងប្រទេស​ថៃ និង​សិង្ហ​បុរី​។ ជ្រើសរើស​ការហោះហើរ​ពី​ទីក្រុង​សៀមរាប ទៅកាន់​ទីក្រុង​ហាណូយ និង​ពី​ទីក្រុង​ហាណូយ ទៅកាន់​គោលដៅ​ជាច្រើន ទូទាំង​អាស៊ី​។

​លោក Nguyen Thanh Son អនុប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet មានប្រសាសន៍ថា​៖ «Vietjet តែងតែ​មានបំណង នាំយក​ឱកាស​រាប់លាន ក្នុងការ​ហោះហើរ​ដល់​គ្រប់គ្នា ដើម្បី​បំពេញតម្រូវការ​នៃ​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​របស់​អ្នកដំណើរ ត្រៀម​បើកផ្លូវ​ហោះហើរ​ថ្មីៗ​ជាច្រើន ជួយ​ឲ្យ​ដំណើរ​សន្សំសំចៃ​ពេល​ នៃ​ការប្តូរ​ជើងហោះហើរ និង​ផ្តល់ឱកាស​កាន់តែច្រើន​ដល់​ពួកគាត់​ក្នុងការ​ទទួលបាន​បទ​ពិសោធ​ល្អ ចំពោះ​គោលដៅ​ធ្វើដំណើរ​របស់ខ្លួន​»​។

​ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​សម្រាប់​ប្រជាពលរដ្ឋ Vietjet តែងតែ​បើកផ្លូវ​ហោះហើរ​ថ្មីៗ ដើម្បី​ផ្តល់ឱកាស​ហោះហើរ​កាន់តែ​ច្រើន​បន្ថែមទៀត ក្នុងតម្លៃ​ដ៏​ស័ក្តិសម​សម្រាប់​គ្រប់គ្នា​។ ជាមួយនឹង​ស្មារតី​នៃ​ការផ្តល់ «​សុវត្ថិភាព សុភមង្គល តម្លៃ​សមរម្យ និង​ទៀងទាត់​ពេលវេលា​» ដែលជា​តម្លៃ​ស្នូល​របស់ខ្លួន ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បង្កើត​បទពិសោធ​នៃ​ការធ្វើដំណើរ​ប្រកបដោយ​ការចងចាំ​សម្រាប់​អ្នកដំណើរ​លើ​យន្តហោះ​ថ្មី ជាមួយ​កៅអីអង្គុយ​ដ៏​មាន​ផាសុកភាព ជម្រើស​នៃ​អាហារ​ក្តៅៗ​ដ៏​ឈ្ងុយឆ្ងាញ់​ចំនួន​៩​មុខ បុគ្គលិក​រួសរាយ​រាក់ទាក់ ក៏​ជាការ​ផ្តល់ជូន​សេវា​ដ៏​គួរ​ឲ្យ​ទាក់ទាញ និង​សេវា​បន្ថែម​ជាច្រើន​ផ្សេងទៀត​។

(*) មិន​រាប់បញ្ចូល​ពន្ធ និង​តម្លៃ​ផ្សេងៗ​
(**) មិន​រាប់បញ្ចូល​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ​ផ្សេងៗ​



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com