កីឡាជាតិ
ជាតិ
​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​សម្តេច ហ៊ុន សែន រវាង​ព្រះខ័ន​រាជ​ស្វាយរៀង និង​បឹងកេត ត្រូវ​ប្តូរ​ទៅលេង​នៅ RSN
09, Oct 2019 , 8:59 am        
រូបភាព
កីឡាករ រស់ គង់សំរេច និងកីឡាករ ចាន់ វឌ្ឍនាកា (រាប់ពីឆ្វេង)ពេលបង្ហាញខ្លួនជាមួយក្រុមរៀងៗខ្លួនកាលពីពេលកន្លងទៅ, រូបភាពពី CNCC
កីឡាករ រស់ គង់សំរេច និងកីឡាករ ចាន់ វឌ្ឍនាកា (រាប់ពីឆ្វេង)ពេលបង្ហាញខ្លួនជាមួយក្រុមរៀងៗខ្លួនកាលពីពេលកន្លងទៅ, រូបភាពពី CNCC
ដោយ:
​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន រវាង​ក្រុម​បឹងកេត​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវបាន​ផ្លាស់ប្តូ​រទាំង​ពេលវេលា និង​ទីលាន​ប្រកួត​។ ចំណែក​ជំនួប​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​រវាង​ក្រុម​វិសាខា​ជាមួយ​ភ្នំពេញ​ក្រោ​ន ត្រូវបាន​រំសាយ​ចោល​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ដែល​អះអាងថា ករណី​ទាំងពីរ​មានការ​ឯកភាព​ពី​ភាគី​ក្លិប​ទាំងសងខាង​រៀងៗ​ខ្លួន​។



​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន រវាង​បឹងកេត​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវបាន​លើក​ពេល​ទៅ​រៀបចំ​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន Smart RSN​។ តាមពិត​ការប្រកួត​រវាង​ក្រុម​ទាំងពីរ គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ការផ្លាស់ប្តូរ​ពេលវេលា​ប្រកួត ធ្វើឡើង​ក្រោយ​មានការ​ស្នើសុំ​ពី​ក្លិប​ទាំងពីរ​។ ចំណែក​ការផ្លាស់ប្តូរ​ទីលាន ដោយសារ​ពហុ​កីឡដ្ឋាន​ជាតិ ត្រូវ​រៀបចំ​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​យុវជន​អាស៊ី​អាយុ​ក្រោម​១៩​ឆ្នាំ AFC U19 Championship 2020 ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២-១០ វិច្ឆិកា​។​

​ដោយឡែក ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​រវាង​ក្រុម​វិសាខា​ជាមួយ​ភ្នំពេញ​ក្រោ​ន ត្រូវបាន CNCC សម្រេច​លប់ចោល​តែម្តង​។ ការសម្រេច​បែបនេះ ធ្វើ​ឡើយ​ក្រោយ​មានការ​ស្នើសុំ​ពី​ភាគី​ទាំងពីរ ព្រោះ​ពួកគេ​ចង់​ឲ្យ​កីឡាករ ដែល​ជាប់​ជម្រើសជាតិ​មាន​ពេល​សម្រាក​គ្រប់គ្រាន់ និង​ដើម្បី​បញ្ចៀស​ពី​បញ្ហា​របួស​ជាដើម​។ មួយវិញទៀត គឺ​ដើម្បី​ទុកពេល​ឲ្យ​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ ប្រមូលផ្តុំ​ហ្វឹកហាត់​សម្រាប់​ត្រៀម​វគ្គ​ជម្រុះ AFC U19 Championship 2020 ដែល​កម្ពុជា​ស្ថិតនៅ​ពូ​ល G ជាមួយ​ថៃ ម៉ាឡេស៊ី ព្រុយ​ណេ និង Northern Mariana Islands៕ 

Tag:
 បាល់ទាត់​
  Hun Sen Cup 2019
  បឹងកេត​
  ព្រះខ័ន​រាជ​ស្វាយរៀង​
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com