អាហារ​អ្វីខ្លះ​ជួយ​បន្ថយកម្ដៅ​រាងកាយ​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
អាហារ​អ្វីខ្លះ​ជួយ​បន្ថយកម្ដៅ​រាងកាយ​?
09, Oct 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
សីតុណ្ហភាព​របស់​រាង​កាយ​ជាធម្មតា​គឺ​ចន្លោះ​ពី ៣៦.១ អង្សា​សេ ទៅ ៣៧.២ អង្សា​សេ​។ ប្រសិនបើ​សីតុណ្ហភាព​រាងកាយ​ទាប ឬ​ខ្ពស់ជាង​នេះ នោះ​វា​អាច​បង្ក​ជា​បញ្ហា​មិន​ស្រួល​មួយចំនួន​មិនខានឡើយ​។ ទោះជា​យ៉ាងណា អ្នក​អាច​បន្ថយ ឬ​បញ្ចុះ​កម្ដៅ​រាងកាយ​បាន​យ៉ាង​ឆាប់រហ័ស​តាមរយៈ​ការទទួល​ទាន​អាហារ និង​ភេសជ្ជៈ​មួយចំនួន​។ ថា​តើ​អាហារ និង​ភេសជ្ជៈ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ និង​ភេសជ្ជៈ​ទាំងនោះ ៖

១. ក្រូចឆ្មារ​

​ការរួមបញ្ចូល​ក្រូចឆ្មារ​ក្នុង​របប​អាហារ​របស់​អ្នក គឺជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​មួយ​ដែល​ជួយ​បន្ថយកម្ដៅ​រាងកាយ​។ នោះ​ក៏​ព្រោះតែ​ក្រូចឆ្មារ​មាន​ផ្ទុក​វីតាមីន C ដែលមាន​លក្ខណៈសម្បត្តិ​ផ្ដល់​ថាមពល​និង​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​។ បន្ថែម​ក្រូចឆ្មារ ឬ​ទឹក​ក្រូចឆ្មារ​ជាមួយ​ទឹក​ធម្មតា​របស់​អ្នក​ហើយ​ទទួលទាន​វា​ពេញ​មួយថ្ងៃ​។​

២. ឪឡឹក​

​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​ដែល​ជួយ​កាត់​បន្ថយកម្ដៅ​រាងកាយ​បាន​យ៉ាង​ប្រសើរ​។​ម្យ៉ាងវិញទៀត​ឪឡឹក​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ lycopene ដែល​ការពារ​ស្បែក​ប្រឆាំងនឹង​ការបំផ្លាញ​ពី​សំណាក់​ពន្លឺព្រះអាទិត្យ​ផងដែរ​។​

៣. បឺ​រ​ទឹកដោះគោ​

​សម្រាប់​ស្ត្រី​ដល់​វ័យ​អស់​រដូវ​ដែល​ជួបប្រទះ​បញ្ហា​ក្ដៅ​ភាយៗ ចូរ​បន្ថែម​បឺ​រ​ទឹកដោះគោ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​កាត់បន្ថយ​កម្ដៅ​រាងកាយ​។ ការធ្វើ​បែបនេះ​ក៏​ប្រសើរ​សម្រាប់​បុរស​ដែលមាន​បញ្ហា​អត្រា​នៃ​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ឡើង​ខ្ពស់​ផងដែរ​។​

៤. ត្រសក់​

​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ទឹក​ដែល​មិន​ត្រឹមតែ​ជួយ​បន្ថយកម្ដៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រក្សា​សំណើម​ឬ​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​ផងដែរ​។​

៥. ឆៃថាវ​

​បន្លែ​មើម​នេះ​ក៏​អាចជួយ​កាត់បន្ថយ​កម្ដៅ​រាងកាយ​ឆាប់រហ័ស​ផងដែរ​។ ឆៃថាវ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​បញ្ចុះ​កម្ដៅ​រាងកាយ​គួរ​ឲ្យ​កត់សម្គាល់​។​

៦. ទឹកដូង​

​ភេសជ្ជៈ​ធម្មជាតិ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដែល​ជួយ​បំពេញ​អេ​ឡិច​ត្រូ​លីត្រ​ក្នុង​រាងកាយ​ក្រោយ​បាត់បង់ ហើយ​បញ្ចុះ​កម្ដៅ​បាន​យ៉ាង​ប្រសើរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com