សម្ដេច ហ៊ុន សែន​៖ ល្បែង​ទណ្ឌកម្ម មិនអាច​សម្លាប់​អ្នកណា​បានឡើយ​
ជាតិ
សម្ដេច ហ៊ុន សែន​៖ ល្បែង​ទណ្ឌកម្ម មិនអាច​សម្លាប់​អ្នកណា​បានឡើយ​
10, Oct 2019 , 10:58 am        
រូបភាព
​ភ្នំពេញ​៖ ពី​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ សម្ដេចនាយក​រដ្ឋមន្ត្រី បាន​រំឭកថា កម្ពុជា​ធ្លាប់បាន​ឆ្លងកាត់​បញ្ហា​ច្រើន​មកហើយ រួមទាំង​ទណ្ឌកម្មសេដ្ឋកិច្ច ពី​ប្រទេស​មហាអំណាច​។ ប៉ុន្តែ​កម្ពុជា នៅតែ​អាចរ​ស់បាន​។​



«​ល្បែង​ទណ្ឌកម្ម មិនអាច​សម្លាប់​អ្នកណា​បានទេ​! កុំទៅ​ឆ្ងល់​ពេក​»​។ នេះ​ជាការ​ព្រលយ​សម្ដី​របស់​សម្ដេច ហ៊ុន សែន នៅ​គ្រា​ដែល​រៀបរាប់​ពី​សមិទ្ធផល​ខ្លួន ដែល​បាន​ដឹកនាំ​ប្រទេស​ចាកចេញ​ពី​ភ្លើងសង្គ្រាម​។​




​អម​ជាមួយ​ការលើកឡើង​ខាងលើនេះ ប្រមុខ​រដ្ឋាភិបាល បាន​រំឭកថា នៅ​គ្រា​ដែល​កម្ពុជា កំពុង​ចរចា​បញ្ចប់សង្គ្រាម ដើម្បី​ឈានឆ្ពោះ​ទៅរក​ការអភិវឌ្ឍ និង​ស្ដារ​ប្រទេសជាតិ​ឡើងវិញ​នោះ បែរជា​កម្ពុជា​ទទួលរ​ង​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​ប្រទេស​ធំៗ​ក្នុង​ពិភពលោក​ទៅវិញ​។ «​ហើយ​ពេល​(​ចរចា​បញ្ចប់សង្គ្រាម​)​ហ្នឹង គេ​ដាក់ទណ្ឌកម្ម​យើង​គ្រប់ទិសទី ប៉ុន្តែ​កម្ពុជា​អត់​ស្លាប់​ទេ ។ អ្នក​ដែល​ដាក់ទណ្ឌកម្ម​នៅ​កម្ពុជា​ខ្លាំងជាងគេ ក៏​រកស៊ី​ជាមួយ​កម្ពុជា​ច្រើនជាងគេ​ដែរ​។ ខ្ញុំ​មិន​និយាយថា​ប្រទេស​ណា (​ប្រទេស​ធំ​)​ស្រែក​នោះ​ឮ ពេញ​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​រកស៊ី​ជាមួយ​កម្ពុជា​ក៏​ច្រើន​ដែរ ព្រោះ​កម្ពុជា​ប្រើ​ដៃឯក​ជន​ទៅរក​ស៊ី​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​នាយករដ្ឋមន្ត្រី ដែល​ប្រាប់​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់ ត្រូវខិតខំ​ការពារ​រាល់​សមិទ្ធផល​ខ្លួន​។​

Tag:
 ​ហ៊ុន សែន​
  សេដ្ឋកិច្ច​
  ទណ្ឌកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com