អត្ថបទពាណិជ្ជកម្ម
ថា​ម៉េច​! កម្មវិធី​ទូរទស្សន៍ Splus សហការ​ជាមួយ Smart
11, Oct 2019 , 4:03 pm        
រូបភាព
ដោយ: ថ្មីៗ
​ស៊ី​ង​ម៉ឹង​គឺជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ដែល​បានដាក់​ចេញ​នូវ​កម្មវិធី​ទូរទស្សន៍ Splus App ថ្មី​សំរាប់​ទូរស័ព្ទ​ចល័ត ដែល​ដំនើរការ​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android ។ ថ្មី​នេះៗ​ក៍បាន​សហការ​ជាមួយ​ក្រុមហ៊ុន Smart Axiata ដើម្បី​ពង្រីក​សេវាកម្ម​របស់ខ្លួន​ឲ្យ​កាន់តែ​ទូលំទូលាយ​ដល់ដៃ​អតិថិជន​។​

Splus គឺជា​កម្មវិធី​ទូរស័ព្ទ​មួយ​ដែល​ផ្តល់​សេវាកម្ម​ផ្សាយ​ផ្ទាល់​សម្រាប់​ការ​ទស្សនា​ទូរទស្សន៍​នៅ​គ្រប់​ទីកន្លែង​ក្នុងប្រទេស​កម្ពុជា​។ វា​នាំមក​ជូន​លោកអ្នក​នូវ​ការកម្សាន្ត​ពេញលេញ​ដែល​អនុញ្ញាតឱ្យ​អ្នក​អាច​ទស្សនា​ប៉ុស្តិ៍ ខ្មែរ ចិន និង​បរទេស ដែល​កំពុង​ផ្សាយ​បន្ត​ផ្ទាល់​ផងដែរ​។​

​ជាមួយនឹង​កញ្ចប់​គម្រោង​ចំនួន​បី​ផ្សេងគ្នា​លើ​ការផ្តល់ជូន មានដូចជា កញ្ចប់​សម្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ កញ្ចប់​សម្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​ចិន និង កញ្ចប់​សម្រាប់ ប៉ុស្តិ៍​ទូរទស្សន៍​បរទេស លោកអ្នក​អាច​ជ្រើសរើស​កញ្ចប់​ដ៏​ល្អឥតខ្ចោះ​ណាមួយ​ដែល​លោកអ្នក​ពេញចិត្ត និង​អាច​ចូលទៅ​កាន់​ប៉ុស្តិ៍​ទូរទស្សន៍​ផ្សាយ​បន្ត​ផ្ទាល់​គ្រប់ពេលវេលា​និង​គ្រប់​ទីកន្លែង​នៅលើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​។​



Splus ក៍មាន​មុខងារ Replay Function (Scroll Back) អនុញ្ញាតឱ្យ​អ្នក​អាច​មើល​ត្រលប់​ទៅ​កម្មវិធី​ទូរទស្សន៍​ដែល​បាន​ផ្សាយ​រួចហើយ​ក្នុង​រយះពេល ៧​ថ្ងៃ ផ្តល់​ភាពងាយស្រួល​សំរាប់​អ្នក​ដែល​ខកខាន មិនបាន​ទស្សនា​ការផ្សាយ​ផ្ទាល់ ។​

​តោះ​កុំ​ភ្លេច​ដូន​ឡូត​យក Splus App ដើម្បី​ទស្សនា​ប៉ុស្តិ៍​ទូរទស្សន៍​ខ្មែរ ចិន និង​ប៉ុស្តិ៍​បរទេស​ជាច្រើន​ទៀត​តាម​តម្រូវការ​ជាមួយ​កម្រិត​រូបភាព HD ច្បាស់​ល្អ ។

​លើសពីនេះ​ទៀត​ជាមួយនឹង​ផ្នែក​បញ្ហា​ចរាចរណ៍​លោកអ្នក​ក៍​អាច​ចូល​មើល​ដោយផ្ទាល់​ទៅ​កាមេរ៉ា​ចរាចរណ៍​ផ្សាយ​ផ្ទាល់​នៅក្នុង​រាជធានី​ភ្នំពេញ​។ អ្នក​អាច​ធ្វើបាន​ច្រើន​ជាមួយ Splus ។ តោះ​នៅចាំ​អី​ទៀត​ចុះឈ្មោះ​ជាមួយ Splus តាមរយះ​ក្រុមហ៊ុន Smart Axiata ដោយ​ប្រើ​លេខ​ទូរស័ព្ទ​របស់​អ្នក បន្ទប់​មក​ធ្វើការ​ភ្ជាប់​កញ្ចប់​សេវាកម្ម​ណាមួយ​ដែល​អ្នក​ពេញចិត្ត​! ទាញយក​កម្មវិធី Splus ឥឡូវនេះ​តាម App Store សំរាប់​ប្រ​ប្រព័ន្ធ​ប្រតិបត្តិការ iOS រី Play Store សំរាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android ។​



​សូម​ជ្រើសរើស​កញ្ចប់​ណាមួយ​ដែល​លោកអ្នក​ពេញចិត្ត​ជាងគេ​ដូចខាងក្រោម
​កញ្ចប់​គម្រោង
Standard:      តម្លៃ​សេវា ប្រចាំ​សប្តាហ៍ $0.99 លេខ​កូដ​ចុះឈ្មោះ *9681*7#
​                តម្លៃ​សេវា ប្រចាំខែ $3.30 លេខ​កូដ​ចុះឈ្មោះ *9681*30#
International: តម្លៃ​សេវា ប្រចាំ​សប្តាហ៍ $0.99 លេខ​កូដ​ចុះឈ្មោះ *9682*7#
​                តម្លៃ​សេវា ប្រចាំខែ $3.30 លេខ​កូដ​ចុះឈ្មោះ *9682*30#
Chinese:       តម្លៃ​សេវា ប្រចាំ​សប្តាហ៍ $0.99 លេខ​កូដ​ចុះឈ្មោះ *9683*7#
​                តម្លៃ​សេវា ប្រចាំខែ $3.30 លេខ​កូដ​ចុះឈ្មោះ *9683*30#

​សម្រាប់​ព័ត៌មាន​បន្ថែម 096 666 1888 / 089 966 888 / 023 860 666
​ឬ​សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​យើង https://bit.ly/2mDMcjz 
        
Watch Splus with Smart


© រក្សាសិទ្ធិដោយ thmeythmey.com