ជាតិ
កម្ពុជា នាំចេញ​ស្វាយ​ស្រស់​ជិត​៤​ម៉ឺន​តោន​, វៀតណាម ថៃ និង បារាំង ជាទី​ផ្សារ​ធំជាងគេ​
15, Oct 2019 , 8:59 am        
រូបភាព
ការរៀបចំផ្លែស្វាយដាក់ក្នុងកេះឬឡាំងដើម្បីនាំចេញទៅឱ្យភ្ញៀវ។ រូបថត៖ សមាគមស្វាយកំពង់ស្ពឺ។
ការរៀបចំផ្លែស្វាយដាក់ក្នុងកេះឬឡាំងដើម្បីនាំចេញទៅឱ្យភ្ញៀវ។ រូបថត៖ សមាគមស្វាយកំពង់ស្ពឺ។
ដោយ:
​ភ្នំពេញ​៖ ៩​ខែ ឆ្នាំ​២០១៩ កម្ពុជា បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ជិត​៤​ម៉ឺន​តោន ទៅកាន់​បរទេស ដោយ​ក្នុងនោះ វៀតណាម ថៃ និង បារាំង ជាទី​ផ្សារ​ធំជាងគេ​។ នេះ​បើ​យោងតាម​របាយការណ៍ ដែល​សារព័ត៌មាន ThmeyThmey ទទួលបាន​ពី​លោក កែ មុ​ន្ធី​វុ​ធ ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ  អនាម័យ  និង ភូតគាម​អនាម័យ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ថ្ងៃទី​១៤ តុលា ឆ្នាំ​២០១៩​។ 



​របាយការណ៍ បញ្ជាក់ថា វៀតណាម​នាំចូល​ស្វាយ​ពី​កម្ពុ​ជាជាង​២,៥​ម៉ឺន​តោន ថៃ ជាង​១,៤​ម៉ឺន​តោន បារាំង ជាង​៦២​តោន ហុងកុង ជិត​២៨​តោន រុស្ស៊ី ជិត​២៨​តោន សិង្ហ​បុរី ជាង​១៦​តោន អេស្បាញ ៦​តោន និង អ៊ុយ​ក្រែ​ន ៤​តោន​។ 

​សូមជម្រាបថា ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំចេញ​កសិផល ជាង​៣​លាន​តោន រួមទាំង​អង្ករ នាំចេញ​ក្រៅផ្លូវការ​ជាង​១,៦​លាន​តោន​។ ផលិតផល​កសិកម្ម​ទាំងនោះ ក្រៅពី​ផ្លែស្វាយ និង អង្ករ នៅមាន​ផ្លែ​ចេក បន្លែ ម្រេច គ្រាប់ពោត និង គ្រាប់ស្វាយចន្ទី ជាដើម​៕ 


Tag:
 កសិកម្ម​
  ស្វាយ
© រក្សាសិទ្ធិដោយ thmeythmey.com