ជាតិ
សិល្បះ
ទេវនាដនិម្មិត ឯម ធាយ បានធូរស្បើយពីជំងឺហើយ តែត្រូវតាមដានអាការបន្ត
15, Oct 2019 , 8:45 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក ទេវនាដនិម្មិត ឯម ធាយ
រូបភាពពីហ្វេសប៊ុក ទេវនាដនិម្មិត ឯម ធាយ
ភ្នំពេញ​៖ ទេវ​នាដ​និម្មិត ឯម ធា​យ បាន​ចូល​ព្យាបាល​ជំងឺ រលាក​តម្រងនោម និង​ខ្វះ​គ្រាប់​ឈាមក្រហម នៅក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​កាលពី​៦​ថ្ងៃមុន​។ មកទល់​ថ្ងៃទី​១៥​ខែតុលា​នេះ ជំងឺ​របស់​នាដកា​របាំ ឯម ធា​យ បាន​ធូរស្បើយ​បន្តិច​ហើយ ប៉ុន្តែ​ត្រូវ​តាមដាន​អាការ​ជំងឺ​បន្ត​មួយរយៈ​ទៀត​។ នេះ​បើតាម​អ្នកស្រី ថោង គឹម​អាន ដែល​ត្រូវជា​កូន​របស់​នាដកា​របាំ ឯម ធា​យ​។​



​មាន​ជន្មាយុ​៨៧​ឆ្នាំ ទេវ​នាដ​និម្មិត ឯម ធា​យ ត្រូវ​រង់ចាំ​ពិនិត្យ​សួត​បន្ថែមទៀត បើទោះបី​ជំងឺរលាកតម្រងនោម និង​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម បាន​ធូរស្បើយ​ខ្លះ​ហើយ​ក្ដី​។ បើតាម​អ្នកស្រី ថោង គឹម​អាន ដែល​ត្រូវជា​កូន​របស់​នាដកា​របាំ​បុរាណ ឯម ធា​យ មកទល់ពេលនេះ​អ្នកស្រី​នៅ​មិនទាន់​ដឹងថា ម្ដាយ​របស់​អ្នកស្រី​អាច​ចេញពី​មន្ទីរពេទ្យ បាន​នៅពេលណា​នៅឡើយ​ទេ ដោយ​រង់ចាំ​តាមដាន​អាការ​ជំងឺ​បន្ត​សិន​។​

អត្ថបទទាក់ទង

​អ្នកស្រី​បញ្ជាក់ថា​៖«​ពេលនេះ​គាត់​(​នាដកា​របាំ ឯម រាម​) បាន​ធូរស្បើយ​ខ្លះ​ហើយ ប៉ុន្ដែ​ពេលនេះ​យើង​ត្រូវ​តាមដាន​ជំងឺ​គាត់​បន្ត​សិន ហើយ​ត្រូវ​ពិនិត្យ​សួត​គាត់​ទៀត​។ ខ្ញុំ​មិន​ច្បាស់​ទេ តែ​ប្រហែលជា​២​ទៅ​៣​ថ្ងៃ​ទៀត គាត់​អាច​ចេញពី​ពេទ្យ​បាន​»៕​

Tag:
 ឯម ធាយ
  សិល្បៈ
  វប្បធម៌
  ជំងឺ
 
© រក្សាសិទ្ធិដោយ thmeythmey.com