ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ SingMeng Telemedia បានក្លាយជាអ្នកផ្គត់ផ្គង់សេវាកម្មទូរទស្សន៍ដ៏ធំមួយនៅកម្ពុជា។ ក្រុមហ៊ុនបានផ្តោតសំខាន់ទៅលើគម្រោងអចលនទ្រព្យ ប៉ុន្តែក្នុងនោះក្រុមហ៊ុនក៍មានផ្តល់សេវាកម្មសម្រាប់អ្នកប្រើប្រាស់ឯកជនដែរ។ តើអ្វីដែលធ្វើឱ្យ SingMeng TV ខុសពីអ្នកផ្តល់សេវាកម្មទូរទស្សន៍ផ្សេងទៀត? ហេតុអ្វីបានជា Warner TV តំណាងឱ្យជំហានថ្មីសម្រាប់ ក្រុមហ៊ុន? តើទូរទស្សន៍ Warner ផ្តល់ជូនអ្វីខ្លះ?
SingMeng TV គឺជាអ្វី?
សព្វថ្ងៃបច្ចេកវិទ្យាអ៊ីនធឺណិតកាន់តែមានឥទ្ធិពលជាងពេលណាៗទាំងអស់។ SingMeng TV គឺជាសេវាកម្មទូរទស្សន៍ដំបូងគេបង្អស់ដែលដំណើរការដោយផ្ទាល់ជាមួយអ៊ីនធឺណិតខ្សែកាប្លិ៍អុបទិក។ ទូរទស្សន៍ជំនាន់ថ្មីនេះផ្តល់នូវភាពងាយស្រួលនឹងមុខងារជាច្រើនដល់អ្នកប្រើប្រាស់។
លក្ខណៈពិសេសរបស់ទូរទស្សន៍ SingMeng៖
បន្ទាប់ពីមានលទ្ធភាពផ្តល់ជូនប៉ុស្តិ៍បណ្តាញទូរទស្សន៍ផ្សាយបន្តផ្ទាល់ជាភាសាខ្មែរទាំងអស់ ក្រុមហ៊ុនបានសម្រេចចិត្តបន្តវិនិយោគលើតំបន់នេះនិងផ្តល់ជូននូវមាតិកាទូទាំងពិភពលោកផ្តាច់មុខ ។ ក្នុងរយៈពេលមិនដល់ ៣ ឆ្នាំផង ក្រុមហ៊ុនបានបើកដំណើរការប៉ុស្តិ៍ផ្ទាល់ខ្លួន ក៏ដូចជាប៉ុស្តិ៍សំខាន់ៗជាច្រើនដូចជា Fox Movies Premium, Fox Sports, Discovery ឬ Natural Geographic ជាដើម។
Warner TV តំណាងឱ្យជំហានថ្មីនៅក្នុងទិសដៅនេះ! ជាលើកដំបូងឆានែលនេះនឹងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងកម្ពុជា។ គោលដៅតែមួយគត់គឺផ្តល់ជូននូវការកម្សាន្តដ៏ល្អបំផុតដល់ប្រជាជនកម្ពុជានិងជនបរទេសទាំងអស់នៅកម្ពុជា។
តើ ទូរទស្សន៍ Warner ផ្តល់ជូនអ្វីខ្លះ?
Warner TV ផ្តល់ឱ្យអ្នកទស្សនានៅប្រទេសកម្ពុជា មានឱកាសបានមើល ខ្សែភាពយន្តភាគទូរទស្សន៍ និង ខ្សែភាពយន្ត ដែលមិនធ្លាប់មានពីមុនមក ។ វាជាបណ្តុំនៃកម្មសិទ្ទិបញ្ញាដ៍មានប្រជាប្រិយភាព ក្នុងពិភពលោកនិងសិទ្ធិផ្តាច់មុខ ក្នុងការផ្តល់ជូននូវខ្សែភាពយន្តនិងការនិយមចូលចិត្តរបស់អ្នកគាំទ្រលើប្រភេទរឿងវាយបាញ់ប្រហារ រឿងកំប្លែង និងខ្សែភាពយន្តភាគ។
ទូរទស្សន៍ Warner: កម្មវិធីផ្សាយសំខាន់ៗសម្រាប់ខែតុលា។
រឿងភាគកំពុងពេញនិយម៖ Supergirl រដូវកាលទី៥ / The Flash រដូវកាលទី៦ / Arrow រដូវកាលទី៨ …
ខ្សែភាពយន្ត Blockbuster ៖ The Dark Knight Rises / Batman vs Superman / Wonder Woman …