ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ព្រឹត្តិការណ៍រថភ្លើងអាស៊ានកូរ៉េចាប់ផ្តើមពីស្ថានីយ៍សេអ៊ូល
16, Oct 2019 ,
8:43 pm
រូបភាព
×
ដោយ:
វិច្ឆិកា
សេអ៊ូល-កូរ៉េខាងត្បូង៖ រថភ្លើងពិសេសមួយដែលមានបិទសរសេរអក្សរ Asean-Korea Train បានចេញដំណើរពីស្ថានីយ៍រថភ្លើងក្រុងសេអ៊ូលនៅម៉ោង៨កន្លះព្រឹកថ្ងៃទី១៦ខែតុលា បន្ទាប់ពីពិធីសម្ពោធព្រឹត្តិការណ៍រថភ្លើងអាស៊ានកូរ៉េ។ រថភ្លើងពិសេសបានដឹកនាំអ្នកដំណើរប្រមាណ២០០នាក់ដែលជា ប្រតិភូ ពិសេសមកពីប្រទេសសមាជិកអាសាន និងកូរ៉េ រយៈពេល៣ថ្ងៃឆ្លងកាត់ក្រុង Gyeongju, Busan, Suncheon, Gwangju និងបញ្ចប់ដំណើរដោយត្រឡប់មកទីក្រុងសេអ៊ូលវិញ។
ពិធីសម្ពោធព្រឹត្តិការណ៍«រថភ្លើងអាស៊ាន-កូរ៉េ៖ រីកចម្រើនទាំងអស់គ្នា» ត្រូវបានរៀបចំឡើងនៅស្ថានីយរថភ្លើងក្នុងទីក្រុងសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ។ គណៈអធិបតីក្នុងពិធីដ៏សំខាន់នោះរួមមាន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មធុនតូច មធ្យម និង Start-up របស់កូរ៉េ លោកស្រី Park Young-Sun, រដ្ឋមន្ត្រីនៃសហភាពមីយ៉ាន់ម៉ា លោក Pe Myint, អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ លោក Lee Hyuk និងរួមទាំងរដ្ឋទូតតំណាងប្រទេសសមាជិកអាស៊ានប្រចាំប្រទេសកូរ៉េផងដែរ។
លោកស្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មធុនតូច មធ្យម និង Start-up របស់កូរ៉េ សំដែងការអបអរសាទរចំពោះព្រឹត្តិការណ៍នេះ ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ខួបអនុស្សាវរីយ៍៣០ឆ្នាំនៃកិច្ចសន្ទនាកូរ៉េអាស៊ាន ដែលនឹងត្រូវរៀបចំនៅក្នុងទីក្រុងប៊ូសាននៅក្នុងខែវិច្ឆិការខាងមុខនេះដោយមានវត្តមានមេដឹកនាំកំពូលរបស់កូរ៉េ និង របស់អាស៊ានទាំងអស់ផង។
ថ្លែងនៅក្នុងពិធីសម្ពោធដំណើរតាមរថភ្លើងអាស៊ាន-កូរ៉េ លោកស្រី Park Young-sun លើកឡើងអំពីការពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងកូរ៉េក្នុងរយៈពេល៣០ទៅមុខទៀតតាមរយៈគោលនយោបាយថ្មីឆ្ពោះទៅទិសខាងត្បូងរបស់ប្រធានាធិបតី មូន ជេអ៊ីន ដែលត្រូវអនុវត្តចេញពីសសរស្តម្ភបីសំខាន់គឺ មនុស្ស វិបុលភាព និងសន្តិភាព (3P: People, Prosperity and Peace)។
លោកស្រីរដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះ៖«ចំនុចស្នូលនៃភាពជាដៃគូរវាងកូរ៉េ និងអាស៊ាន គឺទំនាក់ទំនងក្នុងវិស័យឧស្សាហកម្មធុនតូចនិងមធ្យម។ យើងកំពុងព្យាយាមពង្រីកទំនាក់ទំនងវិស័យធុនតូចនិងមធ្យម និងStart-up ជាមួយនឹងប្រទេសសមាជិកអាស៊ាន។ យើងក៏ជំរុញឱ្យក្រុមហ៊ុនធុនតូចនិងមធ្យម និងStart-up របស់កូរ៉េពង្រីកធុរកិច្ចរបស់ខ្លួនទៅក្នុងតំបន់អាស៊ានផងដែរ។»។
អត្ថបទទាក់ទង
ប្រតិភូកម្ពុជា១៤រូបចូលរួមព្រឹត្តិការណ៍ រថភ្លើងអាស៊ាន-កូរ៉េ ក្នុងសប្តាហ៍នេះ
d
ប្រតិភូតំណាងរដ្ឋាភិបាល សិល្បករ សិល្បការិនី កីឡារិនី អ្នកជំនួញ អ្នកសារព័ត៌មាន មកពីប្រទេសសមាជិកអាស៊ាន និងកូរ៉េ បានធ្វើដំណើររួមគ្នាយ៉ាងរីករាយ អឺងកង និងក្លៀវក្លា។ នៅតាមផ្លូវធ្វើដំណើរពីទីក្រុងមួយទៅទីក្រុងមួយ ការសម្តែងសិល្បៈចម្រៀង តន្ត្រី ត្រូវបានរៀបចំនៅលើរថភ្លើងតែម្តង។ ពួកគេច្រៀង និងបង្ហាញសិល្បៈប្រចាំប្រទេសនីមួយៗ។ អ្នកចម្រៀងមកពីប្រទេសអាស៊ានខ្លះ ច្រៀងបទចម្រៀងអាស៊ាន អ្នកខ្លះទៀតក៏ច្រៀងបទចម្រៀងកូរ៉េផងដែរ ដើម្បីបង្ហាញអំពីវិសាលភាពនៃទំនាក់ទំនងក្នុងវិស័យវប្បធម៌ សិល្បៈ រវាងអាស៊ាននិងកូរ៉េ។
សម្រាប់អ្នកសារព័ត៌មានវិញ ពួកគេក៏ត្រូវបានសម្របសម្រួលឱ្យបានជួបសម្ភាសអ្នកពាក់ព័ន្ធនៅក្នុងបន្ទប់សម្ភាសនៅលើរថភ្លើងនោះតែមួយដូចគ្នា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អាស៊ាន-កូរ៉េ
Asean-korea Train
Asean-Korea Summit 2019
Busan
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម